ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​នៅ​ភាគ​ពាយ័ព្យ​ចិន​ ចំនួនអ្នក​ស្លា.ប់​ឡើង​ដល់​១២៧​នាក់

4 ខែ មុន

ប្រទេស​ចិន ៖ បណ្ដា​អ្នក​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​ទី​១៩​ធ្នូ ខិតខំ​គាស់កកាយ​ទាំង​ធាតុ​អាកាស​ត្រជាក់​

ប្រទេស​ចិន ៖ បណ្ដា​អ្នក​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​ទី​១៩​ធ្នូ ខិតខំ​គាស់កកាយ​ទាំង​ធាតុ​អាកាស​ត្រជាក់​ខ្លាំង​ពេល​រាត្រីកាល​មក​ដល់ តាម​រក​បណ្ដា​អ្នក អាច​នៅ​រស់រាន​មានជីវិត​ជាប់​ក្រោម​គំនរ​បាក់បែក នៅ​តាម​បណ្ដា​ភូមិ​ដាច់​ស្រយាល​ក្រោយ​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ឡើង​ដល់​យ៉ាងតិច ១២៧​នាក់​ហើយ​នៅ​ភាគ​ពាយ័ព្យ​ចិន​។

ការ​រញ្ជួយ​ដី​នោះ​កើត​មាន​ក្បែរ​ពាក់​ក​ណ្ដា​ល​យប់​ថ្ងៃ​ទី​១៨​ធ្នូ នៅ​ចម្ងាយ​ប្រមាណ​ជា​១៣០០​គីឡូម៉ែត្រ​ភាគ​និរតី​ក្រុង​ប៉េ​កាំ​ង ក្នុង​ខេត្ត​ហ្គា​ន​ស៊ូ​ជាប់​ព្រំដែន​ជាមួយ​ខេត្ត​គិញ​ហៃ​។ តាម​តួលេខ​ថ្មី​ផ្ដល់​កាលពី​យប់​ថ្ងៃ​ទី​១៩​ធ្នូ ដោយ​បណ្ដា​សារព័ត៌មាន​រដ្ឋ​ចិន​ថា មនុស្ស​យ៉ាងតិច​១១៣​នាក់​ស្លាប់​និង​ជាង​៥៣០​នាក់​រង​របួស ក្នុង​ខេត្ត​ហ្គា​ន​ស៊ូ ក្រោយ​ការ​រញ្ជួយ​ដី​ខ្លាំង​នោះ​។ គ្រោះ​មហន្តរាយ​នោះ​ក៏​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១៤​នាក់​និង​របួស​១៩៨​នាក់​នៅ​ក្រុង​ហៃ​ដុ​ង ខេត្ត​គិញ​ហៃ​ផង​ដែរ​។

ការ​រញ្ជួយ​ដី​នេះ​បណ្ដាល​ឲ្យ​ផ្ទះ​ដល់​ទៅ​១៥៥.០០០​ខ្នង​រង​ការ​បំផ្លាញ​និង​ខូចខាត​។ តាម​វិទ្យាស្ថាន​ភូ​គ្ភ​សាស្ត្រ​អា​រិ​ក​USGS​ថា ការ​រញ្ជួយ​ដី​នោះ​កើត​មាន​នា​វេលា​ម៉ោង​២៣​និង​៥៩​នាទី​ម៉ោង​ក្នុងស្រុក ក្នុង​ជម្រៅ​រាក់ មាន​កម្លាំង​៥,៩​រី​ស្ទ័​រហើយ​ចំណុចកណ្ដាល​របស់​វា ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១០០​គីឡូម៉ែត្រ​ពី​ទីក្រុង​ឡាន​ហ្សូ​ទីប្រជុំជន​ខេត្ត​ហ្គា​ន​ស៊ូ​។

ការ​រញ្ជួយ​ដី​នេះ​នៅ​ខេត្ត​ហ្គា​ន​ស៊ូ​បណ្ដាល​ឲ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​។ ការ​ផ្គត់​ផ្ក​ង់​ទឹក​និង​អ​គ្កិ​ស​នី​ត្រូវ​ដាច់ តាម​បណ្ដា​ភូមិ​នៅ​ជុំវិញ​ចំណុចកណ្ដាល​នៃ​ការ​រញ្ជួយ​ដី​នេះ​។ សីតុណ្ហភាព​បាន​ធ្លាក់​ត្រជាក់​បំផុត​ក្រោម​សូន្យ​នៅ​ភាគ​ខាងជើង​ចិន​។ មនុស្ស​ច្រើន​រយ​នាក់​ត្រូវ​បាន​ជម្លៀស​ចេញពី​ហ្គា​ន​ស៊ូ​។ តង់​ប្រមាណ​២៥០០​និង​អាវ​រងា​២០.០០០​ព្រមទាំង​គ្រែ​បត់​៥០០០​បាន​បញ្ជូន​ដល់​តំបន់​រង​គ្រោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ