រាជធានីភ្នំពេញ ៖ ក្នុងជំនួបទ្វេរភាគី ជាមួយតំណាងក្រុមហ៊ុនសិង្ហបុរី រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជាបានបង្ហាញអំពីការបើកទំព័រថ្មីនៃការធ្វើពាណិជ្ជកម្មកាបូននៅកម្ពុជាក្រោមមាត្រា៦នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។

ការជួបជាមួយតំណាងក្រុមហ៊ុននេះ ឆ្លៀតក្នុងឱកាសក្រៅពីការចូលរួមសន្និសីទ COP-28 នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន C-Quest Capital នៃប្រទេសសិង្ហបុរី អំពីការបើកទំព័រថ្មីនៃការធ្វើពាណិជ្ជកម្មកាបូន ក្រោមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។

ក្នុងពេលចូលរួមកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានទទួលជួបលោក Winfried Wicklein អគ្គនាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំតំបន់អាស៊ីអាគ្នេយ៍ ADB ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិ បត្តិការក្នុងវិស័យបរិស្ថាន។ ក្នុងនោះ ឯកឧត្តម បានទទួលជួប លោកស្រី Patricia Zurita, អគ្គនាយិកាផ្នែកយុទ្ធ សាស្ត្រ អង្គការអភិរក្សអន្តរជាតិ CI ក្នុងគោលបំណងពិភាក្សាលើ ការពង្រឹង និងពង្រីកកិច្ចសហ ការក្នុងភាពជាដៃគូ រវាងភាគីទាំងពីរលើការអភិរក្សធនធានធម្មជាតិ ស្របនឹងយុទ្ធ សាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ ២០២៣- ២០២៨។

ជាងនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានទទួលជួប លោកស្រី Juliette Biao ប្រធានលេខាធិការដ្ឋាននៃវេទិកាសហប្រជាជាតិ ស្តីពីព្រៃឈើ (UNFF) ដើម្បីពង្រីកកិច្ចសហការ ជាពិសេសលើការស្ដារព្រៃឈើ និងការកៀងគរហិរញ្ញប្បទានសម្រាប់ព្រៃឈើផងដែរ ។

សូមបញ្ជាក់ថា នៅក្នុងបេសកកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគី ទ្វេភាគី ជាច្រើនផ្សេងទៀត ដែលរាល់ជំនួបកម្ពុជា ទទួលបានការគាំទ្រ លើការប្តេជ្ញាចិត្ត សម្រាប់ការឆ្លើ យតបនឹងការប្រែប្រួលអាកាសធាតុ ទាំងនៅកម្រិតជាតិ និងក្នុងក្រខ័ណ្ឌសកល។

ក្នុងជំនួបនីមួយៗ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីវិស័យអាទិភាព និងការវិនិយោគបៃតង នៅកម្ពុជា ការបង្កើនគម្របព្រៃឈើឲ្យបាន៦០% ការលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈការដាំ ឈើ ឬស្សីជាដើម និងការជំរុញកម្ពុជាស្អាត តាមរយៈយុទ្ធនាការមិនប្រើថង់ប្លាស្ទិក ស្របតាមយុទ្ធ សាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសគាំទ្រ ចំពោះយុទ្ធសា ស្ត្រចក្រាវិស័យបរិស្ថាន ដែលបានផ្តល់អាទិភាពទៅលើភាពស្អាត ភាពបៃតង និងចីរភាព៕

ចែករំលែកព័តមាននេះ