ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! ផ្ទះ៤ខ្នងរួមទាំងទ្រព្យសម្បត្តិជាច្រើន​ទៀតក្លាយជា​ចំណីព្រះអគ្គី ត្រឹមមួយប៉ប្រិចភ្នែក

4 ខែ មុន

ខេត្ត​ត្បូងឃ្មុំ​ ៖ មាន​ករណី​អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន៤ខ្នង​ ស្ថិត​នៅ​ភូមិ​ទី​៣ ឃុំ​

ខេត្ត​ត្បូងឃ្មុំ​ ៖ មាន​ករណី​អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន៤ខ្នង​ ស្ថិត​នៅ​ភូមិ​ទី​៣ ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ​ ​បង្កការភ្ញាក់ផ្អើល​កើតឡើង​​កាលពី​​វេលា​ម៉ោង​១១និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ​ធ្នូ​ ឆ្នាំ​២០២៣ ដោយសារ​​ភ្លើង​ឆាបឆេះ​ចេញពី​ចំណុច​ផ្ទះ​កណ្ដាល រាលដាល​មក​ផ្ទះ​​សងខាង​​បង្ក​ជា​អគ្គី​ភ័យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ និង​មានផ្សែង​​ខ្មួលខ្មាញ់​ហ៊ុយ​ទ្រលោមឡើង​​ទៅ​លើ​អាកាស​។​

ក្នុងហេតុការណ៍ខាងលើនេះដែរ ក៏​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ខេត្ត​ត្បូងឃ្មុំ​ចំនួន​៥​គ្រឿង​និង​រថយន្ត​ពន្លត់អគ្គីភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ត្រង់​ខេត្តកំពង់ចាម មួយ​គ្រឿង​បាន​ចេញ​ទៅ​អន្តរាគមន៍​ជួយ​បាញ់​ពន្លត់​ដើម្បី​កុំឱ្យ​ភ្លើង​ឆាបឆេះ​រាលដាល​កាន់តែ​​ខ្លាំង​​ឡើង​ ។

លោក​វរៈសេនីយ៍ឯក​សួ​ស ស៊ា​ង​លី​ អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​បាន​ឲ្យ​ដឹង​ថា​ ស្រប​ពេល​ដែល​មាន​អគ្គី​ភ័យ​បាន​ឆាបឆេះ​ឡើង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​រាយការណ៍​ជូន​រូប​លោក​ ហើយ​ក៏​បាន​រាយការណ៍​បន្ត​ទៅ​លោក​ឧត្តមសេនីយ៍ទោ​ម៉ុ​ន មាគ៌ា ស្នងការ​នគរបាល​ខេត្ត ដើម្បី​ឲ្យ​រថយន្ត​ពន្លត់អគ្គីភ័យ​ដែល​មានស្រុក​នៅ​ជាប់​ក្រូចឆ្មារ​ចេញ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ជា​បន្តបន្ទាប់​។​ជាមួយ​នោះ​រូប​លោក​បាន​បញ្ជា​ឲ្យ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ក្រូចឆ្មារ​មួយ​គ្រឿង​ចេញ​ទៅ​បាញ់​ទឹក​មុនគេ​ ។

លោក​អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​បន្ត​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​ចម្ងាយ​ផ្លូវ​ពី​អធិការដ្ឋាន​ទៅ​ដល់​កន្លែងផ្ទះ​កើតហេតុ​គ្រោះ​អគ្គី​ភ័យ​មាន​ចម្ងាយ​ប្រមាណ​ជិត​២០​គីឡូម៉ែត្រ​ ខណៈ​ពេល​ដែល​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​ដល់​នោះ​គឺ​ភ្លើង​បាន​ឆេះ​យ៉ាង​ពេញ​បន្ទុក​ទៅ​ហើយ ​។ ផ្ទះ​ដែលត្រូវភ្លើង​ឆេះ​មុនគេ​គឺ​ម្ចាស់​មិន​នៅនោះទេ ​ដោយ​បាន​​ចេញ​ទៅ​ស៊ីឈ្នួល​គេ​ ដើម្បី​យក​ថវិកា​ដោះស្រាយ​ជីវភាព​ហើយ​មិន​មាន​អ្នក​ណា​នៅផ្ទះ​ទេ។ បន្ទាប់​មក​ភ្លើង​ក៏​បាន​ឆេះ​រាលដាល​បន្ត​មក​ផ្ទះ​ផ្សេង​ទៀត​មាន​រហូត​ទៅ​ដល់​ចំនួន​៤​ផ្ទះ​ ក្នុង​នោះ​រួម​មាន​ ៖

១-​​ម្ចាស់ផ្ទះ​​ឈ្មោះ មីន ស​លី​ហះ ភេទ​ស្រី អាយុ​៤០​ឆ្នាំ ផ្ទះ​មានទំហំ៦ម៉ែត្រx៨​ម៉ែត្រ​ សង់អំពី​ឈើ​ប្រក់ស​ង្ក័​សី ត្រូវភ្លើង​ឆេះ​ទាំងស្រុង និងទ្រព្យសម្បត្តិ​ខូចខាតរួមមាន​​ម៉ូតូ​ចំនួន២​គ្រឿង ប្រាក់​រៀល​ចំនួន​៨០​ម៉ឺន​រៀល និង​សម្ភារៈ​ប្រើ​ប្រាស់​ផ្សេង​ៗ​ទៀត​។

២-ម្ចាស់ផ្ទះឈ្មោះ សុះ ម៉ា​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ផ្ទះ​មានទំហំ៧ម៉ែត្រ​x១២ម៉ែត្រ​ ផ្ទះសង់អំពី​ឈើ ប្រក់​ក្បឿង ត្រូវភ្លើង​ឆេះ​ទាំងស្រុង ​និងទ្រព្យសម្បត្តិខូចខាត​រួមាន​ប្រាក់​ដុល្លារ​ច​នួន១,១០០ដុល្លារ​ ប្រាក់​រៀល​ចំនួន​៨០​ម៉ឺន​រៀល ប្រាក់​ម៉ា​ឡេ​ចំនួន​៤០០​រីង​ហ្គី​ត សម្ភារៈ​ប្រើ​​ប្រាស់​ផ្សេង​ៗ​ទៀត​។

៣-ម្ចាស់ផ្ទះ​ឈ្មោះ លី​ន ណា​សៀត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ផ្ទះ​មានទំហំ៦ម៉ែត្រ​x១០ម៉ែត្រ​ សង់អំពីឈើ ប្រក់​ដែក​ស​ង្ក័​សី ទំហំ​៦ម៉ែត្រ​x១០ម៉ែត្រ​ ត្រូវភ្លើងឆេះ​អស់ទាំង​ស្រុង និងទ្រព្យសម្បត្តិ​ខូចខាត​រួ​មាន ឈើ​ចំនួន​៥​ម៉ែត្រគូប ប្រាក់​ដុល្លារ៤.០០០ដុល្លារ​ ម៉ូតូ​១​គ្រឿង និង​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ៗ​ទៀត​។

៤-ម្ចាសផ្ទះ​​ឈ្មោះ ម៉ាត់ នាង ភេទ​ប្រុ អាយុ​៦៤​ឆ្នាំ ផ្ទះ​មានទំហំ៧ម៉ែត្រx១២ម៉ែត្រ​ សង់អំពី​ឈើ​ប្រក់​ក្បឿង ត្រូវភ្លើង​ឆេះ​ទាំងស្រុង ​និង​ទ្រព្យសម្បត្តិ​ខូចខាតរួមមាន មាស​៣​តម្លឹង ប្រាក់​ម៉ា​ឡេ៤.០០០​រីង​ហ្គី​ត ប្រាក់​រៀល១,០០០,០០០រៀល ប្រាក់​ដុល្លារ ២០០០ដុល្លារ​ ម៉ូតូ​១​គ្រឿង និង​សម្ភារៈ​ប្រើ​​ប្រាស់​ផ្សេង​ៗ​ទៀត​។

ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គី​ភ័យ​នេះ​គឺ​ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង ។ ករណី​នេះ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ៦​គ្រឿង (​ក្រូចឆ្មារ​១​គ្រឿង​, ត្បូងឃ្មុំ១​គ្រឿង​, សួង១​គ្រឿង ស្ទឹង​ត្រង់១​គ្រឿង, រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​០២​គ្រឿង​) ប្រើប្រាស់​ទឹកសរុបអស់​៧ស៊ីទែន ។

លោក​អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​បញ្ជាក់​ថា ​ស្រប​ពេល​ដែល​មាន​អគ្គី​ភ័យ​ឆាបឆេះ​ឡើង​គឺ​មាន​ខ្យល់​បក់​មក​ពី​ទិស​ខាងជើង​ជា​ហេតុ​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​លឿន ​គឺប្រមាណ​កន្លះ​ម៉ោង​ប៉ុណ្ណោះ​គឺ​អគ្គី​ភ័យ​ឆេះ​​ផ្ទះ​ឈើ​ខាងលើ​អស់ទាំង​ស្រុង​ ។ ជាមួយ​នោះ​ដែរ អាជ្ញាធរ​មូលដ្ឋាន​កំពុង​តែ​ធ្វើការ​វាយតម្លៃ​ដើម្បី​ត្រៀម​ឲ្យ​ក្រុមការងារ​សាខា​កាកបាទក្រហម​ខេត្ត​ត្បូងឃ្មុំ​នាំ​យក​កំណោ​យ​ទៅ​ជូន​ដល់​ម្ចាស់ផ្ទះ​រង​គ្រោះ​ដោយ​សារ​អគ្គី​ភ័យឆេះផ្ទះ​ទាំង​៤ខ្នងផងដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ