ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​បាន​អំពាវនាវ​ឱ្យ​ជួយ​ជន​មាន​ពិការ​​ភាព

4 ខែ មុន
  • ភ្នំពេញ

ព្រះមហាក្សត្រ​កម្ពុជា សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី​ បា​នអំពា​វនា​វ​ដល់ជនរួមជាតិទាំង អស់​ អោយ​ជួយ​ដល់​ជន​មាន​ពិការ​ភាព​ តាម​រយៈ​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។ ទន្ទឹម​នោះព្រះមហាក្សត្រ​កម្ពុជា​ ក៏​បាន​អំពាវនាវ​ដល់​ជនមាន​ពិការ​ភាពលើកកម្ពស់​ការ​យល់ដឹង​អំពីបច្ចេក​វិទ្យា​ទំនើប…

ព្រះមហាក្សត្រ​កម្ពុជា សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី​ បា​នអំពា​វនា​វ​ដល់ជនរួមជាតិទាំង អស់​ អោយ​ជួយ​ដល់​ជន​មាន​ពិការ​ភាព​ តាម​រយៈ​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។ ទន្ទឹម​នោះ
ព្រះមហាក្សត្រ​កម្ពុជា​ ក៏​បាន​អំពាវនាវ​ដល់​ជនមាន​ពិការ​ភាពលើកកម្ពស់​ការ​យល់ដឹង​អំពីបច្ចេក​វិទ្យា​ទំនើប ​ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ការងារ​ និង​មុខរបរ ​។

ព្រះមហាក្សត្រ​បាន​ធ្វើ​សេចក្តី​អំពាវនាវ​បែប​នេះ នៅ​ក្នុង​ព្រះរាជ​សារ​មួយ​ក្នុង​ឱកាស​ទិវា​ជន​មាន​ពិការ​​ភាពកម្ពុជា​លើក​ទី​២៥​ និង​អន្តរជាតិ​លើ​ទី​៤១ ថ្ងៃ​ទី​៣ ខែធ្នូ​ឆ្នាំ​២០២៣​។

តាម​រយៈ​ព្រះរាជ​សារ​នោះ ព្រះមហាក្សត្រ​ក៏​បាន​មានការ​អំពាវនាវ​ផង​ដែរ​ដើម្បី​កុំអោយ​មាន ការ​រើសអើង ជាមួយ​ជន​មាន​ពិការ​ភាព​ដើម្បី​សង្គម​មួយ​សម្រាប់​ទាំងអស់​គ្នា​។ ព្រះមហាក្សត្រ​បាន​មាន​ព្រះរាជ​បន្ទូល​ថា «​ខ្ញុំ​សូម​អំពាវនាវ​ដល់​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​ បន្ត​លើក​កម្ពុជា​សិ​ទ្ធិ​និង​ការ​ចូលរួម​របស់​ជន​មាន​ពិការ​ភាព​កម្ពុជា​យើង ដោយ​មិន​មា​ការ​រើសអើង ​ដើម្បី​សង្គម​មួយ​សម្រាប់​ទាំងអស់​គ្នា ពិសេស​ដើម្បី​ធ្វើ​អោយ សិ​ទ្ធិ​​ក្លាយជា​ការ​ពិត​។

ជន​មាន​ពិការ​ភាព​របស់​យើង​ត្រូវការ​ភាព​កក់ក្តៅ ស្រឡាញ់​រាប់អាន ដែល​ប្រការនេះ គឺជា​ការ​លើកទឹកចិត្ត​ដ៏​ធំធេង​ក្នុង​ការ​អភិវឌ្ឍ​របស់​ពួក​គាត់ ដោយ​មិន​មានការ​រើសអើង​ពី​សង្គម និងរួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​ជន​មាន​ពិការ​ភាព ទទួល​សិ​ទ្ឋិ​ពេញលេញ​”​។

ខាងក្រោម​នេះ​ជា​ព្រះរាជ​សារ​របស់​ព្រះមហាក្សត្រ ​៕ ដោយ ៖​ សា រ៉ា​ន់

អត្ថបទសរសេរ ដោយ