ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​២​នាក់ ពាក់ព័ន្ធ​លួច​ម៉ូតូ និង​ប្រើប្រាស់​គ្រឿងញៀ.ន

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ក្នុង​ចំណោម​បក្ខពួក​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ និង​រក្សា​ទុក និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ។ បើ​តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ក្នុង​ចំណោម​បក្ខពួក​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ និង​រក្សា​ទុក និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ។

បើ​តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​១៦​និង​២០​នាទី​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២៣ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​លោក​ឧត្តមសេនីយ៍ត្រី លី ប៊ុ​ន​អេ​ង ស្នងការ​រង ទទួល​ដឹកនាំ​ការិយាល័យ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ក្នុង​ចំណោម​បក្ខពួក​ចំនួន​០២​នាក់ នៅ​ចំណុច​ផ្សារ​ចិន ផ្លូវលំ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ និង​រក្សា​ទុក​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​មុខ​បន្ទប់​ជួល​លេខ​១២​បេ ផ្លូវ​លេខ​៧០ ក្រុម​២៤១ ភូមិ​២៤ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០២៣ ។

ជនសង្ស័យ​ឈ្មោះ ម៉ៅ ហាប់ ភេទ ប្រុស ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវលំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

វត្ថុ​តាង​ចាប់​យក ៖ ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ខ្មៅ​និង​ខៀវ សេរី​ឆ្នាំ​២០១៦ ពាក់​ផ្លា​ក​លេខ កំពង់ចាម ​1I-0588 បំពង់​កែវ​សម្រាប់​ប្រើប្រាស់​សារធាតុ​ញៀន ចំនួន​០១, សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​បួន​កញ្ចប់ (​តូច​បី​កញ្ចប់ និង​ធំ​មួយ​កញ្ចប់​), ថង់​តូច​សម្រាប់​ច្រក​សារធាតុ​ញៀន ចំនួន​០២, ដែកកេះ ចំនួន​០១, ទួ​ណឺ​វី​ស​ដង​ពណ៌​លឿង ចំនួន​០១, កាំបិត​កាត់​ក្រដាស ចំនួន​០២, កាំបិត​បាក់​ផ្លែ​ដង​ឈើ ចំនួន​០១, កាំបិត​ដង​ជ័រ​ពណ៌​ខ្មៅ ចំនួន​០១ ។

សម្ភារៈ បាត់បង់ ៖ ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1AY-8721 ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ