ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះឆ្នោតព្រឹទ្ធសភា ឆ្នាំ២០២៤៖ គ.ជ.ប ទទួលស្គាល់ ៣គណបក្ស និងកំពុងពិនិត្យ ១គណបក្ស​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅពេល​បិទបញ្ចប់ការ​ចុះបញ្ជីគណបក្ស​នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ​ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នេះ…

ភ្នំពេញ៖ នៅពេល​បិទបញ្ចប់ការ​ចុះបញ្ជីគណបក្ស​នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ​ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នេះ គ.ជ.ប បានប្រកាសពីការទទួលស្គាល់ផ្លូវការ​បញ្ជីគណបក្ស​ចំនួន ៣ គឺគណបក្ស​ប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ​។ ចំណែក​គណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានគ.ជ.ប កំពុងពិនិត្យ​លើសំណុំឯកសារ​។

​សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤​។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ​គឺជាការបោះឆ្នោតអសកល ដែលមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែង ១១៦២២រូប និងសមាជិករដ្ឋសភា ឬអ្នកតំណាងរាស្ត្រក្នុងតំណែង ១២៥រូបប៉ុណ្ណោះ ជាអ្នកបោះឆ្នោត​។

លទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បង្ហាញថា មានគណបក្ស ៩ បានជាប់ឆ្នោត ដែលមានសមាសភាពសរុប ១១៦២២រូប។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតច្រើនជាងគេ ជាង ៨០ភាគរយ​ ដោយមានសមាសភាពជាក្រុមប្រឹក្សាឃុំសង្កាត់ ចំនួន ៩៣៧៦រូប។ គណបក្សភ្លើងទៀន មាន ២១៩៨រូប។ គណបក្សហ៊្វុនស៊ិនប៉ិច ១៩រូប។ គណបក្សរួបរួមជាតិ ១៣រូប។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ៦រូប។ គណបក្សខ្មែរស្រឡាញ់ជាតិ ៥រូប។ គណបក្សយុវជនកម្ពុជា ៣រូប។ គណបក្សកម្ពុជានិយម ១រូប។ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ១រូប។

ដោយឡែក លទ្ធផលនៃការបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ គឺក្នុងចំណោមអាសនៈរដ្ឋសភា សរុប ១២៥រូប មានគណបក្សប្រជាជនកម្ពុជា ១២០រូប និងគណបក្សហ៊្វុនស៊ិនប៉ិច ៥រូប៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ