រកឃើញវត្ថុបុរាណ៨មុខនៅស្រុកសំរោង (វីដេអូ)
- តាកែវ
ក្រុមការងារការិយាល័យបេតិកភណ្ឌ និងសារមន្ទីរខេត្ត នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ និង
ក្រុមការងារការិយាល័យបេតិកភណ្ឌ និងសារមន្ទីរខេត្ត នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ និង
ខេត្តតាកែវ ៖ ក្រុមការងារការិយាល័យបេតិកភណ្ឌ និងសារមន្ទីរខេត្ត នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ និងការិយាល័យនគរបាលការពារបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៃស្រុកសំរោងសរុបចំនួន២៣នាក់ បានទៅពិនិត្យចេតិយ និងវត្ថុបុរាណ ដែលស្ថិតនៅទីតាំងមួយ ក្នុងស្រុកសំរោង ។
បើតាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តតាកែវឱ្យដឹងថា នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារបានពិនិត្យរកឃើញនូវវត្ថុបុរាណចំនួន៨មុខ ផ្សេងៗ រួមមានពូថៅថ្មចំនួន៣ បំណែកអង្រែចំនួន១ កុឡាលភាជន៍ចំនួន៣បំណែក និងបល្ល័ង្កធ្វើពីស្ពាន់ចំនួន១ ។
ក្រុមការងារបានធ្វើកំណត់ហេតុ និងលិខិតធានារក្សាទុកវត្ថុបុរាណទាំងនោះជាមួយព្រះចៅអធិការវត្តអង្គស៊ូឃ្លាំងមួយរយៈ និងរង់ចាំការពិនិត្យ វាយតម្លៃសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីនាំយកទៅរក្សាការពារនៅសារមន្ទីរ ទុកជាសម្បត្តិបេតិកភណ្ឌ វប្បធម៌ជាតិ ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ