ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​ប្រមុខ​ដឹកនាំ​ប្រទេសជាង១២០អនុម័ត​លើ​​​សេចក្តី​ថ្លែង​​រួម​ស្តី​ពី​ប្រ​ព័​ន្ធ​ស្បៀង​​

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​បណ្តា​ប្រមុខ​ដឹកនាំ​ប្រទេស​ជាង​១២០​ប្រទេស​ បាន​អនុម័ត​សេចក្តី​ប្រកាស​រួម​ស្តី​ពី​ប្រព័ន្ធ​ស្បៀង​ដែល​មាន​ភាព​ធន់​និរន្តរភាព​កសិកម្ម និង​សកម្មភាព​អាកាសធាតុ ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​នៅ​ COP28 នាទី​ក្រុង​ឌុ​យ​បៃ​ ។ នា​រសៀល​ថ្ងៃ​ទី០​១…

រាជធានី​ភ្នំពេញ ​៖ ​បណ្តា​ប្រមុខ​ដឹកនាំ​ប្រទេស​ជាង​១២០​ប្រទេស​ បាន​អនុម័ត​សេចក្តី​ប្រកាស​រួម​ស្តី​ពី​ប្រព័ន្ធ​ស្បៀង​ដែល​មាន​ភាព​ធន់​និរន្តរភាព​កសិកម្ម និង​សកម្មភាព​អាកាសធាតុ ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​នៅ​ COP28 នាទី​ក្រុង​ឌុ​យ​បៃ​ ។

នា​រសៀល​ថ្ងៃ​ទី០​១ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ទីក្រុង​ឌុ​យ​បៃ ឯកឧត្តម អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួង​បរិ​ស្ថាន និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា បាន​ចូលរួម​ជាមួយ​បណ្តាល​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាជាង​១២០​ប្រទេស អនុម័ត​លើ​សេចក្តី​ថ្លែង​ប្រកាស​រួម​ស្តី​ពី​ប្រ​ព័ន្ធ​​​ស្បៀង​ដែល​មាន​ភាព​ធន់ និរន្តរភាព​កសិកម្ម និង​សកម្មភាព​អាកាសធាតុ ដែល​ក្នុង​ឱកាស​នោះ​ មាន​ប្រទេស​ជា​ច្រើន​បាន​ផ្តល់​ការ​គាំទ្រ​ទាំង​បច្ចេកទេស​និង​ថវិកា ដែល​ប្រកាស​រួម​នេះ​នឹង​ផ្តល់​សារសំខាន់​ចំពោះ​ ៖

១-​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​សហគមន៍​មូលដ្ឋាន​ដែល​ងាយ​រង​គ្រោះ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ ។

២-​លើកកម្ពស់​សន្តិសុខ​ស្បៀង និង​សុខភាព​ស្បៀងអាហារ​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត និង​ទទួល​ការ​បាត់បង់​និង​ខូចខាត​ពី​គ្រោះ​ធម្មជាតិ​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ​។

៣-​ពង្រីក​ការ​អនុវត្ត​កសិកម្ម​វៃឆ្លាត និង​បញ្ចេញ​កាបូន​តិច ដែល​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​បន្សាំ​និង​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​។

សេចក្តី​ប្រកាស​រួម​បាន​លើក​ឡើង​ថា សារសំខាន់​នៃ​ប្រកាស​រួម​នេះ មាន​ខ្លឹមសារ​ស្រប​ទៅ​នឹង​ការ​តាំងចិត្ត​របស់​រាជរដ្ឋាភិបាល​ស្តី​ពី​កសិកម្ម​វៃឆ្លាត ការ​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​៕​​

អត្ថបទសរសេរ ដោយ