ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Air China គ្រោង​លក់​ភាគហ៊ុន ដើម្បី​ទិញ​យន្ត​ហោះ និង​បង្កើន​ដើមទុន​ប្រតិបត្តិការ

11 ខែ មុន

ចិន ៖ ក្រុមហ៊ុន​អាកាសចរណ៍ Air China របស់​ប្រទេស​ចិន គ្រោង​ដាក់​លក់​ភាគហ៊ុន​ឯកជន​មួយ​នៅ​

ចិន ៖ ក្រុមហ៊ុន​អាកាសចរណ៍ Air China របស់​ប្រទេស​ចិន គ្រោង​ដាក់​លក់​ភាគហ៊ុន​ឯកជន​មួយ​នៅ​ផ្សារ​ហ៊ុន​សៀង​ហៃ នៅ​ក្នុង​តម្លៃ​រហូត​ដល់ ៦​ពាន់​លាន​យន់ ដែល​ស្មើនឹង ៨៤២​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​បង្កើន​ចំនួន​យន្ត​ហេះ និង​បំពេញ​ដើមទុន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៣​។

ក្រុមហ៊ុន Air China ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​តំបន់​រដ្ឋបាល Shunyi ទីក្រុង​ប៉េ​កាំ​ង មាន​គោលបំណង​លក់​ភាគហ៊ុន​រហូត​ដល់ ៨៥៤.៧​លាន​ហ៊ុន ដែល​ស្មើនឹង ៣០% នៃ​ដើមទុន​ដែល​មាន​ស្រាប់​ទៅ​ឱ្យ​ម្ចាស់​ភាគហ៊ុន​គ្រប់គ្រង​របស់​ខ្លួន China National Aviation Holding Corporation Limited ។

ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ធំ​របស់​ចិន​មួយ​នេះ នឹង​ប្រើប្រាស់​ប្រាក់​ចំណេញ​ចំនួន ៥៨៩​លាន​ដុល្លារ ដើម្បី​ផ្តល់​ទៅ​មូលនិធិ​ទិញ​យន្តហោះ​ចំនួន ១៧​គ្រឿង ហើយ​នៅ​សល់​ចំនួន ២៥៣​លាន​ដុល្លារ នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​បង្កើន​ដើមទុន​ប្រតិបត្តិការ​ការងារ​របស់​ខ្លួន​។ ទោះ​យ៉ាងណា ក្រុមហ៊ុន​មិន​បាន​បង្ហាញ​អំពី​ព័ត៌មាន​លម្អិត​នៃ​ផែនការ​ទិញ​យន្តហោះ​របស់​ខ្លួន​នោះ​ទេ​។

កាលពី​ចុងខែ​វិច្ឆិកា​កន្លង​ទៅ ក្រុមហ៊ុន Air China បាន​ប្រតិបត្តិការ​យន្តហោះ​ចំនួន ៩០០​គ្រឿង រួម​ទាំង​យន្តហោះ​របស់​ក្រុមហ៊ុន ៣៨៦​គ្រឿង យន្តហោះ ២១៥​គ្រឿង ក្រោម​កិច្ចព្រមព្រៀង​ភតិសន្យា​ហិរញ្ញវត្ថុ និង ២៩៩​គ្រឿង​ផ្សេង​ទៀត ស្ថិត​ក្រោម​ការ​ជួល​ប្រតិបត្តិការ​។ ក្រុមហ៊ុន​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ខ្លួន​គ្រោង​នឹង​ដាក់​ភាគហ៊ុន​ឯកជន​របស់ H-shares នៅ​ក្នុង​តម្លៃ​រហូត​ដល់ ២៥៦​លាន​ដុល្លារ ដើម្បី​បំពេញ​ដើមទុន​របស់​ខ្លួន​៕

FILE PHOTO: An Air China plane is seen at the international airport in Beijing, China October 19, 2023. REUTERS/Edgar Su/File photo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ