ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ដុះក្អែល​ក្រុម​ក្មេង​ទំនើង​ជិះ​ម៉ូតូ​បង្ក​ភាព​អនា​ធិបតេយ្យ​តាម​មាត់ទន្លេ​ក្រុង​ក្រចេះ

4 ខែ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ កម្លាំង​នគរបាល​ខេត្តក្រចេះ ក្រោម​បញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ទោ អ៊ូ សុ​បុ​ណ្ណា ស្នង​ការ​នគរបាល​ខេត្ត បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​ដែល​តែងតែ​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​​បង្ក​ភាពអនាធិបតេយ្យ​នៅ​តាម​ដងផ្លូវ​មាត់ទន្លេ​ក្នុង​ក្រុង​ក្រចេះ ។ ក្រុម​ក្មេង​ទំនើង​ទាំងនោះ…

ខេត្តក្រចេះ ៖ កម្លាំង​នគរបាល​ខេត្តក្រចេះ ក្រោម​បញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ទោ អ៊ូ សុ​បុ​ណ្ណា ស្នង​ការ​នគរបាល​ខេត្ត បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​ដែល​តែងតែ​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​​បង្ក​ភាពអនាធិបតេយ្យ​នៅ​តាម​ដងផ្លូវ​មាត់ទន្លេ​ក្នុង​ក្រុង​ក្រចេះ ។

ក្រុម​ក្មេង​ទំនើង​ទាំងនោះ ត្រូវ​បាន​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចុះ​ឃាត់ខ្លួន កាលពី​យប់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣ ខណៈ​ពួក​គេ​ប្រើប្រាស់​ម៉ូតូ​ចំនួន​១១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន បង្ក​ភាព​អនាធិបតេយ្យ​នៅ​តាម​ដងផ្លូវ​សាធារណៈ ។

ភ្លាម​ៗ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ធ្វើការ​ស្ទាក់​ក្រសោប​បាន​ម៉ូតូ​ទាំង​១១​គ្រឿង​នាំ​ទៅ​ស្នងការដ្ឋាន ហើយ​ក៏​បាន​អញ្ជើញ​អាណា​ព្យាបាល​មក​ធានា និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​បើកបរ​បែប​អនាធិបតេយ្យ​បន្ត​ទៀត និង​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន ។

សូម​បញ្ជាក់​ថា ការ​បង្ក្រាប​ក្មេង​ទំនើង​នេះ មិនមែន​ជា​លើក​ទី​១​ទេ កម្លាំង​នគរបាល​តែងតែមាន​ចំណាត់ការ​បង្ក្រាប​ជា​បន្តបន្ទាប់​ចំពោះ​ក្រុម​ក្មេង​ទំនើង​ជិះ​ម៉ូតូ​បង្ហោះ ឬ​ក៏​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ខុស​ប្រក្រតី ដើម្បី​ចូលរួម​រក្សា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ៕

អត្ថបទសរសេរ ដោយ