ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួនអ្នកចម្រៀង​តាម​ភោជនីយដ្ឋានម្នាក់ បញ្ជូន​ទៅ​តុលាការ ករណី​ឆក់​ខ្សែ​-​ក

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​២០​និង​១៥​នាទី ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២៣ មាន​ករណី​លួច ដោយ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស…

រាជធានី​ភ្នំពេញ ៖ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​២០​និង​១៥​នាទី ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២៣ មាន​ករណី​លួច ដោយ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ខ្សែ​-​ក​) មួយ​កើតឡើង​នៅ​ចំណុច​ផ្លូវ​លេខ​១៩៩ កែង​៣៣៨ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ស្រាប់តែ​ត្រូវ​បាន​ជនសង្ស័យ​ជិះ​មក​ជិត ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​ខ្សែ​-​ក បម្រុង​ជិះ​គេចខ្លួន ហើយ​បាន​ទៅ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្ដាល​ឲ្យ​ដួល បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ភ្លាម​ៗ​តែ​ម្តង និង​ចាប់​យក​វត្ថុ​តាង ខ្សែ​ក ០១​ខ្សែ ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​ផង​ដែរ ។

ជនសង្ស័យ​ឈ្មោះ ឡា​ច ណុ​ច ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ អ្នកចម្រៀង​តាម​ភោជនីយដ្ឋាន បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព ឆក់​ខ្សែ​ក​ពី​ជន​រង​គ្រោះ នៅ​ចំណុច​ខាងលើ ពិតប្រាកដ​មែន​ ។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ