ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​អបអរសាទរ ក្រោយ​សា​លាដំបូង​ខេត្តកំពង់ឆ្នាំង​សម្រេច​ឱ្យ​បើកផ្លូវ​វិញ

4 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ រស់នៅ​ភូមិ​ក្តី​ត្នោត ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ បាន​សម្តែង​នូវ​ទឹកចិត្ត​រីករាយ​អបអរសាទរ ក្រោយ​ពី​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​បាន​អនុវត្ត​សាលដីកា​សាលា​ឧ​ទ្ធ​ណ៍​បាន​សម្រេច​បើកផ្លូវ​សាធារណៈ​ដែល​មាន​ទទឹង​ជាង​2​ម៉ែត្រ និង​បណ្ដោយ​ជាង​100​ម៉ែត្រ ក្នុង​ទំនាស់​ដីធ្លី​ជាង​20​ឆ្នាំ​កន្លង​មកនេះ…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ រស់នៅ​ភូមិ​ក្តី​ត្នោត ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ បាន​សម្តែង​នូវ​ទឹកចិត្ត​រីករាយ​អបអរសាទរ ក្រោយ​ពី​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​បាន​អនុវត្ត​សាលដីកា​សាលា​ឧ​ទ្ធ​ណ៍​បាន​សម្រេច​បើកផ្លូវ​សាធារណៈ​ដែល​មាន​ទទឹង​ជាង​2​ម៉ែត្រ និង​បណ្ដោយ​ជាង​100​ម៉ែត្រ ក្នុង​ទំនាស់​ដីធ្លី​ជាង​20​ឆ្នាំ​កន្លង​មកនេះ ។

ការ​ចុះ​អនុវត្ត​សាលដីកា​របស់​សាលាឧទ្ធរណ៍ ដឹកនាំ​ដោយ​លោក កែវ វ៉ា​ន្នី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ដោយ​មាន​សមត្ថកិច្ច​ចូលរួម​ជា​ច្រើន​រូប​ទៀត ចាប់​តាំង​ផ្ដើម​ពី​ម៉ោ​៨ និង​៣០​នាទី ព្រឹក រហូត​ដល់​ម៉ោង​៥​ល្ងាច​ថ្ងៃ​ថ្ងៃ​ទី​០៦ ធ្នូ ២០២៣ គឺ​បាន​សម្រេច​ជា​ស្ថាពរ​ដោយ​ពុំ​មាន​បាតុភាព​អ្វី​កើតឡើង​នោះ​ទេ ។

ប្រជាពលរដ្ឋ​ដែល​រង​ទុក្ខ​លំបាក​ក្នុង​ពេល​គ្មាន​ផ្លូវ​ធ្វើ​ដំណើរ រយៈពេល​ជាង​២០​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា ការ​ដើម​ឡើយ ផ្លូវ​នោះ​ជា​ផ្លូវ​រទេះ​មាន​ទទឹង​៤​ម៉ែត្រ​អាច​ចេញ​-​ចូល​បាន ប៉ុន្តែ​ដោយសារ​តែ​ការ​ធ្វើ​របង​បិទផ្លូវ​ជិត​ទុក​ប្រឡោះ​តែ​ប្រវែង​១​ម៉ែត្រ ទើប​បងប្អូន​ប្រជាពលរដ្ឋ​សម្រេច​ប្ដឹង​សុំ​បើកផ្លូវ​វិញ អស់​រយៈពេល​២០​ឆ្នាំ ឆ្លងកាត់​ពេល​សាលាដំបូង​ខេត្ត​ដល់​សាលាឧទ្ធរណ៍ ទើប​សម្រេច​ឲ្យ​ប្រជា​ពលរដ្ឋ​បាន​ប្រើប្រាស់​ផ្លូវ​នោះ​ឡើង​វិញ ដែល​មាន​ទទឹង​២,១០​ម៉ែ​ត បណ្តោយ​ប្រវែង​១០៩,៦០​
ម៉ែត្រ​។

ពួក​គាត់​ទាំងអស់​គ្នា​សែន​រីករាយ​សាទរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ស្ថាប័ន​តុលា​ការ​ក៏​ដូច​ជា​អាជ្ញាធរ​ដែនដី ដែល​បាន​ជួយ​ខ្នះ​ខែ្ន​ង ដឹង​ទុក្ខ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រយៈ​ការ​កន្លង​មកនេះ ។

ជុំវិញ​ករណី​នេះ ភាគី​ម្ចាស់​ដី​ពុំ​បាន​ចូលរួម​នោះ​ទេ ដោយ​ថា​ជាប់​មានធុរៈ​នៅ​រាជធានី​ភ្នំពេញ តែ​ធ្លាប់​បញ្ជាក់​ជាមួយ​តុលាការ និង​សមត្ថកិច្ច​ថា ដី​គាត់​មាន​ប្លង់​ត្រឹមត្រូវ ។

គួរ​រំលឹក​ដែរ​ថា នេះ​ជា​លើក​ទី​២​ហើយ ក្នុង​ការ​អនុវត្ត​សាលដីការ​របស់​តុលាការ ដែល​រយៈ​ការ​កន្លង​ទៅ​គឺ​អនុវត្ត​ពុំ​បាន​សម្រេច ។

អត្ថបទសរសេរ ដោយ