ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ៖ ​ដាក់​ពិន័យឲ្យធ្ងន់ធ្ងរ ចំពោះ​អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង ដែល​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) បាន​ចេញ​បទបញ្ជា​ និង​ធ្វើការ​ណែនាំ​ឲ្យ​ដាក់​ពិន័យ​យ៉ាងធ្ងន់ធ្ងរ ចំពោះ​អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង ដែល​បង្ក​គ្រោះថ្នាក់​បាត់បង់​ជីវិត…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) បាន​ចេញ​បទបញ្ជា​ និង​ធ្វើការ​ណែនាំ​ឲ្យ​ដាក់​ពិន័យ​យ៉ាងធ្ងន់ធ្ងរ ចំពោះ​អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង ដែល​បង្ក​គ្រោះថ្នាក់​បាត់បង់​ជីវិត ឬ​របួសដល់​អ្នក​ដទៃ ​។

ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ ​ផែនការ​ជាតិ​ ទស្ស​វត្ស​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លើក​ទី​២ ឆ្នាំ​២០២១-២០៣០ នា​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣ ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​បាន​លើក​ឡើង​ថា តាម​ការ​សង្កេត​ឃើញ​ថា ចំនួន៥៤​ភាគរយ នៃ​ចំនួន​អ្នក ​ដែល​មាន​គ្រោះថ្នាក់​បង្ក​ឲ្យ​ស្លា.ប់​នេះ ភាគច្រើន​នៅ​ពេល​យប់ ហើយ​ភាគច្រើន​សុទ្ធតែ​គ្រឿង​ស្រវឹង​ទាំងអស់ បង្ក​ឲ្យ​បាត់បង់​ជីវិត​អ្នក​ដទៃ ឬ​អ្នក​ជិះ​ជាមួយ​ខ្លួន ​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី បញ្ជាក់​ថា «​ឥឡូវ​យើង​ឃើញ​ថា បញ្ហា​សេពគ្រឿង​ស្រវឹង​នេះ គឺ​មាន​ភាព​ទូលំទូលាយ​។ ដូច្នេះ​ខ្ញុំ​សូម​ស្នើ​ឲ្យគណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ពិសេស​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក៏​ដូច​ជា​ក្រសួងមហាផ្ទៃ​របស់​យើង មេត្តា​ពិនិត្យ​ក្នុង​ការ​ដាក់​ពិន័យ​ឲ្យ​ធ្ងន់​បន្ដិច អ្នក​ដែល​ប្រើប្រាស់​គ្រឿង​ស្រវឹង ដែល​បង្ក​គ្រោះថ្នាក់​បាត់បង់​ជីវិត​ដល់​អ្នក​ដទៃ​»​ ។

ឯក​ត្តម ឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏​បាន​ជំរុញ​ឲ្យ​យកចិត្តទុកដាក់​អ្នកបើកបរ​ម៉ូតូ​ទាំង​ការ​ប្រើប្រាស់​ផ្លូវជាតិ និង​ផ្លូវលំ សំដៅ​ធ្វើ​យ៉ាងណា​ចូលរួម​ចំណែក​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​រួម​ទាំង​វិធានការ​ណែនាំ និង​ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់ ។

ឧបនាយករដ្ឋមន្ដ្រី ស សុខា បាន​មើលឃើញ​ថា អត្រា​នៃ​ការ​គ្រោះថ្នាក់​ចរាចរណ៍ ភាគច្រើន​លើ​អ្នក​ប្រើប្រាស់​ម៉ូតូ​នៅ​ពេល​យប់ ហើយ​សុទ្ធតែ​ប្រើប្រាស់​នូវ​គ្រឿង​ស្រវឹង​នៅ​ពេល​បើកបរ ដូច្នេះ​ត្រូវ​តែ​ដាក់​ពិន័យ​ឲ្យ​បាន​ធ្ងន់​ដល់​អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង ហើយ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​អ្នក​ដទៃ​ស្លាប់ និង​របួស​។ ខណៈ​លោក​កត់​សម្គាល់ថា បច្ចុប្បន្ន​នេះ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​កាន់តែ​ទូលំទូលាយ ​។

លោក​អភិ​សន្ដិ​បណ្ឌិត ស សុខា ថ្លែង​យ៉ាង​ដូច្នេះ​ថា «៥៤​ភាគរយ នៃ​ចំនួន​អ្នក​ដែល​មាន​គ្រោះថ្នាក់​បង្ក​ឲ្យ​ស្លាប់​នេះ ភាគច្រើន​ពេល​យប់ ភាគច្រើន​សុទ្ធតែ​គ្រឿង​ស្រវឹង​ទាំងអស់ បង្ក​ឲ្យ​បាត់បង់​ជីវិត​អ្នក​ដទៃ ឬ​អ្នក​ជិះ​ជាមួយ​ខ្លួន អ​ញ្ចឹ​ង​ហើយ​នេះ​ជា​បញ្ហា​ប្រឈម ដោយសារ​តែ​ឥលូវ​យើង​ឃើញ​ថា បញ្ហា​ក្រេ​ម​គ្រឿង​ស្រវឹង​នេះ មាន​ភាព​ទូលំទូលាយ​។ ដូច្នេះ​ខ្ញុំ​សូម​ស្នើ​ឲ្យ គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ពិសេស​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក៏​ដូច​ជា​ក្រសួងមហាផ្ទៃ មេត្តា​ពិនិត្យ​ក្នុង​ការ​ដាក់​ពិន័យ​ឲ្យ​ធ្ងន់​បន្ដិច​អ្នក​ដែល​ប្រើប្រាស់​គ្រឿង​ស្រវឹង ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​»​។

សូម​ជម្រាប​ថា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២៣​នេះ គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ មាន​ចំនួន​៤៩២​គ្រឿង ដែល​ជា​ចំនួន​មួយ​គួរ​ឲ្យ​កត់សម្គាល់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ