ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាសូរណាស់! កម្មករម្នាក់​ដើរ​ឆ្លងផ្លូវ​ទៅ​ទិញ​បារី​ជក់​ ជួបគ្រោះអកុសលជិតស្តុប៥០ម៉ែត្រ

4 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់ ខណៈ​ដើរ​ឆ្លងផ្លូវ​ក្នុង​គោលបំណង​រក​ទិញ​បារី​ជក់ ក៏ត្រូវ​

រាជធានីភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់ ខណៈ​ដើរ​ឆ្លងផ្លូវ​ក្នុង​គោលបំណង​រក​ទិញ​បារី​ជក់ ក៏ត្រូវ​រថយន្ដ​មិន​ស្គាល់​ម៉ាក​បាន​បើក​ជ្រុល​ទៅ​បុ.ក​ដួល​បែកក្បា.ល​ហូរ​ឈា.ម​ស្លា.ប់​ចោល​ប្រពន្ធ​កូន​យ៉ាង ​អាណោចអាធ័ម ​កាលពី​​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៣ ជិត​ស្តុ​ប​៥០​ម៉ែត្រ​កែង​៦០​ម៉ែត្រ ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ  ​។​ 

​ជន​ង​គ្រោះ​ឈ្មោះ ឆ​ន សា​រ៉ាត់ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​កន្លែងធ្វើការ​ជិត​កន្លែង​កើតហេតុ មានស្រុក​កំណើត​ភូមិ​តា​ម៉ោ ឃុំ​ព្រែក​រន្ទះ​ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង មាន​ប្រពន្ធ​ឈ្មោះ អូន សា​វី​ន អាយុ​៤៩​ឆ្នាំ មុខរបរ​កម្មករ​ដូច​គ្នា មានកូន​ក្នុង​បន្ទុក​ចំនួន​៣​នាក់ (ប្រុស​២​នាក់ ស្រី​ម្នាក់) ។​ 

តាម​ប្រភពពី​ក្រុម​គ្រួសារ​​របស់ជនរងគ្រោះ​​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ បាន​បាន​ដើរ​ចេញពី​ការដ្ឋាន​សំណង់ ក្នុង​​គោលបំណង​ទៅ​ទិញ​បារី​ជក់ លុះ​មក​ដល់​ចំនុច​កើតហេតុ ក៍បាន​ដើរ​ឆ្លងកាត់​ទទឹង​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ឆ្លង​បាន​ពាក់​កណ្តាលផ្លូវ ក៏ស្រាប់តែ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង បាន​បើក​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​ក៏ជ្រុល​ទៅ​បុ.ក​ជន​រង​គ្រោះ​ទាំង​កំរោល បណ្តាល​ឲ្យ​ខ្ទា.ត​ដួល​អូស​ជា​ច្រើន​ម៉ែត្រ​នៅ​លើ​ផ្លូវ មិន​ថែម​តែ​ប៉ុណ្ណោះ​ទេ គាប់​ជួន​ក៏មាន​រថយន្ដ​ផ្សេង​ៗ២​ទៅ​៣​គ្រឿង បាន​បើក​កិ.ន​ពីលើ​ជន​រង​គ្រោះ​បន្ថែម​ទៀត ធ្វើ​អោយ​ជន​រង​គ្រោះ​បែកក្បាល​ហូរ​ឈា.ម​បា.ក់ដៃ​បា.ក់ជើង បែ.ក​សា.ច់ ស្លា.ប់​យ៉ាង​អាណោចអាធ័ម​នៅ​កណ្ដាលផ្លូវ​តែ​ម្តង ។​ ​ក្នុង​ហេតុការណ៍​នេះ​ដែរ រថយន្ត​ដែល​បង្ក​បាន​បន្ថែម​ល្បឿន​លឿន​បើក​រត់គេច​គេចខ្លួន​បាត់​ស្រមោល​អស់​តែ​ម្ដង  ​។​ 

ក្នុងករណីនេះដែរ បន្តិច​ក្រោយមក​ក៏​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ក៍​ជា​ជំនាញ​ចរាចរណ៍​ខណ្ឌដង្កោ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ដែល​មានគ្រួសារ​របស់​ជន​រង​គ្រោះ​នៅ​ទីនោះ​ស្រាប់ និង​បាន​សួរនាំ​ពី​ដំណើររឿង ព្រមទាំង​បាន​ធ្វើ​លិខិត​ប្រគល់​ស.ព​អោយ​សាច់ញាតិ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើតឯ​ខេត្តព្រៃវែង ។  ​ជាមួយ​គ្នា​នោះ​ដែរ​ សមត្ថកិច្ច​ចាប់ផ្តើម​ធ្វើការ​ស្រាវជ្រាវ​តាម​កាំ​មេ​រ៉ា​សុវត្ថិភាព​តាម​ដងផ្លូវ ដើម្បី​ឈាន​ទៅ​រក​រថយន្ត​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ផង​ដែរ  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ