ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌអនុវត្ត​វិធានការ​រ​ដ្ឋបាល​ ចុះរុះរើ​តូប​លក់ដូរជាប់​របង​ពេទ្យ​កុមារ​ជាតិហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​អាជ្ញាធរ​ខណ្ឌទួលគោក នៅ​ព្រឹក​ថ្ងៃ​ទី​២២ ​ខែធ្នូ​ ឆ្នាំ​២០២៣​នេះ​ បាន​ប្រើ​វិធានការ​រ​

រាជធានី​ភ្នំពេញ ​៖ ​អាជ្ញាធរ​ខណ្ឌទួលគោក នៅ​ព្រឹក​ថ្ងៃ​ទី​២២ ​ខែធ្នូ​ ឆ្នាំ​២០២៣​នេះ​ បាន​ប្រើ​វិធានការ​រ​ដ្ឋបាល​ចុះ​រុះរើ​រោង និង​តូបលក់ដូរ ​ព្រមទាំង​​ដកហូត​រាល់​សម្ភា​រះ​ទាំងឡាយ ដែល​មានការ​ដាក់​លក់ដូរ​នៅ​លើ​ចិញ្ចើម​សងខាង​ផ្លូវ​ជាប់​របង​មន្ទីរពេទ្យ​កុមារ​ជាតិ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួល​គោក​។ គួររំលឹកថា ទុក​ពេល​១​ស​ប្តា​ហ៍​! ម្ចាស់​អាជីវកម្ម​លក់ដូរ​នៅ​ជាប់​របង​ពេទ្យ​កុមារ​ជាតិ ត្រូវ​រុះរើ​ចេញ

​ការ​ប្រើ​វិធានការ​ក្តៅ​នេះ បន្ទាប់​ពី​អាជ្ញាធរ​ជូន​ដំណឹង​ជា​លើក​ចុង​ក្រោយ​ដោយ​រយៈពេល​១​ស​ប្តា​ហ៍ ហើយ ត្រូវ​បាន​បញ្ចប់​ឱសានវាទ​នោះ​ ។ ​ការ​អនុវត្ត​វិធានការ​រដ្ឋបាល​នេះ​ដឹកនាំ​ដោយ ស៊ឹ​ម សុ​ផង់ និង​លោក​ឈាង វុ​ទ្ធី អភិបាលរង​ខណ្ឌទួលគោក​។

លោក​ស៊ឹ​ម សុ​ផង់ អភិបាលរង​ខណ្ឌទួលគោក ទទួល​បន្ទុក​សណ្តាប់ធ្នាប់​សា​ធារ​ណៈ បានអោយ​ឱ្យ​ដឹង​ថា​ ៖ ការ​ចុះ​អនុវត្តន៍​វិធានកា​រដ្ឋបាល​នៅ​ថ្ងៃនេះ​បន្ទាប់​ពី​អាជ្ញាធរ​ជូនដំណឹង​ជា​លើក​ចុង​ក្រោយ ដោយ​ទុក​រយះ​ពេល​១​ស​ប្តា​ហ៍ ហើយ​ត្រូវ​បាន​ផុត​ឱសានវាទ​ ។​ បន្ទាប់​ពី​ជូន​ដំណឹង​បងប្អូន​អាជីវករ ប្រមាណ​តែ​៣០​ទៅ​៤០​ភាគរយ បាន​ស្ម័គ្រ​ចិត្ត​រុះរើ​ដោយ​ខ្លួនឯង​។

លោក​ស៊ឹ​ម សុ​ផង់ អភិបាលរង​ខណ្ឌទួលគោក​ ក្នុង​នាម​រដ្ឋបាល​ខណ្ឌទួលគោក ក៍បាន​អំពាវនាវ​ដល់​បងប្អូន អាជីវករ​ទាំងអស់​បញ្ឈប់ ការ​យក​ចិញ្ចើម​ផ្លូវ​មក​ប្រកប​អាជីវកម្ម​លក់ដូរ​វា​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ។​ បញ្ហាសណ្តាប់ធ្នាប់ អាជ្ញាធរ​នឹង​ចុះ​រៀបចំ​ជា​ប្រចាំ​ធ្វើ​យ៉ាងណា ដើម្បី​លើកកម្ពស់​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​អោយ​កាន់តែ​ប្រសើរ​។

គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ​ឆ្នាំ ២០២៣ កន្លង​មក អាជ្ញាធរ​ខណ្ឌទួលគោក បាន​ចុះ​បិទ​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខណ្ឌទួលគោក​ជា​លើក​ចុង​ក្រោយ​នៅ​ជុំវិញ មន្ទីរពេទ្យ កុមារ​ជាតិ​។​

ក្នុង​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌ សូម​ជម្រាប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម​លក់ដូរ​គ្រប់​ប្រភេទ នៅ​លើ​ចិញ្ចើម​ផ្លូវ​អម​​សងខាង​​ផ្លូវ​បរិវេណ​ជុំវិញ​មន្ទីរពេទ្យ​កុមារ​ជាតិ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​ទាំងអស់ មេត្តា ជ្រាប​ថា ដើម្បី​ចូលរួម​សហការ​រក្សា​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ និង​ការ​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​សាធារណៈ ឱ្យ​មាន​របៀបរៀបរយ ក្នុង​ន័យ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​លើកកម្ពស់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌទួលគោក ស្នើ​សុំ​ឱ្យ​លោក លោកស្រី ម្ចាស់​អាជីវកម្ម​ទាំងអស់​ខាងលើ បញ្ឈប់​ជា​បន្ទាន់​ក្នុង​ការ​ប្រកប​អាជីវកម្ម លក់ដូរ​គ្រប់​ប្រភេទ​រំលោ.ភ​លើ​ចិញ្ចើម​ផ្លូវ និង​ទ្រូងផ្លូវ ឬត​សំ​យ៉ាប​រំលោ.ភ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ និង​ត្រូវ​ធ្វើការ​រុះរើ​ចេញ ។​

ទោះបីជា​យ៉ាងណា អាជីវករ​មួយ​ចំនួន មិន​ស្តាប់​តាម​ការ​ណែនាំ ទើប​អាជ្ញាធរ​ប្រើ​វិធានការ​រដ្ឋបាល​តែ​ម្តង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ