ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ជាង១​ពាន់​នាក់ទៅ​ធ្វើ​ការងារ​នៅ​ថៃ​តាម​រយៈ​ក្រុមហ៊ុន​នាដើមខែ​ធ្នូ ឆ្នាំ​២០២៣​នេះ​

5 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ តាម​រយៈ​ក្រុមហ៊ុន​នៅ​ដើមខែ​

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ តាម​រយៈ​ក្រុមហ៊ុន​នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០២៣​នេះ ​មាន​ចំនួន​១.៥៤៣​នាក់​ រហូត​ដល់​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៣​ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ។

លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​ ​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​នៅ​ប្រទេស​ថៃ​តាម​រយៈ​ក្រុមហ៊ុន​នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០២៣​នេះ​មាន​ចំនួន​១.៥៤៣​នាក់​ (ស្រី​៦៩៩​នាក់) នៅ​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៣​ មាន​ចំនួន​៩៣​នាក់​ (ស្រី​៤៣​នាក់) នៅ​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៣​ មាន​ចំនួន​១៥៨​នាក់​ (ស្រី​៦៨​នាក់) ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២៣​ មាន​ចំនួន​២៤៩​នាក់​ (ស្រី​៩០​នាក់) ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៣​ មាន​ចំនួន​៤៣១​នាក់​ (ស្រី​២១១​នាក់) ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៣​ មាន​ចំនួន​១៣៥​នាក់​ស្រី​៦០​នាក់ ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០២៣​មាន​ចំនួន​១៨៨​នាក់​ស្រី​៨៨​នាក់ ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៣​មាន​ចំនួន​២៨៩​នាក់​ស្រី​១៣៩​នាក់​។

លោក​បាន​បញ្ជាក់​ថា​ ​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​តាម​រយៈ​ក្រុមហ៊ុន​ដែល​ចេញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០២៣​នេះ​មាន​ចំនួន​១,៥៤៣​នាក់​និង​ស្រី​ចំនួន​៦៩៩​នាក់ ដែល​ទៅ​ធ្វើ​ការងារ​ដោយ​ស្របច្បាប់​នៅ​ប្រទេស​ថៃ​មាន​ដូច​ជា​ការងារ​ក្រុមហ៊ុន​ដូច​ជា​រោងចក្រ​កាត់ដេរ រោងចក្រ​ផលិត​គ្រឿងបន្លាស់​រថយន្ត និង​រោងចក្រ​ផលិត​គ្រឿង​បរិភោគ​។

លោក វ៉ា​ន់ ដា​រ៉ា​ន់ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​គឺ​តាម​រយៈ​ក្រុមហ៊ុន ​មិន​ត្រូវ​ចាញ់​មេខ្យល់​ទៅ​ធ្វើការងារ​ដោយ​ខុសច្បាប់​ដែល​ប្រឈម​ភាគី​ថៃ​ចាប់​បញ្ជូន​មក​វិញ​ខាត​ទាំង​ប្រាក់​កាក់​និង​ពេលវេលា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ