ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​​ប្រពន្ធ​មិន​ហៅ​ហូប​បាយ ប្តីផ្ទុះកំហឹង​គ.ប់​១​កាំបិ.ត​យ៉ាងរន្ធ.ត់​

4 ខែ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ បុរស​ជា​ប្ដី​ខឹង​ប្រពន្ធ​មិន​ហៅ​ហូប​បាយ​ ក៏​បង្កជម្លោះ​ពាក្យ​សំដី​ឈានដល់​​ប្រើ​អំពើ​

ខេត្ត​ត្បូងឃ្មុំ​ ៖ បុរស​ជា​ប្ដី​ខឹង​ប្រពន្ធ​មិន​ហៅ​ហូប​បាយ​ ក៏​បង្កជម្លោះ​ពាក្យ​សំដី​ឈានដល់​​ប្រើ​អំពើ​ហិ.ង្សា​ ​ដោយ​បុរស​ជា​ប្ដី​យក​កាំបិ.ត​ផ្គាក់​គ.ប់​ត្រូវ​ដៃ​ប្រពន្ធ​ខាងឆ្វេង​ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ ត្រូវ​បាន​សាច់ញាតិ​​នាំ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់​ ។ ​ចំណែក​បុរស​ជា​ប្ដី​វិញ​ត្រូវ​បាន​សមត្ថកិ​ច្ច​ឃាត់ខ្លួន​​ និង​ដកហូត​បាន​កាំបិ.ត​ផ្គាក់​មួយ​ដើម​ផង​ដែរ​។​

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០​ ធ្នូ ឆ្នាំ​
២០២៣ នៅ​ចំណុច​ផ្ទះ​របស់​ជន​រង​គ្រោះ ស្ថិត​ក្នុង​ភូមិ​សែន​ប្រពៃ ឃុំ​រំចេក ស្រុក​មេមត់ ។

សមត្ថកិច្ច​មូលដ្ឋាន​​បាន​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ​ធ្នូ​ ឆ្នាំ​២០២៣​នេះ​ថា​ ស្ត្រី​ជា​ប្រពន្ធ​ដែល​រង​គ្រោះ​ឈ្មោះ​ខែក ស្រី​ អាយុ​៣៤​ឆ្នាំ បាន​រង​របួស​ត្រង់​ក៏​ដៃ​ខាងឆ្វេង​ធ្ងន់ ។ ចំណែក​បុរស​ជា​ប្ដី​ដែល​បង្កហិ.ង្សា​នោះ​​ឈ្មោះ​ធី​ម ពៅ អាយុ​៣៧​ឆ្នាំ ​។ ទាំង២នាក់ប្តីប្រពន្ធនេះ រស់នៅក្នុងភូមិឃុំកើតហេតុ​ខាងលើ ។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា មុនពេលកើតហេតុ ​ជនរងគ្រោះជា​ប្រពន្ធ​បាន​ទទួលទាន​អាហារ​ដោយ​មិន​បាន​ហៅ​ប្ដី​របស់​ខ្លួន​ឲ្យ​ហូប​បាយ​ជាមួយ​ឡើយ ​ចំណែកបុរស​ជា​ប្ដី​បាន​ផឹកស្រា​ស្រវឹង​នៅ​ពេល​ថ្ងៃ​ បន្ទាប់​មក​ក៏​បាន​ដេក​នៅ​លើ​ផ្ទះ​របស់​ខ្លួន​លង់លក់​ លុះ​ពេល​ដែល​ភ្ញាក់​ឡើង​ស្រាប់តែ​ឃើញ​ប្រពន្ធ​កំពុង​ទទួលទាន​អាហារ​ពេល​ល្ងាច ពេល​នោះ​ក៏​ខឹង​នឹង​ប្រពន្ធ​ ហើយ​បាន​ឈ្លោះប្រកែក​ពាក្យ​សម្ដី​គ្នា​ទៅ​វិញ​ទៅ​មក​ ។ ​ស្របពេលនោះ ប្រពន្ធ​មានកាំបិ.ត​មួយកាន់​​នៅ​ក្នុង​ដៃ​ ក៏បាន​កាន់​កំញើញប្ដី​​វិញ​ ព្រមទាំង​បាន​គប់​មក​លើ​ប្ដី​ដែរ តែ​មិន​ត្រូវ ខណៈនោះ​ប្ដី​ក៏​មានកាំបិត​ផ្គាក់​នៅ​ក្នុង​ដៃ​ដូច​គ្នា​ ក៏​បាន​គប់​មក​លើ​ប្រពន្ធ​ត្រូវ​កដៃ​ខាងឆ្វេង​រយះ​សាច់​ហូរ​ឈាម​ស្រោច​ខ្លួន ​​និង​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ ហើយ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​​ទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់​ ។ ​ចំណែក​បុរស​ជា​ប្ដី​វិញ​មិន​បាន​រត់គេច​ខ្លួន​ទៅ​ណា​ឡើយ​។

ក្រោយពេលកើតហេតុ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ឲ្យ​បានដឹង​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង និង​ចុះ​មក​អន្តរាគមន៍​ចាប់​បុរស​ជា​ប្ដី​ដោយ​ដកហូត​បាន​ទាំង​កាំបិ.ត​មួយដើម​​ផង​ដែរ​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជាប្តីខាងលើ គឺធ្វើឡើង​តាម​បញ្ជា​របស់​លោក ឧត្តមសេនីយ៍​ស្នងការ និង​បានការ​អនុញ្ញាត​ពី​លោក ថា សាម្ម​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​២០​ធ្នូ ២០២៣ វេលា​ម៉ោង​៧​និង​៤១​នាទី​យប់ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់​ ដើម្បី​សួរនាំ ជាមួយ​នោះ​ក៏​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ទោ​ប៉ោង ស៊ី​ណាត អធិការ​នគរបាល​ស្រុក​មេមត់​។

​សូម​បញ្ជាក់​ថា​ កន្លង​មក​បុរស​ជា​ប្ដី​នេះ​ធ្លាប់​មាន​ប្រវត្តិ​ជាប់​ពន្ធនាគារ​ម្ដង​ពី​បទ​ចោរកម្ម​លួច​ជ័រកៅស៊ូ​របស់​អ្នក​ភូមិ​របស់​ខ្លួន កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ដាក់​ពន្ធនាគារ​មួយ​រយៈ​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ