ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណូ​វែ​ល​ហ្សឺ​ឡង់​ផ្តល់​បន្ថែម​ហិរញ្ញប្បទាន​ជាង​៣​​លាន​ដុល្លា​រ​លើ​គម្រោង​បោសសម្អាត​មីន

4 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រទេស​ណូ​វែ​ល​ហ្សឺ​ឡង់ បាន​ផ្តល់​បន្ថែម​ហិរញ្ញប្បទាន​ចំនួន​៥​លាន​ណូ​វែ​ល​ហ្សឺ​ឡង់ ស្មើនឹង​ជាង​៣​លាន​ដុល្លា​អា​មេ​រិ​ក សម្រាប់​គម្រោង​បោសសម្អាត​មីន​ដំណាក់​ទី​៤ ចំនួន​៥​ខេត្ត ដែល​ចុះហត្ថលេខា​កិច្ចព្រមព្រៀង នៅ​ថ្ងៃ​ទី​០៦ ខែធ្នូ…

ខេត្តបន្ទាយមានជ័យ ៖ ប្រទេស​ណូ​វែ​ល​ហ្សឺ​ឡង់ បាន​ផ្តល់​បន្ថែម​ហិរញ្ញប្បទាន​ចំនួន​៥​លាន​ណូ​វែ​ល​ហ្សឺ​ឡង់ ស្មើនឹង​ជាង​៣​លាន​ដុល្លា​អា​មេ​រិ​ក សម្រាប់​គម្រោង​បោសសម្អាត​មីន​ដំណាក់​ទី​៤ ចំនួន​៥​ខេត្ត ដែល​ចុះហត្ថលេខា​កិច្ចព្រមព្រៀង នៅ​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ខេត្តបន្ទាយមានជ័យ​។

ឯកឧត្តម​បណ្ឌិត លី ធុ​ជ ទេស​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១​អាជ្ញាធរ​មីន​បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​នៃ​ប្រទេស​ណូ​វែ​ល​ហ្សឺ​ឡង់​បាន​ផ្តល់​បន្ថែម​នូវ​ហិរញ្ញប្បទាន​ចំនួន​៥​លាន​ដុល្លារ​ណូ​វែ​ល​ហ្សឺ​ឡង់​ស្មើ​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​គម្រោង​បោសសម្អាត​មីន ដើម្បី​លទ្ធផល​ដំណាក់​កាល​ទី​៤​មាន​ចំនួន​៥​ខេត្ត​មាន ១-​ខេត្តបន្ទាយមានជ័យ ២-​ខេត្តបាត់ដំបង ៣-​ខេត្ត​ប៉ៃលិន ៤-​ខេត្ត​ឧត្តរមានជ័យ និង​៥-​ខេត្ត​ព្រៈ​វិហារ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា សម​ទ្ធិ​ផល​នៃ​សកម្មភាព​បោសសម្អាត​មីន​នៅ​កម្ពុជា ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០២៣ នេះ សកម្មភាព​ការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម រាប់​បញ្ចូល​ទាំង​គ្រាប់បែក​ចង្កោម​មាន​ផ្ទៃដី​ទំហំ​២,៧៦១​គីឡូម៉ែត្រ​ក្រឡា​ផ្ទៃដី​ទាំងនោះ ត្រូវ​UN​បាន​យក​មក​ប្រើប្រាស់​សម្រាប់​វិស័យ​កសិកម្ម​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​និង​កសាង​លំនៅ​ដ្ឋា​ន​និង​គោល​បំណង​សេដ្ឋកិច្ច​សង្គម​។

ឯកឧត្តម​បណ្ឌិត លី ធុ​ជ បាន​មាន​ប្រសាសន៍​កោត​ស​សើរ​ចំពោះ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ណូ​វេ​ល​ហ្សឺ​ឡង់​ដែល​បាន​ផ្តល់​បន្ថែម​នូវ​ហិរញ្ញប្បទាន​គម្រោង​បោសសម្អាត​មីន​ដំណាក់​ការ​ទី​៤ ក្នុង​ចំណោម​៥​ខេត្ត​ក្នុង​នោះ​មាន​ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិ​រញ្ញប្បទាន​រវាង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP)​និង​ក្រសួងការបរទេស​និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​និង​ចូលរួម​ពី​អគ្គរដ្ឋទូត​អូរ​ស្ត្រា​លី អគ្គរាជទូត​កូរ៉េ​ខាងត្បូង អគ្គរាជទូត​នូ​វែ​ល​ហ្សេ​ឡង់ និង​អង្គការ​(UNDP)​និង​អង្គការ​(KOICA) ៕

អត្ថបទសរសេរ ដោយ