ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​កញ្ចប់​ជំនួយជួយ​​ដល់​អ៊ុយ​ក្រែ​ន​ទេ រ​ហូត​ដល់​ដាច់​ឆ្នាំ​នេះ

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ដោយសារ​គ្មាន​ការ​ព្រមព្រៀង​គ្នា​រវាង​ពួក​អ្នក​សាធារណរដ្ឋ​និង​ពួក​អ្នក​ប្រជា

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ដោយសារ​គ្មាន​ការ​ព្រមព្រៀង​គ្នា​រវាង​ពួក​អ្នក​សាធារណរដ្ឋ​និង​ពួក​អ្នក​ប្រជាធិបតេយ្យ​ក្នុង​ព្រឹទ្ធសភា សហរដ្ឋអាមេរិក​នឹង​មិន​មាន​លទ្ធភាព បញ្ចេញ​មុន​ដំណាច់ឆ្នាំ​នេះ កញ្ចប់​ជំនួយ​ចំនួន​៦១​ពាន់​លាន​ដុល្លារ ដល់​អ៊ុយ​ក្រែ​ន​ក្នុង​ការ​ធ្វើសង្គ្រាម​ជាមួយ​រុ​ស្សុ​ី​ឡើយ​។ ព្រឹទ្ធ​សមាជិក​អា​មេ​រិ​ក​នឹង​ចូល​ធ្វើការ​វិញ​នា​ថ្ងៃ​ទី​៨​មក​រា​២០២៤ ក្រោយ​សម្រាក​ដំណាច់ឆ្នាំ​។

គ្មាន​មូលនិធិ​ថ្មី​របស់​អា​មេ​រិ​ក​ឡើយ​សម្រាប់​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ​២០២៣​។ ព្រឹទ្ធ​សមាជិក​អា​មេ​រិ​ក​អះអាង​នា​ថ្ងៃ​ទី​១៩​ធ្នូ​ថា សភា​បញ្ចប់​ឆ្នាំ​ដោយ​មិន​បាន​ផ្ដល់​សុពលភាព​ដល់​កញ្ចប់​ថវិកា​៦១​ពាន់​លាន​ដុល្លារ​ទាមទារ​យ៉ាង​ទទូច​ដោយ​អ៊ុយ​ក្រែ​ន​និង​សេត​វិមាន​។

ការ​ចរចា​រវាង​ពួក​អ្នក​សាធារណរដ្ឋ​និង​ពួក​អ្នក​ប្រជាធិបតេយ្យ មិន​អាច​សម្រេច​បានការ​ព្រមព្រៀង​គ្នា​មួយ ក៏​ទោះបី​មានការ​ទ​ទួ​ច​ផ្ទួន​ៗ​របស់​ប្រធានាធិបតី​លោក​ចូ​បៃ​ដិ​ន និង​ការ​អំពាវនាវ​ជាប់​រដឹក​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ ​ហ្សេ​ឡេ​ន​ស្គី​ក្ដី​។ ប្រធាន​ក្រុម ព្រឺ​ទ្ធ​សមាជិក​នៃ​គណ​បក្ស​ប្រជាធិបតេយ្យ​និង​ប្រធាន​ក្រុម​ព្រឹទ្ធ​សមាជិក​នៃ​គណបក្ស​សាធារណរដ្ឋ សម្ដែង​ក្ដី​សង្ឃឹមថា​កញ្ចប់​ជំនួយ​នោះ អាច​អនុម័ត​នា​ដើមឆ្នាំ​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ