ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​មន្ត្រី​សាធារណៈការ​ចូល​និវត្តន៍​បែង​ចែក​ដី​បម្រុង​​ ក្រោយ​មាន​ទំនាស់

4 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ជា​ធម្មតា​នៅ​ពេល​ដាក់​ចេញ​នូវ​គម្រោង​សាងសង់​ត​ភ្ជាប់​ផ្លូវ​ថ្មី​នីមួយ​ៗ​ដែល​ជា​ផ្លូវ​ធ្វើ​ដោយ​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន ជំហាន​ដំបូង​ត្រូវ​ជ្រើសរើស​ទីតាំង ដើម្បី​ដាក់​គ្រឿង​ចក្រ និង​សម្ភារ ។ ទីតាំង​ដី​ទាំងនោះ ក៏​ត្រូវ​បាន​រក្សា​ទុកជា​ដី​បម្រុង​សាធារណៈការ ដើម្បី​បំរើ​លើ​ការ​ថែទាំ​ផ្លូវ…

ខេត្តស្ទឹងត្រែង ៖ ជា​ធម្មតា​នៅ​ពេល​ដាក់​ចេញ​នូវ​គម្រោង​សាងសង់​ត​ភ្ជាប់​ផ្លូវ​ថ្មី​នីមួយ​ៗ​ដែល​ជា​ផ្លូវ​ធ្វើ​ដោយ​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន ជំហាន​ដំបូង​ត្រូវ​ជ្រើសរើស​ទីតាំង ដើម្បី​ដាក់​គ្រឿង​ចក្រ និង​សម្ភារ ។ ទីតាំង​ដី​ទាំងនោះ ក៏​ត្រូវ​បាន​រក្សា​ទុកជា​ដី​បម្រុង​សាធារណៈការ ដើម្បី​បំរើ​លើ​ការ​ថែទាំ​ផ្លូវ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​ពលរ​ដ្ខ​មួយ​ចំនួន​រស់​ភូមិ​អន្លុង​ស្វាយ ឃុំ​ថា​ឡា ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​ចោទប្រកាន់​មន្ទីរ និង​មន្ត្រី​សាធារណៈការ ដោយ​ក្រសោប​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​យក​ទៅ​ដាក់​ជា​ដី​បម្រុង​សាធារណៈការ រួច​លួច​បែង​បែក​គ្នា​ស្ងាត់​ៗ ។

លោក សុខ ងី ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ច្រើន​គ្រួសារ​ទៀត​បាន​លើក​ឡើង​ថា លោក​បាន​ទិញ​ដី​នៅ​ភូមិសាស្ត្រ​ខាងលើ តាម​បណ្តោយ​ផ្លូវ​ក្រួស​ក្រហម​ភូមិ​ឃុំ​ខាងលើ​ពី​ប្រជា​ពលរដ្ឋ​រស់នៅ​ភូមិ​អន្លុង​ស្វាយ នា​ឆ្នាំ​២០០៦ និង​បាន​ស្នើ​សុំ​ពាក្យ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ភូមិ​ឃុំ​នៅ​ឆ្នាំ​២០១៤ ដោយ​មានការ​បញ្ជាក់​ពី​ទំហំ​ក្បាលដី និង​បណ្តោយ​ព្រមទាំង​ព្រម​ប្រទល់​ផង​ដែរ ក្រោយមក ក៏​ត្រូវ​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ទៅ​ដាក់​ទីតាំង​ក្រសោប​ដី​តំបន់​នោះ ទៅ​ដាក់​ជា​ដី​បម្រុង​សាធារណៈការ បង្ក​ជា​ទំនាស់ ។

លោក​ក៏​បាន​ចោទប្រកាន់​អតីតមន្ត្រី​សាធារណៈការ​ចូល​និវត្តន៍​ម្នាក់​ឈ្មោះ រស់ សុ​ខាន់ បាន​បែង​ចែង​ដីបំ​រ៉ុ​ង​នោះ និង​មានការ​លក់ដូរ​ទៅ​បុគ្គល​ឯទៀត​ផង​ដែរ ។ លោក​បន្ត​ថា ក្រោយ​រូប​លោក​និង​ប្រជាពលរដ្ឋ​ដ៏​ទៃ​ទៀត​តវ៉ា​សើរើ ទើប​លោក រស់ សុ​ខាន់ ចេញ​មុខ​ស​ធ្វើការ​ស​ម្រ​សម្រួល​ដោះ​ស្រាយ​អោយ​តែ​រូប​លោក​ម្នាក់​ប៉ុណ្ណោះ ចំណែក​ប្រជាពលរដ្ឋ​ដទៃ​ទៀត គឺ​មិន​អាច​បាន​ចំណែក​ដី​ណាមួយ​ទេ ។ លោក​បន្ត​ថា​ការ​សម្របសម្រួល​នេះ គឺ​អយុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ខ្លាំង​ណាស់ ។

ទាក់ទិន​ករណី​ករណី​ចោទប្រកាន់​ខាងលើ​នេះ ប្រធាន​មន្ទីរ​សារ​ធា​រណៈការ​និង​ដឹក​ជញ្ជូន​ខេត្ត លោក ស គឺ​ម​ណាត បាន​បញ្ជាក់​ថា ចំពោះ​មន្ត្រី​ចូល​និវត្តន៍​របស់​មន្ទីរ​សាធារណៈការ លោក​បាន​បញ្ជា​អោយ​លោក រស់ សុ​ខាន់ ព្រមទាំង​បងប្អូន​ដកខ្លួន​ច​ញ​អស់ហើយ ។ លោក​បន្ត​ថា ដី​នោះ​មិន​មាន​ចុះបញ្ជី​ជា​ដី​ក្រសួង​សាធារណៈការ ឬ​មន្ទីរ​នោះ​ទេ គឺ​ចាប់​ទុក​ចុះបញ្ជី​វាស់ជើង​ម៉ែត្រ​លើ​ផែនទី​របស់​ស្រុក តែ​មន្ទីរ​ជា​អ្នកគ្រប់គ្រង​ថែរក្សា​ជា​ដី​បម្រុង​សម្រាប់​បម្រើ​លើ​វិស័យ​ថែទាំ​ផ្លូវ គឺ​អាច​ទៅ​កាយ​អាចម៍ដី​ទីនោះ​ជួសជុល​ផ្លូវ ។

លោក​បន្ត​ថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​តវ៉ា​អាច​យក​ឯកសារ​ពាក់ព័ន្ធ​ទៅ​ដាក់​នៅ​សាលាស្រុក​ឬ​ខេត្ត​ដើម្បី​អោយ​គណៈ​ក​ម្មា​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ដោះស្រាយ ក្នុង​គោល​នយោបាយ​ណាមួយ ។ អភិបាលស្រុក​ថា​ឡា​បរិ​វ៉ា​ត់​លោក​សន សា​រឿ​ន បាន​បញ្ជាក់​ថា ករណី​ខាងលើ យើង​មាន​ជម្រើស​២ ទី​១-យើង​សម្របសម្រួល​ជាមួយ​សាធារណៈការ​កាត់​ឆ្វៀល​ទុក​អោយ​សាធារណៈការ​ទុក​អោយ​រដ្ឋ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ខ្លះ​និង​អោយ​សារ​មី​ខ្លួន​បាន​ខ្លះ ទី​២-​ចុះបញ្ជី​ដី​រដ្ឋ​ទាំងអស់ ។

មាន​ព័ត៌មាន​បន្ថែម កោះសន្តិភាព​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ