ខេត្តកំពង់ចាម ៖ បុរសម្នាក់មានសតិមិនគ្រប់បានឡើងបើករថយន្តម៉ាកតាកូមាររបស់គេ ចេញពីចំណុចភូមិចុងថ្នល់ទីមួយ សង្កាត់បឹងកកុក ក្រុងកំពង់ចាម កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ទី៦ធ្នូ ឆ្នាំ២០២៣ ដោយបានប្រើប្រាស់ល្បឿនលឿនក៏រេចង្កូតឡើងខឿនទៅបុកស្ត្រីម្នាក់បណ្ដាលឱ្យស្លាប់ភ្លាមៗ ហើយជនបង្កនេះក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា រថយន្តមានពណ៌ផ្ទៃមេឃ ពាក់ស្លាកដេកភ្នំពេញ2B-37 33 ជាកម្មសិទ្ធិរបស់អ្នកដទៃ ដោយម្ចាស់ទុកសោក្នុងរថយន្ត ហើយត្រូវបានជនបង្កឈ្មោះសៀម ធារិទ្ធភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានបើកពីលិចទៅកើត បត់ស្ដាំក៏ជ្រុលចង្កូតមកបុកអ្នកអង្គុយលក់ក្នុងតូប ឈ្មោះអៀង ភួង ភេទស្រី អាយុ៦៩ឆ្នាំ រស់នៅភូមិជ្រោយថ្ម សង្កាត់បឹងកុក បណ្ដាលឱ្យស្លាប់ភ្លាមៗ ។

សមត្ថកិច្ចមូលដ្ឋានបន្តថា ករណីនេះ បណ្ដាលឱ្យស្លាប់មនុស្សម្នាក់ខូចខាតរថយន្តមួយគ្រឿងកម្រិតធ្ងន់ខូចខាតតូបលក់ចេកអាំងទាំងស្រុង ខូចខាតបង្គោលប៉ាណូមួយផ្ទាំង និងសំយាបហាងលក់ស៊ុបផងដែរ ។

ករណីនេះ ត្រូវបានសមត្ថកិច្ចរកឃើញមូលហេតុ ដោយសារអ្នកបើកបររថយន្តបើកបរប្រើប្រាស់ល្បឿនលឿននិងខ្វះការប្រុងប្រយ័ត្ន ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បាននាំខ្លួនបុរសអ្នកបើកបរនេះ មកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីសួរនាំនិងបានធ្វើតេស្តជាតិស្រវឹងឃើញកម្រិតជាតិអាកុល០,០២៦មីលីក្រាម ក្នុងមួយលីត្រខ្យល់ហ្នឹងទេសសារធាតុញៀនអវិជ្ជមាន ។

សមត្ថកិច្ចបានបង្ហើបថា បុរសដែលលួចបើករថយន្ត គេនេះជាមនុស្សចូលចិត្តផឹកស្រាស្ទើររាល់ថ្ងៃរហូតកើតជំងឺសរសៃប្រាសាទទៀតផង។ នារសៀលថ្ងៃដដែលសមត្ថកិច្ចកំពុងតែបំពេញទៅតាមនីតិវិធី។
ចែករំលែកព័តមាននេះ