ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាវជ្រាវ​ឃាត់ខ្លួន​ចិន ២​នាក់ និង​ខ្មែរ ៥​នាក់ ករណី​ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់

4 ខែ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បើក​ការ​ស្រាវជ្រាវ​បង្ក្រាប​ក្រុម​ជនប្រដាប់អាវុធ ចំនួន​០៧​នាក់ រួម​មាន​ជនជាតិ​ចិន​០២​នាក់ និង​ជនជាតិ​ខ្មែរ​០៥​នាក់ “​ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​” ករណី​ចាប់​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បើក​ការ​ស្រាវជ្រាវ​បង្ក្រាប​ក្រុម​ជនប្រដាប់អាវុធ ចំនួន​០៧​នាក់ រួម​មាន​ជនជាតិ​ចិន​០២​នាក់ និង​ជនជាតិ​ខ្មែរ​០៥​នាក់ “​ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​” ករណី​ចាប់​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ។

កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ទទួល​ព័ត៌មាន​នៅ​វេលា​ម៉ោង​២៣​និង​០០​នាទី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ ថា នៅ​ចំណុច​ផ្លូវ​ម្លប់​តា​ប៉ា​ង ស្ថិត​នៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មាន​ជនសង្ស័យ​មួយ​ក្រុម មិន​ស្គាល់​អត្តសញ្ញាណ ជិះ​រថយន្ត ០២​គ្រឿង មិន​ស្គាល់​ម៉ាក បាន​ធ្វើ​សកម្មភាព ចាប់​បុរស​ជនជាតិ​ចិន ០១​នាក់ ដាក់​ចូល​ក្នុង​រថយន្ត ខណៈ​ពេល​ដែល​ជន​រង​គ្រោះ កំពុង​ដើរ​នៅ​តាម​ផ្លូវ ដោយ​ក្រុម​ជនសង្ស័យ​មាន​អាវុធ​ខ្លី​គ្រប់​ដៃ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ រហូត​ដល់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៧​ព្រឹក ទើប​មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ នៅ​ក្នុង​ប្រឡាយ​ទឹក ស្ថិត​នៅ​ក្នុងភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដោយ​ដៃ​ជាប់​ខ្នោះ​ទៅ​ខាងក្រោយ និង​មាន​របួស​ស្នាម​ជា​ច្រើន​កន្លែង​នៅ​លើ​ដៃ ជើង និង​ដងខ្លួន​។ បច្ចុប្បន្ន​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ។

ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជា​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ដល់​វេលា​ម៉ោង​១៩​និង​០០​នាទី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ ទើប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​ចំនួន ០៧​នាក់ (​ជនជាតិ​ចិន​២ ជនជាតិ​ខ្មែរ​៥ “​ស្រី​១”) ។

ជនសង្ស័យ​ទាំង ០៧​នាក់ មានឈ្មោះ​ដូច​ខាងក្រោម ៖
១-​ឈ្មោះ LU DONG DONG ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន (​មិន​ជាប់​ខ្លួន​) មាន​ទីលំនៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
២-​ឈ្មោះ SUN ZHONGHUA ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន​ត្រឹមត្រូវ មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
៣-​ឈ្មោះ ប៉ិក តុលា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ អង្គរក្ស​ការពារ​ចិន មាន​ទីលំនៅ ភូមិ​២ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
៤-​ឈ្មោះ នៅ ឡាយ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​២ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
៥-​ឈ្មោះ ចត់ ហិង្សា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
៦-​ឈ្មោះ សុខ មិច ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ សន្តិសុខ មាន​ទីលំនៅ ភូមិ​១ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
៧-​ឈ្មោះ ខន ដា​លី​ន ភេទ​ស្រី អាយុ ២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ លក់ដូរ មាន​ទីលំនៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន ៖
-​អាវុធ​ខ្លី ០៣​ដើម
-​គ្រាប់កាំភ្លើង​ចម្រុះ​សរុប​ចំនួន ៨៩​គ្រាប់
-​ខ្នោះដៃ ០២​គូរ
-​រថយន្ត ០៣​គ្រឿង ជា​មធ្យោបាយ​ធ្វើ​បទល្មើស និង​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន ។

ចំពោះ​ករណី​នេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​បន្ត​នីតិវិធី និង​កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ​ដែល​នៅ​សេសសល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ