ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ជនជាតិ​កូរ៉េ​ម្នាក់ ដើរ​ហាត់ប្រាណ ដេក​ស្លា.ប់​ក្បែរ​ផ្លូវជាតិ ​ផ្អើលក្រុងសៀមរាប

1 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប​ ៖ ​មានករណី​​បុរស​ជា​ជនជាតិ​កូរ៉េម្នាក់​ដើរហាត់ប្រាណ ហើយ​ត្រូវបាន​ប្រជា​ពលរដ្ឋ

​ខេត្តសៀមរាប​ ៖ ​មានករណី​​បុរស​ជា​ជនជាតិ​កូរ៉េម្នាក់​ដើរហាត់ប្រាណ ហើយ​ត្រូវបាន​ប្រជា​ពលរដ្ឋប្រទះឃើញ​ដេក​ស្លា.ប់ នៅ​លើ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ទល់មុខ​ផ្លូវ​ចូល​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូ​យ៉ា​ល់​អង្គរ ស្ថិត​នៅ​ភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្តសៀមរាប ​បង្កការភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង៤​និង​២៥​នាទី​ទៀបភ្លឺថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៣​។

សមត្ថកិច្ច​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ ​ខែធ្នូ​ ឆ្នាំ​២០២៣​នេះ​ថា បុរស​ម្នាក់​ដែល​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នោះ ត្រូវ​បាន​រក​ឃើញ​អត្តសញ្ញាណ​ស.ព​ហើយ ​គឺជនរងគ្រោះ​ឈ្មោះ SON SOONKOO ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ​ទេសចរណ៍ ជនជាតិ​កូរ៉េ​ខាងត្បូង កាន់​លិខិត​ឆ្លង ដែន​លេខ M៤៩៨៤៦៨៩៧ ស្នាក់​នៅ​បណ្ដោះអាសន្ន ក្នុង​សណ្ឋាគារ ឃី​ង​ដុម អង្គរ ស្ថិត​ក្នុងភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។

សមត្ថកិច្ច​បាន​បន្ថែម​ថា យោង​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ ហុង ហ៊ូ ភេទ​ប្រុស អាយុ៦៣​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ស្ថិត​នៅ​ភូមិ​ថ្នល់ សង្កាត់​ស្រ​ង៉ែ ក្រុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៣និង​៥០​នាទី​ទៀប​ភ្លឺ គាត់​បាន​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង ដើម្បី​ទៅ​ហូប​កាហ្វេ ពេល​រូប​គាត់​ជិះ​ដល់​កន្លែង​កើតហេតុ​ខាងលើ​ ស្រាប់តែ​ឃើញ​មនុស្ស​ប្រុស​ម្នាក់​ដេក​នៅ​លើ​​ចិញ្ចើម​​ផ្លូវជាតិ​លេខ​៦ ក្បាល​បែរ​ទៅ​ទិស​ខាងជើង ។ បន្ទាប់​មក​គាត់​បាន​ចុះ​ពីលើ​ម៉ូតូ​ដើរទៅ​មើល ពុំ​ឃើញ​​ជនរងគ្រោះ​ដកដង្ហើម​​នោះ​​ទេ ។ ភ្លាម​នោះ​​គាត់​ក៏​បាន​ទូរ​ស័ព្ទ​រាយការណ៍​ជូន​សមត្ថកិច្ច​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា យោង​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ KIM BONGTAE ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​ទេសចរណ៍ ជនជាតិ​កូរ៉េ​ខាង​ត្បូង កាន់​លិខិតឆ្លងដែន​លេខ M ៥០២២២៤៧២០ ត្រូវជា​មិត្តភក្តិ​របស់​​ជនរងគ្រោះ​​បានឱ្យ​ដឹង​ថា «​​គាត់​​បាន​ចូល​មក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៣ តាម​ច្រក​ព្រ​លាន​យន្ត​អន្តរជាតិ​សៀមរាប​អង្គរ ក្នុង​គោលបំណង​ដើម្បី​ធ្វើ​ទេសចរណ៍ តាម​រយៈក្រុមហ៊ុន​ទេសចរណ៍​ ហ្គូ​ដ ធួរ ដែល​មាន​សមាជិក​ជនជាតិ​កូរ៉េ​ទាំងអស់​ចំនួន​០៦​នាក់ (ស្រី២​នាក់) ។​ ពេល​មក​ដល់​ ខាង​ក្រុមហ៊ុន​ទេសចរណ៍​បាន​រៀបចំ​ឱ្យ​ពួកគាត់​ចូល​ស្នាក់​នៅ​សណ្ឋាគារ ឃី​ង​ដុម អង្គរ ស្ថិត​នៅ​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយ​​គាត់​ និងជនរងគ្រោះ​​បាន​ស្នាក់​នៅ​បន្ទប់​លេខ​១២៣ រួម​គ្នា​ ព្រោះ​​គាត់​ និង​ជនរងគ្រោះ​ស្គាល់គ្នា អស់​រយៈពេល​៣០​ឆ្នាំ​មក​ហើយ​។

មិត្តភក្តិរបស់ជនរងគ្រោះបានបន្ត​ថា ចាប់តាំងពី​ស្គាល់គ្នា​មក ពួក​​គាត់​តែងតែ​ដើរ​លេង​ជាមួយ​គ្នា​តាម​បណ្តា​ប្រទេស​នានា រៀង​រាល់​មួយ​ឆ្នាំ​ដង ដោយ​ជនរងគ្រោះ​ពុំ​ដែល​​មាន​បញ្ហា​សុខភាព​អ្វី​នោះ​ទេ ។ ពេល​ចូល​ដល់​ក្នុង​បន្ទប់​ស្នាក់​នៅ​ ពួក​យើង​គេង​លក់​ទាំងអស់​គ្នា​តែ​ម្តង​ ។ រហូត​ដល់​វេលា​ម៉ោង៦ ព្រឹក​ថ្ងៃ​ទី៤ ខែធ្នូ ឆ្នាំ​២០២៣ ​គាត់​បាន​ភ្ញាក់​ពី​គេង ពុំ​បានឃើញ​ជន​រង​គ្រោះ​​នោះ​ទេ ។ ​គាត់​​ក៏​ពុំ​បាន​ចាប់អារម្មណ៍​អ្វី​នោះ​ដែរ ព្រោះ​គិត​ថា ជនរងគ្រោះ​​ចេញ​ទៅ​រត់​ហាត់ប្រាណ​ដូច​រាល់ដង​។ រហូត​ដល់​វេលា​ម៉ោង​៧ព្រឹក​ថ្ងៃខែ​ឆ្នាំ​ដដែល គាត់​​ចុះ​មក​ហូប​អាហារ​ពេល​ព្រឹក​ក្នុង​ភោជនីយ​ដ្ឋា​ន​របស់​សណ្ឋាគារ ពេល​នោះ ស្រាប់តែ​ម​គ្គុ​ទេស​ទេស​ចរណ៍​ជា​ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់ បាន​មក​ប្រាប់​​គាត់​ថា ឈ្មោះ SON SOONKOO បាន​ស្លា.ប់​បាត់​ហើយ​ នៅ​អំឡុង​ពេល​ដែល​ជនរងគ្រោះ​កំពុង​រត់​ហាត់ប្រាណ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា ដោយ​យោង​តាម​ការ​បំភ្លឺ​ពី​សាក្សី និង​ការ​ពិនិត្យ​សាកស.ព និង​តាម​ការ​បញ្ជាក់​ពី​លោកគ្រូ​ពេទ្យ​កោសល្យវិច័យ​យើង​សន្និដ្ឋាន​ថា បុរស​ខាងលើ ស្លាប់​ដោយសារ​គាំង​បេះដូង​។

ដោយ​មានការ​សម្រេច​ពី​ស្ថាន​កុងស៊ុល​កូរ៉េ​ខាងត្បូង​ប្រចាំ​ខេត្តសៀមរាប បច្ចុប្បន្ន​សាកស.ពជន​រង​គ្រោះ បាន​សមត្ថកិច្ច​ជំនាញ​ប្រគល់​ជូន​លោកស្រី JEONG MIRAN ត្រូវជា​ម្ចាស់​អាជីវកម្ម​ក្រុមហ៊ុន ហ្គូ​ដ ធួរ & អ៊ែ​រ ឯ​.​ក យក​ទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូ​យ៉ា​ល់​អង្គរ ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ មក​ទទួល​យក​ទៅ​ធ្វើបុណ្យ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ