ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​ស្វាយចន្ទី​កម្ពុជា ព្រួយបារម្ភ​ចំពោះ​អាកាសធាតុ ប៉ះពាល់​ដំណើរការ​ផលិត ខណៈ​រំពឹង​នាំ​ចេញ​ច្រើន​ជាងគេ​លើ​ពិភពលោក

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ សមាគម​ស្វាយចន្ទី​កម្ពុជា ព្រួយបារម្ភ​ចំពោះ​អាកាស ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ផលិត​ស្វាយចន្ទី នៅ​កម្ពុជា ខណៈ​រំពឹង​ថា​កម្ពុជា នឹង​ប្រែ​ក្លាយជា​ប្រទេស ដែល​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ច្រើន​គេ ហើយ​នៅ​ជា​ប្រទេស​មាន​គ្រាប់ស្វាយចន្ទី…

រាជធានី​ភ្នំពេញ ៖ សមាគម​ស្វាយចន្ទី​កម្ពុជា ព្រួយបារម្ភ​ចំពោះ​អាកាស ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ផលិត​ស្វាយចន្ទី នៅ​កម្ពុជា ខណៈ​រំពឹង​ថា​កម្ពុជា នឹង​ប្រែ​ក្លាយជា​ប្រទេស ដែល​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ច្រើន​គេ ហើយ​នៅ​ជា​ប្រទេស​មាន​គ្រាប់ស្វាយចន្ទី គុណភាព​ល្អ និង​ឆ្ងាញ់​ជាងគេ​ក្នុង​លោក ។

ការ​ព្រួយបារម្ភ​នេះ បន្ទាប់​ពី​ស្វាយចន្ទី គឺ​ដំណាំ​យុទ្ធសាស្ត្រ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​យកចិត្តទុកដាក់ និង​ជំរុញ​ការ​នាំ​ចេញ​ឱ្យ​បាន​ច្រើន​ជាងគេ នៅ​លើ​ពិភពលោក ឬ​អាច​និយាយ​បាន​ថា «​ជា​អធិរាជ​» នាំ​ចេញ​គ្រប់​ស្វាយចន្ទី នា​ពេល​ខាង​មុខ​នោះ សមាគម​ស្វាយចន្ទី​កម្ពុជា រំពឹង​ថា ក្រៅពី​កម្ពុជា​អាច​ប្រែ​ក្លាយជា​ប្រទេស​នាំ​ចេញ គ្រាប់ស្វាយចន្ទី​ច្រើន​គេ​ហើយ​នោះ ក៏​នៅ​ជា​ប្រទេស​ដែល​មាន​គ្រាប់ស្វាយចន្ទី​ល្អ និង​ឆ្ងាញ់​ជាងគេ ក្នុង​ពិភពលោក​ថែម​ទៀត ។

ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្នុង​ពិធី​បើក​ដំណើរ​ទស្សនកិច្ច អ្នក​សារព័ត៌មាន និង​ទស្សនកិច្ច​សិក្សា​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​សភាព​អឺរ៉ុប អំពី ខ្សែ​ច្រ​វ៉ា​ក់ ផលិតកម្ម ស្វាយចន្ទី នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ ២០២៣ ក្នុង​ខេត្ត​ចំនួន​៣ គឺ​ខេត្តកំពង់ធំ ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង នា​ទីស្តីការ​ក្រសួងកសិកម្ម លោក ស៊ុ​យ កុក​ធាន អនុប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​លើក​ឡើង​ថា ៖ តាម​រយៈ​ការ​ខិតខំ លើក​ស្ទូ​យ​លើ​វិស័យ​ស្វាយចន្ទី និង​ក៏​ដូច​ជា​ការ​ចូលរួម​ទាំង​រាជរដ្ឋាភិបាល ពិសេស​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ វិស័យ​ឯកជន លោក​រំពឹង​ថា កម្ពុជា​នឹង​អាច​ក្លាយជា​ប្រទេស​ដែល​មានគុណ​ភាព​គ្រាប់ស្វាយចន្ទី​ល្អ​ជាងគេ និង​រស់ជាតិ​ឆ្ងាញ់ ជាងគេ​ក្នុង​ពិភពលោក ។

ទោះបី​យ៉ាងណា អនុប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា រូប​នេះ លើក​ឡើង​ដែរ​ថា ៖ ទន្ទឹង​នឹង​កម្ពុជា មាន​ស្វាយចន្ទី​ល្អ និង​គុណ​ភាពល្អ​ជាងគេ​នេះ​ដែរ យើង​នៅ​ខ្វះខាត​ចំណុច​តិចតួច មួយ​គឺ កែ​ច្នៃ​គ្រាប់​ចន្ទី​ដ៏​ល្អ​របស់​យើង​នេះ ឱ្យទៅ​ជា​ផលិតផល​មួយ​ស្តង់ដា និង​អាច​ទទួលយក​បាន​ក្នុង​ទីផ្សារ​អន្តរជាតិ​។ ពេល​នេះ កម្ពុជា​យើង​បាន​ចាប់ផ្តើម​ចេញដំណើរ​ហើយ គឺ​តាម​រយៈ​កម្ពុជា បាន​ចូលរួម​សន្និសីទ​ស្វាយចន្ទី នៅ​ទីក្រុង​ឌូ​បៃ គឺ​គេ​អបអរ​ខ្លាំង​ណាស់ ដោយសារ​កម្ពុជា​បាន​ជាប់​ជា​ប្រទេស ដែល​មាន​គ្រាប់​ផ្លែ​ចន្ទី​ដ៏​ល្អ នៅ​ឆ្នាំ​២០២១​។ នេះ​ជា​ជំ​ហ៊ាន​ដ៏​ល្អ​មួយ ហើយ​វា​ស្រប នឹង​រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​មុន មាន​ម​ហិ​ច្ច​តា ក្នុង​ទិស​ដៅ​លើក​ស្ទួយ​ប្រទេស​កម្ពុជា ដែល​មាន​ស្វាយចន្ទី​ច្រើន​ជាងគេ និង​មានគុណ​ភាពល្អ​ជាងគេ លើ​ពិភពលោក​ផង​ដែរ ។

ជាមួយ​គ្នា​នេះ លោក​បាន​បញ្ជាក់​បន្ថែម​ថា ៖ នា​ពេល​នេះ មានការ​បង្កើត​ដី ចំនួន​៥០​ហិ​កតា​នៅ​ខេត្តកំពង់ធំ ទៅ​ជា​កន្លែង​ក​សិ​ឧ​ស្សហកម្ម​ស្វាយចន្ទី​។ នា​ពេល​នេះ គេ​បាន​ទាក់ទាញ​អ្នក​វិនិយោគទុន ពី​ប្រទេស​សិង្ហ​បុរី ដែល​បាន​បោះទុន លើក​ទី​១ ខ្ទង់​១២​លាន​ដុល្លារ ដើម្បី​បង្កើត​រោងចក្រ កែ​ច្នៃ​គ្រាប់​ចន្ទី ឱ្យ​បាន​៤០​ម៉ឺន​តោន​ក្នុង​មួយ​ថ្ងៃ​។ ក្រៅពី​នេះ ក៏​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត ក៏​បាន​កំពុង​សហការ ដើម្បី​កែ​ច្នៃ​គ្រាប់​ចន្ទី​នេះ​ផង​ដែរ​។ ទន្ទឹម​ជាមួយ​គ្នា​នេះ ក៏​មាន​ឧកញ៉ា ជា​ច្រើន​នាក់ នៅ​កម្ពុជា កំពុង​ចាប់អារម្មណ៍ វិនិយោគ​លើ​ស្វាយចន្ទី​ថែម​ទៀត​។

លោក​ជំទាវ អ៊ឹម រចនា មន្ត្រី​នាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យ​ដឹង​នៅ​ថ្ងៃ​ដដែល​នេះ​ដែរ​ថា ៖ គ្រាប់​ផ្លែស្វាយ​ចន្ទី​កម្ពុជា​កំពុង​មានការ​គាំទ្រ នៅ​ប្រទេស​ជប៉ុន​។ ជាមួយ​គ្នា​នេះ បើ​តាម​ការ​សាកសួរ​បង្ហាញ​ថា គ្រាប់​ផ្លែស្វាយ​ចន្ទី​កម្ពុជា បើ​ប្រៀបធៀប​ជាមួយ​គ្រាប់ស្វាយចន្ទី​ប្រទេស​ផ្សេង​ៗ​ទៀត ឃើញ​ថា គ្រាប់ស្វាយចន្ទី​កម្ពុជា មាន​រស់ជាតិ​ឆ្ងាញ់ គ្រាប់​ធំគុណ​ភាពល្អ​។ គ្រាប់ស្វាយចន្ទី​កម្ពុជា ចាប់ផ្តើម​ទទួល​ការ​គាំទ្រ​ច្រើន ពី​សំណាក់​ពលរដ្ឋ​ជប៉ុន និង​មាន​ដាក់​លក់​តាម​ទីផ្សារ​ធំ​ៗ នៅ​ជប៉ុន ថែម​ទៀត ។

ដោយឡែក​ឯកឧត្តម តូច ប៊ុ​ន​ហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែង​ក្នុង​ពិធី​នេះ​ដែរ​ថា ដំណាំ​ស្វាយចន្ទី​កម្ពុជា គឺជា​ដំណាំ​មានកេរ្តិ៍ឈ្មោះ​ល្បី និង​ជា​ពិសេស​មានការ​ទទួលស្គាល់​គុណភាព ដ៏​ល្អ​មួយ​ផង ។

គួរ​បញ្ជាក់​ថា សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នា​កន្លង​មក​ធ្លាប់ បាន​បញ្ជាក់​ថា នា​ពេល​អនាគត សម្តេច​ចង់​ធ្វើ​ឱ្យ​កម្ពុជា ក្លាយទៅជា​ប្រទេស​អធិរាជ​ស្វាយចន្ទី ពោល​គឺជា​ប្រទេស ដែល​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ច្រើន​ជាងគេ នៅ​លើ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ