ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​ស្រា​អែ​ល​បញ្ជា​ឱ្យ​​ជម្លៀស​មនុស្ស​ចេញពី​ភាគ​ខាងត្បូង​ជ្រោយ​ហ្គា​ហ្សា

4 ខែ មុន

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ អ៊ី​​ស្រា​អែ​ល​កាលពី​ថ្ងៃ​ទី​២០​ធ្នូ​បាន​បញ្ជា​ឲ្យ​មនុស្ស​ជម្លៀស​ខ្លួន​ចេញ

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ អ៊ី​​ស្រា​អែ​ល​កាលពី​ថ្ងៃ​ទី​២០​ធ្នូ​បាន​បញ្ជា​ឲ្យ​មនុស្ស​ជម្លៀស​ខ្លួន​ចេញ ពី​តំបន់​ដ៏​ធំ​នៃ​ទីក្រុង​ខាន់​យូ​នេស ជាទី​ក្រុង​ធំ​ជាងគេ​នៃ​ភាគ​ខាងត្បូង​ជ្រោយ​ហ្គា​ហ្សា ជា​កន្លែង​មាន​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​ជា​ច្រើន​ដែល​រត់គេច​ចេញពី​ការ​ប្រយុទ្ធ​គ្នា​។

តាម​របាយការណ៍​របស់​ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌​របស់​អ​.​ស​.​ប​ថា កងទ័ព​អ៊ី​ស្រា​អែ​ល​បញ្ជា​ឲ្យ​ជម្លៀស​ចេញ​ភ្លាម​ៗ​ពី​តំបន់​មួយ លាតសន្ធឹង​ទំហំ​ប្រមាណ​២០%​នៃ​ទីក្រុង​ខាន់​យូ​នេស​។ តាម​អង្គការ​នោះ​ថា តំបន់​នេះ​មាន​ប្រជាជន​ជាង​១១.០០០​នាក់​មុន​ការ​វាយលុក​ចូល​របស់​អ៊ី​​ស្រា​អែ​ល ហើយ​ពេល​នេះ​មាន​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ដល់​ប្រមាណ​ជា​១៤១.០០០​នាក់ ដែល​ភៀសខ្លួន​ចេញពី​ជំរំ​ដល់​៣២​គេច​ចេញពី​ការ​ប្រយុទ្ធ​គ្នា​។

កាលពី​ថ្ងៃ​ទី​១៨​ធ្នូ​កងទ័ព​អី​ុ​ស្រា​អែ​ល​គូសបញ្ជាក់​ថា បាន​បង្កើន​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្រុង​ខាន់​យូ​នេស ខណៈ​ការ​វាយលុក​របស់​អី​ុ​ស្រា​អែ​ល​លើ​ជ្រោយ​ហ្គា​ហ្សា​ពី​ថ្ងៃ​ទី​៧​តុលា​មក បណ្ដាល​ឲ្យ​ចំនួន​ជន​ប៉ា​ឡេ​ស្ទី​ន​ស្លាប់​ឡើង​ដល់​លើស​២០.០០០​នាក់​ហើយ​ភាគច្រើន​ជា​ជន​សី​ុ​វិល​។

នាយក​រដ្ឋមន្ត្រី​អី​ុ​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ បាន​បដិសេធ​រាល់​បទ​ឈប់​បាញ់​គ្នា ក្នុង​សង្គ្រាម​ប្រឆាំង​ពួក​ហា​ម៉ាស់​បើ​ដរាបណា​មិន​ទាន់​កម្ទេច​ក្រុម​នេះ​ទាំងស្រុង​ទេ​នោះ​។ ពួក​ហា​ម៉ាស់​ទាមទារ​ឲ្យ​មានការ​ឈប់​បាញ់​គ្នា​ដើម្បី​អាច​ដោះ​លែង​ចំណាប់ខ្មាំង​។

ម្យ៉ាងទៀត​កងទ័ព​អ៊ី​​ស្រា​អែ​ល​អះអាង​ថា ទាហាន​ខ្លួន​ម្នាក់​ទៀត​ស្លាប់​និង​២​នាក់​រង​របួស​នៅ​ព្រំដែន​ជាមួយ​លី​បង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ