ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិនដឹងមាន​វិប.ត្តិ​​អ្វី!​ នាងបើកឡានទាំងយំផង រួចក៏បុ.ក​របាំង​ថ្ម​​ ផ្អើលស្តុបត្រឡោកបែក

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ស្ត្រី​ម្នាក់​ទំនងជា​មាន​វិបត្តិ​អ្វីមួយ ខណៈ​កំពុង​តែ​យំសោក​ពេល​បើក​បរក៏​រ៉េ​ចង្កូត​

រាជធានី​ភ្នំពេញ ​៖ ​ស្ត្រី​ម្នាក់​ទំនងជា​មាន​វិបត្តិ​អ្វីមួយ ខណៈ​កំពុង​តែ​យំសោក​ពេល​បើក​បរក៏​រ៉េ​ចង្កូត​ទៅ​បុ.ក​របាំង​ថ្ម​ខណ្ឌ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​វៀច​ខូចខាត​អស់​ចំនួន​០១​កង់​ ហើយ​រថយន្ត​រងការខូច​ខាតមួយ​កំណាត់​មុខ ផ្នែក​​ខាងឆ្វេង​ទៅ​មុខ​លែង​រួច​។

ហេតុការណ៍​គ្រោះថ្នាក់​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ចំណុច​ស្តុ​ប​ត្រឡោក​បែក តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

រថយន្ត​បង្ក​គ្រោះថ្នាក់​ម៉ាក KIA MORNING ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BS-3373 បើកបរ​ដោយ​ស្ត្រី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។

តាម​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​ស្ត្រីម្នាក់ បាន​បើករថយន្ដ​ខាងលើ​ដោយ​យំសោក​ផង និង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៩៨ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។​ នៅ​ពេល​មក​ដល់​ចំណុចកើតហេតុ​ខាងលើ​ ក៏បាន​បុ.ក​ក្បាល​របាំង​ថ្ម​ខណ្ឌ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​ បណ្តាល​អោយ​ក្បាល​របាំង​ថ្ម​វៀច ហើយ​រថយន្ត​ខ្ទេច​មុខតែម្តង​ ។

ភ្លាម​ៗ​បន្ទាប់​ពី​គ្រោះថ្នាក់​ ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចូល​ទៅ​សួរនាំ ក្រែង​មាន​របួស​ស្នាម ប៉ុន្តែ​ស្ត្រី​ជា​ម្ចាស់​រថយន្ត​និយាយ​ដូច​គ្មាន​ស្មារតី និង​ស្រក់​ទឹកភ្នែក​រហូត ។ លុះ​មួយសន្ទុះ​ក្រោយ​ក៏​មាន​សាច់ញាតិ មក​ទទួលយក​ទៅ​បាត់​ ។ ចំណែក​រថយន្ត ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ទៅ​វាស់វែង​រួច​បញ្ជូន ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះ​ស្រាយសងការ​ខូចខាត​សម្បត្តិ​សា​ធារ​ណៈ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ