អ៊ុយក្រែនថាមិនដឹងពេលណាចប់សង្គ្រាម ខណៈគ្រោងរើសទ័ព៥០ម៉ឺននាក់
សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី លើកឡើងកាលពីថ្ងៃទី១៩
សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី លើកឡើងកាលពីថ្ងៃទី១៩
សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី លើកឡើងកាលពីថ្ងៃទី១៩ធ្នូថា គ្មាននរណាម្នាក់អាចព្យាករណ៍ដឹងថា តើពេលណាសង្គ្រាមជាមួយរុស្ស៊ីត្រូវចប់ឡើយ តែលោកអះអាងថា ក៏ទោះមានសញ្ញានៃការចុះខ្សោយការផ្ដល់ជំនួយដល់អ៊ុយក្រែន ពីសំណាក់ពួកលោកខាងលិច ក៏ពួកគេនឹងមិនក្បត់អ៊ុយក្រែនឡើយ។
លោកហ្សេឡេនស្គី ថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីបូកសរុបតុល្យការនៃឆ្នាំដ៏លំបាក កំណត់ពីការខកចិត្តចំពោះការវាយបកដ៏ធំរបស់ប្រទេសលោក លើកងទ័ពរុស្ស៊ីប៉ុនប៉ងដណ្ដើមដែនដីមកវិញ ជាមួយភាពស្រពិចស្រពិលនៃការជួយទ្រទ្រង់របស់ពួកលោកខាងលិច និងការគាបសង្កត់កាន់តែខ្លាំងរបស់កងទ័ពរុស្ស៊ីនៅតាមខ្សែរណសិរ្ស។ ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រឈមមុខនឹងការខ្វះទាហាននៅតាមរណសិរ្ស កងទ័ពអ៊ុយក្រែនស្នើកេណ្ឌទ័ពពី៤៥០.០០០ទៅ៥០០.០០០នាក់ ដែលនោះជាតូលេខដ៏ធំបំផុតមួយ។
ក្រុងគៀវស្វែងរកតស៊ូប្រឆាំងសតិអារម្មណ៍ទន់ជ្រាយនៅលោកខាងលិចចំពោះជម្លោះមួយ ដែលអូសបន្លាយពេលកាន់តែយូរ ដោយមកទល់ពេលនេះមានរយៈពេលជិត២ឆ្នាំហើយ។ លោកហ្សេឡានស្គីបន្តថា គ្មាននរណាមួយអាចទាយដឹងថា តើសង្គ្រាមនេះត្រូវចប់នៅពេលណា ទោះបណ្ដាមេបញា្ជការរបស់យើងឬបណ្ដាដៃគូលោកខាងលិច។
កាលពីសប្ដាហ៍មុនលោកហ្សេឡេនស្គីបានធ្វើទស្សនកិច្ចការទូតដើម្បីប៉ុនប៉ងឲ្យទទួលបាន ជំនួយបន្ថែមពីសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប តែមិនទទួលបានលទ្ធផលភ្លាមៗ។ សភាអាមេរិកនៅមិនទាន់អនុម័តកញ្ចប់ថវិកាជំនួយបន្ថែម៦០ពាន់លានដុល្លារនៅឡើយ ចំណែកនាយករដ្ឋមន្ត្រីហុងគ្រីលោកវិកទ័រអ័របង់បានដាក់វេតូ ចំពោះការអនុម័តជំនួយថ្មីរបស់សហភាពអឺរ៉ុបដល់អ៊ុយក្រែន៕
ចែករំលែកព័តមាននេះ