ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​សុំ​លុយ​មិន​បាន ចៅប្រុស​ប៉ងផ្តាច់ជីវិត​ជីដូន​ព្រះជន្ម៩៥​ឆ្នាំ

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ លោកយាយ​អាយុ​៩៥​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចៅប្រុសយក​កាំបិ.ត​អា​រ​កញ្ចឹងករ​ពីក្រោយ​

ខេត្តកំពង់ស្ពឺ​ ៖ លោកយាយ​អាយុ​៩៥​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចៅប្រុសយក​កាំបិ.ត​អា​រ​កញ្ចឹងករ​ពីក្រោយ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​កូនចៅ​សាច់ញាតិ​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ខណៈ​​ចៅប្រុស​​ខឹង​សុំ​លុយ​លោកយាយ​​ចំនួន​១៥០០០​រៀល​មិន​បាន ក៏​កើត​កំហឹង​គិត​ខ្លី​លែង​ស្គាល់​ជីដូន​ជរា​ដែលមាន​ព្រះជន្មរហូត​ដល់​ទៅ​៩៥​ឆ្នាំទៅ​ហើយ​នោះ​ ។

​ហេតុការណ៍​ខាងលើនេះ​បង្ក​ឱ្យមាន​​ការ​ភ្ញាក់ផ្អើល​កាលពី​​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៣​ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​កោះ ឃុំ​វ​ល្លិ៍ សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន ចៅប្រុស​យក​កាំបិត​អា​រ​កញ្ចឹងករ​ជីដូន​ខ្លួនឯង​រួច​មក កម្លាំង​សមត្ថកិច្ច​ចុះ​ប្រតិបត្តិការ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ឃុំ​វ​ល្លិ៍​សរ បាន​ឃាត់ខ្លួនជនដៃដល់ត្រូវ​ជាចៅ​ឈ្មោះ ស៊ឹង តុង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​កោះ ឃុំ​វ​ល្លិ៍​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ ។ ​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​ ជនសង្ស័យ​ត្រូវជា​ចៅ​បាន​យក​កាំបិត​ចិតបន្លែ​អារ​ក​ផ្នែក​ខាងក្រោយ​ និងខ្នងជើង​ខាងស្តាំ​យាយ​របស់​ខ្លួន ឈ្មោះ ដុស ដឹប អាយុ​៩៥​ឆ្នាំ​ រស់នៅ​ផ្ទះ​ជាមួយ​គ្នា បណ្តាល​ឱ្យ​រង​របួសធ្ងន់​នៅ​ចំណុច​ផ្ទះ​របស់​ខ្លួន​។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា​ មូលហេតុ​ចៅប្រុស​យក​កាំបិត​អារ​ក​លោកយាយ​ផ្នែក​ខាងក្រោយ​នោះ​ គឺជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង​ហើយ​បាន​សុំ​លុយ​យាយ​ចំនួន​១៥០០០​រៀល មិន​បាន ក៏​ទៅ​យក​កាំបិត​កាប់​ជីដូន​តែ​ម្តង ​។ ហើយ​ករណី​នេះ​ឈ្មោះ ស៊ឹង ភី​លី ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ ត្រូវជា​កូន​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​លើ​ឈ្មោះ ស៊ឹង តុង​ ឲ្យ​ចាត់ការ​តាម​ច្បាប់​។

នគរបាល​បាន​បញ្ជាក់​ថា​ ក្រោយ​ពី​ជំនាញ​សួរនាំ​ ជនសង្ស័យ​ជា​ចៅ​ខាងលើ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​កូនកាំបិត​អារ​ក​យាយ​របស់​ខ្លួនពិត​ប្រា​កដ​មែន​ ​។ បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ច​​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ