ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរសចិនម្នាក់​មករកជួលផ្ទះសំណាក់ ស្រាប់តែមានអាការៈមិនស្រួលខ្លួន ផ្អើលយ៉ាងរន្ធ.ត់​

4 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជា​ជនជាតិ​​ចិន​​ម្នាក់​បាន​ជិះ​ម៉ូតូ​កង់​បី​ ក្នុង​បំណងមក​ជួល​បន្ទប់​ផ្ទះសំណាក់​

រាជធានីភ្នំពេញ ៖ បុរស​ជា​ជនជាតិ​​ចិន​​ម្នាក់​បាន​ជិះ​ម៉ូតូ​កង់​បី​ ក្នុង​បំណងមក​ជួល​បន្ទប់​ផ្ទះសំណាក់​ស្នាក់​នៅ ស្រាប់តែ​បាន​គាំងបេះដូង​ស្លា.ប់​មុខផ្ទះសំណាក់នោះ​ភ្លាម​ៗ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាល​ពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២៣ ត្រង់​ចំណុច​ខាង​មុខ​ផ្ទះសំណាក់​យីហោ ឌី​ដា តាម​បណ្ដោយ​ផ្លូវ​២៦៥ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​ផ្ទះសំណាក់​ខាងលើ​បាន​ឲ្យ​ដឹង​ថា មុន​ពេលកើតហេតុ ​គេ​ឃើញ​បុរស​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ ជា​ជនជាតិ​ចិន មាន​វ័យ​៣០​ឆ្នាំ បាន​ជិះ​ម៉ូតូ​កង់​បី មិនដឹង​ថា​មកពីណា​នោះ​ទេ បាន​មក​ឈប់​ និង​ក្នុងគោលបំណង​មកជួល​បន្ទប់​ស្នាក់​នៅ​ ដោយ​មាន​អាកា​រៈ​ដូច​ជា​មនុស្ស​ដែល​មាន​បញ្ហា​សុខភាព ។ ពេល​ឃើញ​អាកា​រៈ​មិន​ស្រួល​បែបនេះ បុគ្គលិក​ផ្ទះសំណាក់​ក៏​មាន​ហ៊ាន​ជួល​បន្ទប់​ឲ្យ ។ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ដើរ​ចេញ​ទៅ​ខាងក្រៅ​​វិញ គ្រាន់តែ​ដើរទៅ​ដល់​ខាង​មុខ​ផ្ទះសំណាក់​ ស្រាប់តែ​ជន​រង​គ្រោះ​ក៏​បាន​ដួល​សន្លប់​តែ​ម្តង​ ហើយ​បុគ្គលិក​ផ្ទះសំណាក់​ក៏​បាន​រាយការណ៍​ជូន​រថយន្ត​សា​ម៉ុ​យ​និង​សមត្ថកិច្ច​មូលដ្ឋាន​ដែរ ប៉ុន្តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លា.ប់​បាត់​ទៅ​ហើយ​។

ក្រោយមក​ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​កោសល្យវិច័យ​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​និង​កោសល្យវិច័យ​លើ​ខ្លួន​ស.ព​ជន​រង​គ្រោះ​។ បន្ទាប់​ពី​ពិនិត្យ​រួចរាល់​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​បាន​ស្លា.ប់​ដោយសារ​តែ​គាំងបេះដូង​។ បច្ចុប្បន្ន​ស.ព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​​តម្កល់​នៅ​វត្ត​ទឹកថ្លា​ ដើម្បី​ស្វែងរក​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ