ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ភ្នំពេញក្រោន​​ឈ្នះ​ក្រុម​​​អាបា​ហា​នី ​១-០ ឡើងទៅ​​លេង​វគ្គ​​​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ក្រុមបាល់ទាត់​​​ភ្នំពេញ​ក្រោន​​ដែលជាជើង​​ឯក​លីករបស់​កម្ពុជា​​​បាន​ឡើង​​ទៅ​​​លេង​វគ្គ​ពាក់​កណ្តាល​​ផ្តាច់ព្រាត់​​​ជា​បន្ត​ទៀត ​​បន្ទាប់ពី​បាន​​យកឈ្នះ​ក្រុម​អាបា​ហានី ​ជើង​​ឯក​​មកពីប្រទេស​​បង់ក្លាដេស ​ក្នុងលទ្ធ​ផល​​​១​ទល់​នឹង​​សូន្យ (១-០) នៅ​ក្នុងការប្រកួត​​​​ពាន​រង្វាន់​​​អេ​ អេហ្វ ស៊ី ​ប្រេ​ស៊ីឌិន​ខាប់ នៅ​ពហុ​កីឡ​ដ្ឋាន​​ជាតិ​អូឡាំពិក​​​

រាជធានីភ្នំពេញ ៖ ​ក្រុមបាល់ទាត់​​​ភ្នំពេញ​ក្រោន​​ដែលជាជើង​​ឯក​លីករបស់​កម្ពុជា​​​បាន​ឡើង​​ទៅ​​​លេង​វគ្គ​ពាក់​កណ្តាល​​ផ្តាច់ព្រាត់​​​ជា​បន្ត​ទៀត ​​បន្ទាប់ពី​បាន​​យកឈ្នះ​ក្រុម​អាបា​ហានី ​ជើង​​ឯក​​មកពីប្រទេស​​បង់ក្លាដេស ​ក្នុងលទ្ធ​ផល​​​១​ទល់​នឹង​​សូន្យ (១-០) នៅ​ក្នុងការប្រកួត​​​​ពាន​រង្វាន់​​​អេ​ អេហ្វ ស៊ី ​ប្រេ​ស៊ីឌិន​ខាប់ នៅ​ពហុ​កីឡ​ដ្ឋាន​​ជាតិ​អូឡាំពិក​​​ក្នុងរាជធានីភ្នំពេញ ​​​នា​រសៀលថ្ងៃទី​​២៣ ឧសភា នេះ​​។

សូមបញ្ជាក់​ថា លទ្ធ​ផល​នេះ​​​ (១-​­០) ទាត់បញ្ចូល​ទី​​ដោយ​កីឡាករ​ច័ន្ទ ឆាយា ​ពាក់អាវ​លេខ​៩ នៅនាទី​​​ទី​៨០ ជិតចប់​ការប្រកួត ។​ បើតាម​​​អ្នកឆ្លើយ​​ឆ្លង​​ព័ត៌​មានកោះ សន្តិភាព​បាន​ឱ្យ​ដឹង​ថា ​ការប្រកួត​នៅ​ម៉ោង​មុន​នេះ គឺក្រុម​នេហ្វ​ជី ជើង​ឯក​មក​ពីប្រទេស​​​គីជី​ស្ថាន ​បាន​យកឈ្នះ​ក្រុម​​ដុនបូស្កូ មកពីប្រទេស​ស្រី​លង្កា ​ក្នុង​លទ្ធ​ផល​​​២​ទល់​​​នឹង​សូន្យ (២-០) ។ ដូច្នេះធ្វើ​​​ឱ្យ​​​​ក្រុម​​នេហ្វ​ជី ជើង​ឯក​​​មកពីប្រទេស​​គីជីស្ថាន បានឡើង​​ទៅកាន់​វគ្គ​​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ ​​​ជា​បន្តទៀត ​​ជាមួយ​ក្រុម​ភ្នំពេញ​​ក្រោម​ផងដែរ​។​

គួរបញ្ជាក់​ថា ប្រទេស​កម្ពុជា​​ទទួលបាន​​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​​រៀបចំការប្រកួត​​​បាល់ទាត់​​វគ្គជម្រុះ​​​​ក្នុង​​ពូល «ក» ​AFC  President’s Cup 2011 ។​ ការ​​ប្រកួត​មានរយៈ​ពេល​​​៣​ថ្ងៃ ​​គឺ​ថ្ងៃទី​​២១, ២៣ និង​២៥ ឧសភា ​៕​