ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្នុង​ឱកាស​បុណ្យ​​អុំទូក​៣​ថ្ងៃ! ខេត្តសៀមរាបទទួល​​​ភ្ញៀវ​ទេសចរ​ជាង​៣០​ម៉ឺន​នាក់

5 ខែ មុន
  • សៀមរាប

ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​នេះ ពី​ថ្ងៃ​ទី​២៦ ដល់ ២៨ ខែវិច្ឆិកា ខេត្តសៀមរាប​ទទួលភ្ញៀវ​ទេសចរ​បាន ៣០៤.២៦១​នាក់

ខេត្តសៀមរាប ៖ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​នេះ ពី​ថ្ងៃ​ទី​២៦ ដល់ ២៨ ខែវិច្ឆិកា ខេត្តសៀមរាប​ទទួលភ្ញៀវ​ទេសចរ​បាន ៣០៤.២៦១​នាក់ ។

យោង​តាម​របាយការណ៍​របស់​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បានឱ្យ​ដឹង​ថា នៅ​ក្នុង​​រយៈពេល​៣​ថ្ងៃ​គឺ ថ្ងៃ​ទី​២៦ ទី​២៧ និង​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ ​អកអំបុក ខេត្តសៀមរាប​បាន​រៀបចំ​ព្រឹត្តិការណ៍​បុណ្យអុំទូក និង​មានការ​ប្រកួត​កីឡា​គុន​ខ្មែរ​អន្តរ​ជាតិ នៅ​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ​ដែល​សម្បូរ​ទៅ​ដោយ​សម្បត្តិ​វប្បធម៌​ប្រវត្តិសាស្ត្រ រមណីយដ្ឋាន​ធម្មជាតិ ភ្នំ​គូលែន ក្បាលស្ពាន និង​បឹង​ទន្លេសាប ។ ជាមួយ​នេះ ក៏​នៅ​មាន​រមណីយដ្ឋាន​សហគមន៍​នៅ​តាម​ក្រុង ស្រុក ព្រមទាំង​រមណីយ​ដ្ឋា​ន​កែ​ច្នៃ ភូមិ​វប្បធម៌ ដែល​បាន​ទាក់ទាញ​អារម្ម​ណ៍​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ឲ្យ​មក​ទស្ស​នា​កម្សាន្ត ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា ជាក់ស្តែង​ក្នុង​ថ្ងៃ​ឈប់​សម្រាក​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៣​នេះ ខេត្តសៀមរាប​ទទួលភ្ញៀវ​ទេសចរ​ដែល​មក​ពី​រាជធានី ខេត្ត ក្រុង ស្រុក មាន​ចំនួន​សរុប​៣០៤.២៦១​នាក់ គឺ​កើនឡើង​ប្រមាណ​១០% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៩​ ដែល​មាន​ចំនួន ២៧៦.៥៩២​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេចរ​បរទេស​ចំនួន ១៤.២៦១​នាក់ ថយ​ចុះ​៤៦,៣៧% បើ​ប្រៀបធៀប​នឹង​រយៈពេល ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៩ ដែល​មាន​ចំនួន​២៦.៥៩២​នាក់ ។

ចំពោះ​ភ្ញៀវ​ទេសចរ​ជាតិ មាន​ចំនួន​ប្រមាណ​២៩០​ពាន់​នាក់ គឺ​កើនឡើង​ប្រមាណ ១៦% បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៩ ដែល​មាន​ចំនួន​ប្រមាណ ២៥០​ពាន់​នាក់ ក្នុង​នោះ​ចូល​ទស្សនា​អង្គរ​ចំនួន​ប្រមាណ ១៤៧​ពាន់​នាក់ ឧទ្យាន​ជាតិ​ភ្នំ​គូលែន​ប្រមាណ ៨​ពាន់​នាក់ នៅ​តាម​ដងស្ទឹង​សៀមរាប​ចំនួន​ប្រមាណ ១១០​ពាន់​នាក់ និង​នៅ​តាម​សហគមន៍​ទេសចរណ៍​មាន​ចំនួន​ប្រមាណ ២៥​ពាន់​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ