បណ្តាបុរសដែលកំពុងរៀបចំគម្រោងយកកូននៅថ្ងៃណាមួយនោះគួរតែកាត់បន្ថយរយៈពេលដែលចំណាយលើការនិយាយគ្នាតាមទូរស័ព្ទដៃ ។ បណ្តាអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យQueen’s Universityប្រទេសកាណាដាបានរកឃើញថា ការប្រើប្រាស់ទូរស័ព្ទដៃអាចធ្វើឲ្យគុណភាពទឹកកាមថយចុះ ហើយនាំទៅរកការថមថយលើការផ្តល់កំណើត។
ក្រុមអ្នកស្រាវជ្រាវបានពិសោធន៍ឃើញថា រលកអេឡិចត្រូម៉ាញេទិច(EMW)ដែលបញ្ជូនដោយប្រដាប់ទទួលសម្លេងរបស់ទូរស័ព្ទមានទំនាក់ទំនងយ៉ាងសាំញ៉ាំបំផុតជាមួយអ័រម៉ូនភេទបុរស។ អ្នកដឹកនាំការស្រាវជ្រាវវេជ្ជបណ្ឌិតរ៉ានី សាមូលបានបញ្ជាក់ថា៖«ការរកឃើញរបស់យើងនេះមានសភាពស្មុគស្មាញបន្តិច។ យើងសង្ឃឹមថានឹងរកឃើញលទ្ធផលផ្សេងពីនេះ។ តែលទ្ធផលទាំងឡាយដែលយើងបានរកឃើញពិតជាបង្ហាញថាអាចនឹងមានយន្តការបារម្ភខ្លះៗនៅកន្លែងធ្វើការ»។
បុរសដែលប្រើប្រាស់ទូរស័ព្ទដៃត្រូវគេរាយការណ៍ថា ការចរាចរអ័រម៉ូនភេទtestosteroneមានកម្រិតខ្ពស់ ប៉ុន្តែកម្រិតអ័មូនLuteinizing hormone(ហៅកាត់ថាLH ឬក៏ហៅម្យ៉ាងទៀតថាlutropin)បែរជាថយចុះ ។ ការស្រាវជ្រាវខាងលើនេះបានកើតមានឡើងរយៈពេល២ខែក្រោយពីបណ្តាអ្នកប្រើប្រាស់ទូរស័ព្ទដៃនៅចក្រភពអង់គ្លេសត្រូវបានទូន្មានដោយរដ្ឋាភិបាលឲ្យប្រើប្រាស់ប្រព័ន្ធកាសបញ្ជាដោយសម្លេងជាជាងការនិយាយផ្ទាល់ជាមួយទូរស័ព្ទ។ នាយកដ្ឋានសុខភាពបាននិយាយថា ការធ្វើបែបនេះអាចជួយកាតបន្ថយវិទ្យុសកម្មដែលបញ្ចេញដោយទូរស័ព្ទ ។ ទោះជាយ៉ាងណាបណ្តាមន្ត្រីសុខភាពបានបញ្ជាក់ថា ករណីខាងលើនេះនឹងមានការស្រាវជ្រាវបន្ថែមទៀត៕
ចែករំលែកព័តមាននេះ