លោកត្រាំ ត្រូវតុលាការកំពូលរដ្ឋកូឡូរ៉ាដូ ហាមមិនឱ្យឈរឈ្មោះបោះឆ្នោត
សហរដ្ឋអាមេរិក ៖ សេចក្ដីសម្រេចមួយរបសតុលាកាកំពូលរដ្ឋកូឡូរាដូអាមេរិក ចេញកាលពីយប់ថ្ងៃទី
សហរដ្ឋអាមេរិក ៖ សេចក្ដីសម្រេចមួយរបសតុលាកាកំពូលរដ្ឋកូឡូរាដូអាមេរិក ចេញកាលពីយប់ថ្ងៃទី
សហរដ្ឋអាមេរិក ៖ សេចក្ដីសម្រេចមួយរបសតុលាកាកំពូលរដ្ឋកូឡូរាដូអាមេរិក ចេញកាលពីយប់ថ្ងៃទី១៩ ធ្នូ ត្រូវបានចុះផ្សាយដោយគ្រាប់សារព័ត៌មានអាមេរិកទាំងអស់។ ចៅក្រមទាំង៧រូបនៃតុលាការនេះក្នុងការបោះឆ្នោត បានអនុម័តក្នុងសំឡេងគាំទ្រ៤ទល់នឹង៣សំឡេងប្រឆាំង ហាមឃាត់ លោកដូណាល់ត្រាំមិនឲ្យឈរឈ្មោះជាបេក្ចជនប្រធានាធិបតី សម្រាប់ការបោះឆ្នោតឆ្នាំ២០២៤ មកពីតួនាទីរបស់លោកក្នុងការបះបោរថ្ងៃទី៦មករា។
សេចក្ដីសម្រេចមាន១៣៣ទំព័ររបស់តុលាការកំពូលរដ្ឋកូឡូរាដូចែងថា លោកប្រធានាធិបតីត្រាំមិនត្រឹមតែលើកទឹកចិត្តឲ្យមានការបះបោរ នៅវិមានកាពីតូលទេ តែបានបន្តចូលរួមដោយចំហ ដោយស្ម័គ្រចិត្តនិងដោយផ្ទាល់ក្នុងការបះបោរ។
តាមទូរទស្សន៍CNNថា យោងតាមមាត្រាមួយនៃរដ្ឋធម្មនុញ្ញអាមេរិកដែលធ្វើវិសោធនកម្មក្រោយសង្គ្រាមបំបែកខ្លួនចែងថា មន្ត្រីរូបណាដែលធ្វើសច្ចាប្រណិធានការពាររដ្ឋធម្មនុញ្ញ មិនអាចកាន់កាប់តំណែងមួយទៀតឡើយ ប្រសិនបើ់ខ្លួនចូលរួមក្នុងការបះបោរ។ តែពាក្យនោះពិតជាទូលំទូលាយដោយមិនចែងចំតំណែងប្រធានាធិបតីឡើយ។ លោកដូណាល់ត្រាំពិតណាស់នឹងធ្វើការតវ៉ាទៅសាលាឧទ្ធរណ៍ តែរឿងនោះអាស្រ័យលើការសម្រេចរបស់តុលាការកំពូលសហព័ន្ធដែលត្រូវចេញក្នុងពេលដ៏ឆាប់ ព្រោះការចុះឈ្មោះបេក្ខជនសម្រាំងសម្រាប់គណបក្សសាធារណរដ្ឋ ក្នុងរដ្ឋកូឡូរាដូត្រូវបិទមុនថ្ងៃទី៥មករា៕
ចែករំលែកព័តមាននេះ