ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​អ៊ី​​ស្រា​អែ​ល​ថា​សម្លា.ប់​យុទ្ធ​ជន​ជាង​២ពាន់​នាក់​នៅ​ហ្គា​ហ្សា

4 ខែ មុន

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ កងទ័ព​អ៊ី​​ស្រា​អែ​ល​អះអាង​នា​ថ្ងៃ​ទី​២១​ធ្នូ​ថា បាន​សម្លា.ប់​យុទ្ធ​ជន​ប៉ា​

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ កងទ័ព​អ៊ី​​ស្រា​អែ​ល​អះអាង​នា​ថ្ងៃ​ទី​២១​ធ្នូ​ថា បាន​សម្លាប់​យុទ្ធ​ជន​ប៉ា​ឡេ​ស្ទី​ន​ដល់​ជាង​២០០០​នាក់​នៅ​ហ្គា​ហ្សា ចាប់តាំងពី​ការ​បញ្ចប់​បទ​ឈប់បាញ់​គ្នា​ពី​ថ្ងៃ​ទី​១​ធ្នូ​មក​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​អ្នកនាំពាក្យ​កងទ័ព​អ៊ី​ស្រា​អែ​ល​លោក​ដា​នី​ញ៉ែ​ល​ហា​ហ្គា​រី​ថ្លែង​ថា តាំងពី​បញ្ចប់​បទ​ឈប់​បាញ់​គ្នា​១​ស​ប្ដា​ហ៍ ក្នុង​សង្គ្រាម​ប្រឆាំង​ពួក​ហា​ម៉ាស់​នៅ​ហ្គា​ហ្សា​មក កងទ័ព​យើង​បាន​សម្លាប់​ពួក​ភេរវ​ករ​ជាង​២០០០​នាក់ ក្នុង​ការ​វាយប្រហារ​តាម​អាកាស​តាម​ជើង​គោក​និង​តាម​ជើង​ទឹក​។

តាម​រដ្ឋាភិបាល​របស់​ក្រុម​ហា​ម៉ាស់​ថា ជន​ប៉ា​ឡេ​ស្ទី​ន​ដល់​ជាង​២០.០០០​នាក់​ហើយ​ត្រូវ​សម្លាប់​ដោយ​ពួក​ទាហាន​អ៊ី​ស្រា​អែ​ល​នៅ​ជ្រោយ​ហ្គា​ហ្សា តាំងពី​ចាប់ផ្ដើម​សង្គ្រាម​ពី​ថ្ងៃ​ទី​៧​តុលា​មក​។

ពេល​នេះ​កងទ័ព​អ៊ី​ស្រា​អែ​ល​កំពុង​បន្ត​ទម្លាក់​គ្រាប់បែក​ខ្លាំងក្លា កាលពី​ថ្ងៃ​ទី​២១​ ធ្នូ​ នៅ​នៅ​ភាគ​ខាងត្បូង​ហ្គា​ហ្សា មុន​លទ្ធភាព​នៃ​ការ​អនុម័ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​ អ​.​ស​.​ប លើ​ដំណោះស្រាយ​មួយ សំដៅ​បង្កើន​ជំនួយ​ដល់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន ដែល​កំពុង​ប្រឈម​មុខ​នឹង​គ្រោះ​មហន្តរាយ​ដ៏​អាក្រក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ