ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ឆេះ​រោងចក្រ​មួយកន្លែង​នៅ​ឥណ្ឌូ​ណេ​ស៊ី ស្លា.ប់​១២​នាក់

1 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​សួន​ឧស្សាហកម្ម​ឥណ្ឌូ​ណេ​ស៊ីមួយ រាយការណ៍​ថា មាន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​សួន​ឧស្សាហកម្ម​ឥណ្ឌូ​ណេ​ស៊ីមួយ រាយការណ៍​ថា មានការ​ផ្ទុះ​ឆេះ​រោងចក្រ​ផលិត​នី​កែ​ល​មួយ​ដែល​ចិន​វិនិយោគ នៅ​ភាគ​ខាងកើត​ឥណ្ឌូ​ណេស៊ី​កាលពី​ថ្ងៃ​ទី​២៤​ធ្នូ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១២​នាក់​និង​៣៩​នាក់​ទៀត​រង​របួស​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​អ្នកនាំពាក្យ​សួន​ឧស្សាហកម្ម​ដែល​មាន​រោងចក្រ​ផ្ទុះ​ឆេះ​នេះ​គូសបញ្ជាក់​ថា គ្រោះថ្នាក់​នោះ​កើត​មាន​នា​វេលា​ម៉ោង​៥​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ក្នុង​រោងចក្រ​មួយ​របស់​ក្រុមហ៊ុន​PT INDONESIA THINGSHAN STAINLESS STEEL ស្ថិត​ក្នុង​សួន​ឧស្សាហកម្ម​MOROWALI​លើ​កោះ​ស៊ូ​ឡា​វេស៊ី។ អ្នកនាំពាក្យ​រូប​នេះ​និយាយ​ថា ចំនួន​បច្ចុប្បន្ន​នៃ​ជន​រង​គ្រោះ​មាន​៥១​នាក់​។ មនុស្ស​១២​នាក់​ស្លា.ប់​ក្នុង​គ្រោះថ្នាក់​នេះ​។ មនុស្ស​៣៩​នាក់​រង​របួសស្រាល​ឬ​ធ្ងន់​កំពុង​ទទួល​ការ​ព្យាបាល​។

លោក​បន្ត​ថា​ ក្នុង​ចំណោម​អ្នក​ស្លា.ប់មាន​ពលករ​ឥណ្ឌូ​ណេ​ស៊ី​៥​នាក់​ និង​ពលករ​បរទេស​៥​នាក់​តែ​មិន​បញ្ជាក់​ពី​សញ្ជាតិ​ឡើយ​ ។

តាម​លទ្ធផល​ដំបូង​ៗ​នៃ​ការ​ស៊ើប​អង្កេត​ថា ការ​ផ្ទុះ​ឆេះ​កើត​មាន​ពេល​ជួសជុល​ឡ​មួយ​។ វត្ថុ​រាវ​ដែល​ឆេះ​បាន​ខ្ទាត​ចេញ​ហើយ​ភ្លើង​ក៏​ឆេះ​រាលដាល​ដល់​បណ្ដា​បំពង់​អុក​ស៊ីហ្សែ​ន​នាំ​ឲ្យ​បំពង់​ទាំងនេះ​ផ្ទុះ​។ កោះ​ស៊ូ​ឡា​វេស៊ីជា​កន្លែង​ផលិតកម្ម​នី​កែ​ល​ដ៏​ធំ ដោយ​លោហធាតុ​នេះ សម្រាប់​ប្រើ​ជា​ពិសេស​ក្នុង​ការ​ផលិត​អា​គុយ​រថយន្ត​អគ្គិសនី និង​សម្រាប់​ផលិត​ដែក​មិន​ច្រែះស៊ី ។ ចិន​បាន​វិនិយោគ​យ៉ាងច្រើន​ក្នុង​រោងចក្រ​ទាំងឡាយ​នៅ​ទីនោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ