ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​ចំណាយ​ជាង១​ពាន់​លាន​ដុល្លារសម្រាប់​កម្ម​វិធី​ជំនួយ​សង្គម​

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រីនៃ​កម្ពុជា​បាន​បញ្ជាក់​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​កំពុង​អនុវត្ត​ការ​ផ្តល់​កម្មវិធី​ជំនួយ​សង្គម សម្រាប់​ជន​ងាយ​រង​គ្រោះ ពិសេស​ ជន…

រាជធានី​ភ្នំពេញ ​៖​ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រីនៃ​កម្ពុជា​បាន​បញ្ជាក់​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​កំពុង​អនុវត្ត​ការ​ផ្តល់​កម្មវិធី​ជំនួយ​សង្គម សម្រាប់​ជន​ងាយ​រង​គ្រោះ ពិសេស​ ជន មាន​ពិការ​ភាពដែល​រដ្ឋ​ចំណាយ​ថវិកា​ជាង១.២០០​លាន​ដុល្លារ សម្រាប់​ជន​ងាយ​រង​គ្រោះ ប្រមាណ១,៥​លាន​គ្រួសារ​ ។

ថ្លែង​ក្នុង​ពិធី​អបអរសាទរទិវា​ជន​មាន​ពិការ​ភាព លើក​ទី​២៥ និង​អន្តរជាតិ​លើក​ទី​៤១ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៣​សាល​មហា​ស្រប​កោះ​ពេជ្រ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា រាជរដ្ឋាភិ​បាល បាន​ខិតខំ​កែ​លំអ​ជីវភាព​រស់នៅ​ធានា​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ជន​មាន​ពិការ​ភាព តាម​រយៈ​ការ​លើកកម្ពស់​អាជីព​មុខរបរ​សមរម្យ ការងារ និង​ការ​ផ្តល់​ប្រាក់​របប​គោលនយោបាយ​ផ្សេង​ៗ​ ។

ក្រៅពី​នេះ ​សប្បុរសជន​, សង្គម​ស៊ី​វិល និង​ដៃគូ​អភិវឌ្ឍ​នានា​បាន​ចូលរួម​ចំណែក​ទាំង​ធនធាន​ថវិកា និង​ធនធានមនុស្ស ដើម្បី​ជា​ឧត្តម​ប្រយោជន៍ សម្រាប់​ជន​មាន​ពិការ​ភាព​កម្ពុជា ​។ សម្ដេច​ធិ​បតី​បន្ដ​ថា ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល​មាន​ចុ​ក្ខ​វិស័យ​ច្បាស់លាស់ សម្រាប់​ជន​មាន​ពិការ​ភាព និង​ក្រុម​គ្រួសារ មានគុណ​ភាព​ជីវិត​ល្អ ចូលរួម​យ៉ាង​សកម្ម​ស្មើភាព​ក្នុង​សង្គម ដែល​មានការ​គោរព​សិទ្ធ និង​សេចក្ដី​ថ្លែ​ថ្នូរ​ព្រមទាំង ធ្វើ​បរិ​យា​បន្ន​ពិការ ភាព​ក្នុង​គ្រប់​វិស័យ​។

ជាមួយ​គ្នា​នោះ​ដែរ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​គូស​ញ្ជា​ក់ថា «​រាជរដ្ឋាភិបាល បាន​យក​ចិត្ត​ទុកដាក់​រៀបចំ​ផាសុក​វត្ថុ​សម្រាប់​ជន​មាន​ពិការ​ភាព រួម​មាន​៖ ការ​រៀបចំ​ជម្រាល ធ្នាក់​ដៃ ចំណត​យានយន្ត​អាទិភាព ភាសា​សញ្ញា និង​ផ្លូវ​ដើរ​សម្រាប់​ជន​ពិការ​ភ្នែក​ជាដើម​ ។

ក្រៅពី​នេះ​ រាជរដ្ឋាភិបាល​បាន​និង​កំពុង​អនុវត្ត​ការ​ផ្តល់​កម្មវិធី​ជំនួយ សង្គម សម្រាប់​ជន ងាយ​រង​គ្រោះ ពិសេស​ជន​មាន​ពិការ​ភាព ដែល​រដ្ឋ​បាន​ចំណាយ​ថវិកា​អស់​ជាង​១​.២០០​លាន​ដុល្លារ សម្រាប់​​ជន​ងាយ​រង​គ្រោះ​ចំនួន​ប្រមាណ១,៥​លាន​គ្រួសារ​» ៕ ​​

អត្ថបទសរសេរ ដោយ