ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡេក​មើល​កាស៊ីណូ​តា​ឆាយ​ដ៏​មាន​ឥទ្ធិពល កាស៊ីណូ (​ថ្ម​ពេជ្រ​) ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណ បើក​ឱ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​ម៉ា​សេរី

4 ខែ មុន
  • កណ្តាល

នៅ​មូលដ្ឋាន​ទឹកដី​ស្រុក​លើក​ដែក មាន​ទីតាំង​កាស៊ីណូ​មួយ​កន្លែង ដែល​មាន​ស្លាក​យីហោ «​ថ្ម​ពេជ្រ​» នៅ​តំបន់​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណ ស្ថិត​ក្នុងភូមិ​ក្អម​សំណ​ក្រោម ឃុំ​ក្អម​សំណ ស្រុក​លើក​ដែក ខេត្តកណ្តាល មានការ​បើក​សង្វៀ​.​នប​ញ្ជ​.​ល់​មា​.​ន់ និង​ល្បែ​.​ង​ស៊ីសង​គ្រប់​ប្រភេទ ដោយ​អនុញ្ញាតិ​អោយ​

ខេត្តកណ្តាល ៖ មាន​សេចក្ដីរាយការណ៍​ព័ត៌មាន​ថា នៅ​មូលដ្ឋាន​ទឹកដី​ស្រុក​លើក​ដែក មាន​ទីតាំង​កាស៊ីណូ​មួយ​កន្លែង ដែល​មាន​ស្លាក​យីហោ «​ថ្ម​ពេជ្រ​» នៅ​តំបន់​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណ ស្ថិត​ក្នុងភូមិ​ក្អម​សំណ​ក្រោម ឃុំ​ក្អម​សំណ ស្រុក​លើក​ដែក ខេត្តកណ្តាល មានការ​បើក​សង្វៀ​.​នប​ញ្ជ​.​ល់​មា​.​ន់ និង​ល្បែ​.​ង​ស៊ីសង​គ្រប់​ប្រភេទ ដោយ​អនុញ្ញាតិ​អោយ​ជនជាតិ​ខ្មែរ​ចូល​លេង​ភ្នា​.​ល់​ដាក់​លុយរាប់​ពាន់​ដុល្លារ ម៉ា​សេរី​។

ប្រភព​ព័ត៌មាន​ដដែល​បន្ត​ថា បើ​តាម​ដឹង​គ្រប់​អាជ្ញាប័ណ្ណ​កាស៊ីណូ គេ​អនុញ្ញាត​អោយ​តែ​ជនបរទេស​ចូល​លេង​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ កាស៊ីណូ (​ថ្ម​ពេជ្រ​) ក្អម​សំណ នេះ គេ​ឃើញ​បើក​អនុញ្ញាត​អោយ​ជន​ជាតិ​ខ្មែរ​ចូល​លេង​ម៉ា​សេរី ហើយ​ចា​.​ញ់​លុយ​ម្នាក់​ៗ​រាប់រាប់​ពាន់​ដុល្លារ ដោយ​ពុំដែល​ឃើញ​មាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​មូលដ្ឋាន មាន​វិធានការ​ទប់ស្កាត់​នោះ​ឡើយ​។ ហើយ​បណ្តែតបណ្តោយ​អោយ​ក្រុម​អ្នក​ញៀ​.​ន​ល្បែ​.​ង​បំផ្លិច​ផ្លាញទ្រព្យ​សម្បត្តិ​ក្រុម​គ្រួសារ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៀត​ផង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា កាស៊ីណូ​(​ថ្ម​ពេជ្រ​) ព្រំដែន​កម្ពុជា​-​វៀតណាម ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណ​នេះ បាន​បើក​ដំណើរការ​រយ​:​ពេល​៣​ទៅ​៤​ខែ​មក​ហើយ ដោយ​មាន​អ្នកគ្រប់គ្រង​ឈ្មោះ តា​ឆាយ ដែល​ជា​អ្នកមាន​ឥទ្ធិពល​ម្នាក់ ហេតុ​ដូច្នេះ​ហើយ ទើប​អាជ្ញាធរ​មូលដ្ឋាន​មិន​ហ៊ាន​ទៅ​ក្បែរ ព្រោះ​អាង​មាន​ខ្នង​ក្រាស់ឃ្មឹក កុំ​ស្មានថា គ្មាន​អ្នក​ណា​ដឹង​។

គួរ​បញ្ជាក់​ថា ដោយសារ​មាន​ល្បែ​.​ង​ស៊ីសង​នៅ​ក្នុង​មូលដ្ឋាន ធ្វើ​អោយ​ជីវភាព​ប្រជាពលរដ្ឋ អ្នក​ញៀ​.​ន​ល្បែ​.​ង​មួយ​ចំនួន​ធ្លាក់​ដុនដាប អស់ទ្រព្យ​សម្បត្តិ អស់​ម៉ូតូ អស់​ឡាន រីឯ​ក្រុម​គ្រួសារ​ខ្លះ​ទៀត ឈាន​ទៅ​ដល់​ការ​ឈ្លោះប្រកែក​គ្នា ប្រើ​អំពើ​ហិ​.​ង្សា បែកបាក់​គ្រួសារ និង​លែងលះ​គ្នា​ក៏​មាន​ដែរ​។

ទន្ទឹម​នឹង​នោះ បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ជាប់​ព្រំដែន បាន​នាំ​គ្នា​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ទីតាំង​ល្បែ​.​ង​ស៊ីសង​គ្រប់​ប្រភេទ​ក្នុង​កាស៊ីណូ​(​ថ្ម​ពេជ្រ​)​នេះ ដែល​កំពុង​អនុញ្ញាត​អោយ​ជនជាតិ​ខ្មែរ​ចូល​លេង​ល្បែ​.​ង​ភ្នា​.​ល់​ដាក់​លុយ​ម៉ា​សេរី​បែប​នេះ ដែល​អាច​ធ្វើ​អោយ​កើត​មាននូវ​អំពើ​ចោ​.​រក​.​ម្ម និង​បទល្មើស​ផ្សេង​ៗ​កើតឡើង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ