ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ពិជ័យ​សេនា ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ

4 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២៣ សម្តេច​ពិជ័យ​សេនា ទៀ បា.ញ់ ប្រធាន​

ខេត្ត​ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២៣ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ប្រធាន​គណៈកម្មការ​សាងសង់ វិមាន ឈ្នះ​ឈ្នះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់ វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ នៅ​ខេត្ត​ប៉ៃលិន ស្ថិត​នៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​មាន​វត្តមាន​អញ្ជើញ​ចូលរួម​អមដំណើរ​ពី​សំណាក់​ឯកឧត្តម អ៊ី ឈាន ទេស​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អនុ​គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ​ខេត្ត និង​លោក​ជំទាវ​បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​អនុប្រធាន​អនុ​គណៈកម្មការ ព្រមទាំង​ក្រុមការងារ ផង​ដែរ ។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ប្រធាន​គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​៖ វិមាន​ឈ្នះ ឈ្នះ​នេះ បាន​សាងសង់​ឡើង​ក្នុង គោលបំណង​បង្ហាញ​ពី​វប្បធម៌​កត្តញ្ញូ សម្ដែង​ការ​ដឹងគុណ និង​ការ​ចង​ចាំ រំឭក ដល់​វីរភាព ស្នាដៃ និង​ភាព​ឈ្លាសវៃ​របស់​ថ្នាក់ ដឹកនាំ​ក្នុង​ការ​ស្វែងរក​សន្តិភាព ដែល​បាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​សន្តិភាព​, បង្ហាញ​ពី​ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ​ជាតិ​, បញ្ជាក់​ពី​សច្ចភាព​ប្រវត្តិសាស្ត្រ​ពិត ដែល​បាន​កើត​ចេញ លើក ដំបូង​នោះ គឺ​ដំណើរ​ឆ្ពោះទៅ​កា​ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ទើប​មាន ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ​ជា​បន្ត​បន្ទាប់ និង​ជាទី​កន្លែង សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​សិក្សា​ស្វែង​យលរ​ប្រវត្តិសាស្ត្រ ពិត របស់ ខេត្ត​ប៉ៃលិន បញ្ជាក់​ពី​ភាព​ពិត​របស់​កូន​ខ្មែរ សម័យនេះ និង​សមត្ថភាព​ចំណេះដឹង​តម្លៃពិត​ប្រាកដ នៃ​ម​គ្គុ​ទេស ក៏អ្នកដឹកនាំ​កម្ពុជា​។

សម្តេច​ប្រធាន​បាន​មាន​ប្រសាសន៍​បន្ត​ថា​៖ ជា​ច្រើន​ជំនាន់​មក​ហើយ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ពុំ​ធ្លាប់ ទទួល បាន​សន្តិភាព​ពេញលេញ​ដូច​សម័យ​សព្វ​ថ្ងៃនេះ​ទេ ក្នុង​ដំណាក់កាល​ចុង​ក្រោយ គឺ​ដោយ​សា​របប​ប្រល័យ​ពូជ សាសន៍ ប៉ុ​ល ពត ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​មហន្តរាយ​នោះ ទើប​មាន​ព្រឹត្តិការណ៍​ថ្ងៃ​២០ មិថុនា ១៩៧៧ ថ្ងៃ​២ ធ្នូ ១៩៧៨ និង​ថ្ងៃ​៧ មក​រា ១៩៧៩ រហូត​ដល់​១៩៩៨ ដែល​មានការ​អនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ និង​ការ​បញ្ចប់សង្គ្រាម​ស៊ី​វិល​នៅ​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​​គតិបណ្ឌិត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ហើយ សមិទ្ធ​ផល នយោបាយ​ឈ្នះ ឈ្នះ នាំ​ឲ្យ​ប្រទេស​ជាតិ​ទទួល​បាន​សន្តិភាព​ពេញលេញ ដែល​ជា​កត្តា​ចម្បង សម្រាប់ ជម្រុញ ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ និង​ការ​ធ្វើ​សមាហរណកម្ម​កម្ពុជា ទៅ​ក្នុង​កិច្ចការ​តំបន់ និង​អន្តរជាតិ​ដោយ ជោគជ័យ និង​បាន​ប្រែក្លាយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ពី​ជីវភាព​ក្រីក្រ មក​ជា​ប្រជាជន​មាន​ចំណូល​កម្រិត​មធ្យម ។

សម្តេច​ពិជ័យ​សេនា បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ ការ​សាងសង់​វិមាន​អនុ​ស្សារី​យ៍​នយោបាយ ឈ្នះ ឈ្នះ នៅ ខេត្ត​ប៉ៃលិន​នេះ នឹង​សាងសង់​ឡើង ក្រោម​ការ​ចូលរួម​ពី គ្រប់​មជ្ឈដ្ឋាន​ទាំង​ធនធាន​ថវិកា គំនិត ប្រាជ្ញា​របស់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជន មហាជន បញ្ញវន្ត និស្សិត សិស្ស ដោយ​មិន​គិត​និន្នាការ​នយោបាយ​ឡើយ ហើយ​សំណង់ និង​តំបន់​អភិវឌ្ឍ​នេះ នឹង​ក្លាយទៅជា​សំណង់​ប្រវត្តិសាស្ត្រ រាប់រយ​ឆ្នាំ ដែល​ជា​កេរ​មរតក​ក្នុង​សម័យ​តេ​ជោ សែន សម្រាប់​មនុស្សជាតិ​គ្រប់​ជំនាន់​នៅ​លើ​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា នា​ពាយព្យ ។

នា​ឱកាស​នោះ​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​មាន​ប្រសាសន៍​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អ៊ី ឈាន និង​សហការី​ទាំងអស់​នៃ​អនុ​គណៈកម្មការ​សាងសង់ វិមាន​ឈ្នះ ឈ្នះ នៅ​ខេត្ត​ប៉ៃលិន ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​បាន​ធ្វើការ​ណែនាំ ដល់​ក្រុម​ការងារ​សាងសង់​វិមាន​ឈ្នះ ឈ្នះ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត ដោយ​បន្ត​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ការងារ​ឲ្យ​មាន​តម្លាភាព ប្រសិទ្ធភាព គណនេយ្យ​ភាព​ទាំង​កិច្ចការរដ្ឋបាល ខ្លឹមសារ​បច្ចេកទេស និង​ធានា តាម​នីតិវិធី​បាន​កំណត់ ហើយ​អនុ​គណៈកម្មការ​នេះ ត្រូវ​នាំ​គ្នា​បន្ត​ធ្វើការ​អំពាវនាវ និង​កៀងគរ​ធនធាន​នានា ដោយ ការ ស្ម័គ្រចិត្ត​ពី​សប្បុរសជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ បញ្ញវន្ត ប្រជាជន មហាជន សិស្សានុសិស្ស​ទាំ​ង​អស់ ដើម្បី​ចូលរួម​កសាង វិមាន​ឈ្នះ ឈ្នះ​នេះ ឱ្យ​បាន​រួចរាល់​ជា​ស្ថាពរ​តាម​ការ​គ្រោងទុក ។

សូម​បញ្ជាក់​ថា​ ការ​សាងសង់​ស្តូប​អនុស្សាវរីយ៍ នយោបាយ​ឈ្នះ​-​ឈ្នះ នៅ ខេត្ត​ប៉ៃលិន គឺ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង ភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន តាម​ដងផ្លូវ​វាង​ក្រុង ចម្ងាយ​ប្រហែល ៥​គីឡូម៉ែត្រ ពី​ទីរួមខេត្ត ដោយ ស្តូប មាន​ទំហំ​បាត​ក្រោម ៥៩​ម៉ែត្រ គុណ​នឹង ៥៩​ម៉ែត្រ និង​មានកំ​ពស់ ៥០.៩​ម៉ែត្រ សាងសង់​លើ​ផ្ទៃដី​ទំ​ហ៊ំ ២៦០០០​ម៉ែត្រការ៉េ ដែល​ជា​អំណោយ​ផ្ទាល់​របស់​លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាលខេត្ត ចំណែក​ប្លង់​ស្ថាបត្យកម្ម និង​រចនា សម្ព័ន្ធ​សាងសង់​ស្តូប ឈ្នះ ឈ្នះ ខេត្ត​ប៉ៃលិន បាន​បង្កើត​ឡើង​តាម​ទម្រង់​វិមាន ឈ្នះ ឈ្នះ នៅ​រាជធានី​ភ្នំពេញ ដែល​មាន ទម្រង់ ៣​សំខាន់ គឺ ៣- ៥- ៧- គឺ​១-​បង្ហាញ​ពី​គោលការណ៍​ធានា ៣​យ៉ាង នៃ​នយោបាយ ឈ្នះ ឈ្នះ ២-​កត្តា​ទាំង​៥ ចំណុច នៃ​យុទ្ធសាស្ត្រ​ឌី​ហ្វី​ដ DIFID និង​៣-​កត្តា​ទាំង​៧ នៃ​ជ័យជម្នះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ របស់​នយោបាយ​ឈ្នះ ឈ្នះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ