ក្រុមប្រឹក្សាសន្តិសុខពន្យារពេលបោះឆ្នោតលើសំណុំរឿងអ៊ីស្រាអែលនិងប៉ាឡេស្ទីន
សង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ៖ ដំបូងគ្រោងធ្វើនាថ្ងៃទី១៨ធ្នូ ការបោះឆ្នោតរបស់ក្រុមប្រឹក្សា
សង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ៖ ដំបូងគ្រោងធ្វើនាថ្ងៃទី១៨ធ្នូ ការបោះឆ្នោតរបស់ក្រុមប្រឹក្សា
សង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ៖ ដំបូងគ្រោងធ្វើនាថ្ងៃទី១៨ធ្នូ ការបោះឆ្នោតរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប លើសំណុំរឿងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ទីបំផុតត្រូវបានពន្យារពេលមកធ្វើនាថ្ងៃទី១៩ធ្នូ។ នេះបើតាមប្រភពការទូតនានា។ គឺអេមីរ៉ាត់អារ៉ាប់រួមជាប្រភពនៃគម្រោងដំណោះស្រាយនោះ ដែលស្នើឲ្យមានការពន្យារពេលនេះ ដើម្បីអាចបន្តការចរចាដ៏ស្មុគ្រស្មាញ។
គម្រោងដំណោះស្រាយថ្មីនេះអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់និងស្ថិតស្ថេរការប្រទូស្តរ៉ាយគ្នា ដើម្បីអាចបញ្ជូនជំនួយមនុស្សធម៌ចូលទៅជ្រោយហ្គាហ្សា។ បណ្ដាប្រទេសអារ៉ាប់ជាអ្នកប្រកាសពីការប៉ុនប៉ងថ្មីនេះ ក្នុងក្រុមប្រឹក្សាសន្តិសុខ បន្ទាបពី់ទទួលបានការគាំទ្រដ៏ច្រើនលើសលុបក្នុងមហាសន្និបាតអ.ស.ប ដែលបានអនុម័តកាលពីសប្ដាហ៍មុនដំណោះស្រាយនេះដែលមានលក្ខណៈមិនចាប់បង្ខំ ដូចការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។
ការបោះឆ្នោតក្នុងមហាសន្និបាតអ.ស.ប មានប្រទេសជាមាជិកដល់១៥៣បោះឆ្នោតគាំទ្រ ទល់នឹងប្រទេសប្រឆាំង១០និង២៣សំឡេងអនុប្បវាទ ក្នុងចំណោមប្រទេសទាំង១៩៣ជាសមាជិកអ.ស.ប។ ដូចដំណោះស្រាយមុនៗដែរ គម្រោងដំណោះស្រាយថ្មីនេះចៀសវាងមិនលើកពីក្រុមហាម៉ាស់ តែផ្ទុយទៅវិញបរិហារការវាយប្រហារទាំងងងឹតងងុលប្រឆាំងជនស៊ីវិលនិងរាល់អំពើភេរវកម្ម៕
ចែករំលែកព័តមាននេះ