ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ជម្លោះ​រវាង​អាជីវករ និង​កម្លាំង​សណ្តាប់ធ្នាប់​សាលា​ខណ្ឌ​សែន​សុខ ផ្អើល​ផ្លូវ​ហាណូយ

5 ខែ មុន
  • ភ្នំពេញ

ជម្លោះ​ពាក្យ​សម្ដី រហូត​ក្លាយជា​ហិ​.​ង្សា​វា​.​យ​ត​.​ប់​គ្នា​រវាង​អាជីវករ​លក់ដូរ​តាម​រ៉ឺ​ម៉ក ជាមួយនឹង​កម្លាំង​សណ្តាប់ធ្នាប់​សាលា​ខណ្ឌ​សែន​សុខ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​អន្តរាគមន៍

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជម្លោះ​ពាក្យ​សម្ដី រហូត​ក្លាយជា​ហិ​.​ង្សា​វា​.​យ​ត​.​ប់​គ្នា​រវាង​អាជីវករ​លក់ដូរ​តាម​រ៉ឺ​ម៉ក ជាមួយនឹង​កម្លាំង​សណ្តាប់ធ្នាប់​សាលា​ខណ្ឌ​សែន​សុខ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​សួនច្បារ​មុខ​វិទ្យាស្ថាន​ស្រាវជ្រាវ​ព្រៃឈើ តាម​បណ្ដោយ​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ដែល​ជា​អ្នក​លក់ដូរ​ភេសជ្ជៈ និង​របស់​ហូប​ចុក​តិចតួច​តាម​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក ហើយ​ពួក​គាត់​បាន​បើក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ទៅ​ឈប់​លក់ដូរ​នៅ​ត្រង់​ចំណុច​សួនច្បារ​កើតហេតុ​។

ប្រភព​ដដែល​បន្ត​ថា លុះដល់​វេលា​កើតហេតុ ក៏​ស្រាប់តែ​មាន​កម្លាំង​សណ្តាប់ធ្នាប់​សាលា​ខណ្ឌ​សែន​សុខ ៤​ទៅ​៥​នាក់​បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​នៅ​ត្រង់​ចំណុច​កើតហេតុ​នោះ រួច​ដើរ​ប្រាប់ និង​ណែនាំ​ទាំង​អាជីវករ និង​ប្រជាពលរដ្ឋ ដែល​ទៅ​អង្គុយ​លេង​នៅ​ទី​នេះ សូមកុំ​ឱ្យ​អង្គុយ​នៅ​លើ​ស្មៅ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា រំពេច​នោះ ដោយ​មិនដឹង​ថា តើ​កម្លាំង​សណ្តាប់ធ្នាប់ និង​អាជីវករ​២​នាក់​ប្តី​ប្រពន្ធ​នោះ​មាន​បញ្ហា​អ្វី​នឹង​គ្នា​នោះ​ទេ? ស្រាប់តែ​កើត​មានការ​ជជែក​គ្នា​យ៉ាង​តឹង​សរសៃ​.​ក រហូត​ក្លាយជា​ជម្លោះ​ឈ្លោះប្រកែក​គ្នា និង​ឈាន​ដល់​ការ​ប្រើប្រាស់​អំពើ​ហិ​.​ង្សា​វា​.​យ​ត​.​ប់​គ្នា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន ចុះ​មក​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្ដង​។

បើ​តាម​សម្តី​ពី​អាជីវក​រទាំង​២​នាក់​ប្តី​ប្រពន្ធ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា «​ពួក​គាត់​បាន​មក​លក់ដូរ​នៅ​ត្រង់​ចំណុច​កើតហេតុ​នេះ អស់​រយៈពេល​ជាង​កន្លះ​ខែ​ទៅ​ហើយ តែ​មិន​ដែល​មាន​អ្នក​ណា​មក​ដេញ​អ្វី​នោះ​ទេ​។ លុះ​នៅ​យប់​កើតហេតុ ពួក​គាត់​ក៏​ទៅ​លក់ដូរ​នៅ​ទីនោះ​ជា​ធម្មតា ស្រប​ពេល​នោះ​ដែរ ក៏​មាន​បងប្អូន​របស់​គាត់​ទើប​មក​ពី​ស្រុក និង​បាន​ដាក់​បាយ​មក​អង្គុយ​ហូប​ជាមួយ​គាត់​នៅ​លើ​ស្មៅ​សួនច្បារ​ត្រង់​ចំណុច​កើតហេតុ​នោះ​»​។

អាជីវក​រទាំង​២​នាក់​ប្តី​ប្រពន្ធ រៀបរាប់​បន្ត​ថា «​លុះដល់​វេលា​កើតហេតុ ក៏​មាន​កម្លាំង​សណ្តាប់ធ្នាប់​សាលា​ខណ្ឌ​សែន​សុខ ៤​ទៅ​៥​នាក់​ជិះ​ម៉ូតូ​មក​ដល់ រួច​បាន​និយាយ​ថា «​ដាក់​លក់​អ​ញ្ជឹ​ង​ប្រយ័ត្ន​គេ​អូស​យក​ទៅ​សាលា​ខណ្ឌ​»​។ បន្ទាប់​មក គាត់​ក៏​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​របស់​គាត់​ចេញ រួច​ទៅ​ឈប់​ទុក​ចោល​នៅ​មួយ​ចំហៀង​ផ្លូវ​ម្ខាង​ទៀត​»​។

ពេ​អាជីវក​រទាំង​២​នាក់​ប្តី​ប្រពន្ធ រៀបរាប់​បន្ត​ថា «​ពេល​នោះ​ក៏​មាន​កម្លាំង​សណ្តាប់ធ្នាប់​ម្នាក់​បាន​មក​ប្រាប់​ពួក​គាត់​ទៀត​ថា «​កុំ​អង្គុយ​នៅ​លើ​ស្មៅ និង​បាន​ហាម​មិន​ឱ្យ​គាត់​មក​លក់ដូរ​នៅ​ទីនោះ​បន្ត​ទៀត​ទេ ព្រោះ​កុំ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​»​។ ពេល​នោះ បងប្អូន​របស់​គាត់​ក៏​បាន​និយាយ​ថា «​បង​អើយ យប់​ហើយ​អនុគ្រោះ​ធ្វើ​មិនឃើញ​ខ្លះទៅ ព្រោះ​គាត់​ក្រ ជំពាក់​លុយ​គេ​ច្រើន​ណាស់​» ស្រាប់តែ​កម្លាំង​សណ្តាប់ធ្នាប់​ម្នាក់​ច្រឡោ​.​ត និង​គំ​រា​.​ម​វា​.​យមក​លើ​រូប​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​តែ​ម្ដង​»​។

អាជីវក​រទាំង​២​នាក់​ប្តី​ប្រពន្ធ រៀបរាប់​បន្ត​ទៀត​ថា «​បន្ទាប់​មក កម្លាំង​សណ្តាប់ធ្នាប់​ក៏​បាន​វា​.​យ​ប្តី​របស់​គាត់ ហើយ​ពេល​ដែល​គាត់​ចូល​ទៅ​ជួយ ក៏​វា​.​យ​គាត់​ចំ​.​សៀតផ្កា​មួយ​ដៃ​ថែម​ទៀត​។ បន្ទាប់​ពី កើត​មាន​ជម្លោះ​ឈ្លោះប្រកែក និង​វា​.​យ​ត​.​ប់​គ្នា​រួច​មក ក៏​មាន​បុរស​ម្នាក់​ដូច​ជា​មេ​របស់​កម្លាំង​សណ្តាប់ធ្នាប់​នោះ បាន​មក​សុំ​ឱ្យ​គាត់​សម្រួល​គ្នា ដើម្បី​បញ្ចប់រឿង ព្រមទាំង​សុំ​ទោស​ពួក​គាត់ ប៉ុន្តែ​ពួក​គាត់​មិន​ព្រម​នោះ​ទេ​»​។

ចំណែក​កម្លាំង​សណ្តាប់ធ្នាប់​សាលា​ខណ្ឌ​សែន​សុខ ក៏​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា «​ពួក​គាត់​មិន​បាន​ប្រើប្រាស់​អំពើ​ហិ​.​ង្សា​ដាក់​ទៅ​លើ​ពួក​គេ​ទាំង​២​នាក់​ដូច​អ្វី​ដែល​ពួក​គេ​ចោល​ប្រកាន់​នោះ​ទេ​។ គឺ​រយៈពេល​កន្លង​មក ថ្នាក់លើ​របស់​ពួក​គាត់​បាន​ដាក់​បទបញ្ជា​ឲ្យ​ពួក​គាត់​មក​ធ្វើការ​ណែនាំ និង​សុំ​អធ្យាស្រ័យ​ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ត​នៅ​សួនច្បារ ត្រង់​ចំណុច​កើតហេតុ​នេះ សូម​ឲ្យ​ពួក​គាត់​កុំ​អង្គុយ​នៅ​លើ​ស្មៅ ព្រោះ​ខ្លាច​ងា​.​ប់​ស្មៅ​»​។

កម្លាំង​សណ្តាប់ធ្នាប់​សាលា​ខណ្ឌ​សែន​សុខ រៀបរាប់​បន្ត​ថា «​ចំពោះ​អ្នកលក់​ដូរ​វិញ គឺ​មិន​តម្រូវ​អត់​ឲ្យ​ឈប់​លក់ដូរ​ជា​អចិន្ត្រៃយ៍​នោះ​ទេ ដោយ​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​នោះ ពួក​គាត់​បាន​ប្រាប់ និង​ណែនាំ​ជា​ច្រើន​ដង​មក​ហើយ ។ លុះ​នៅ​យប់​កើតហេតុ កម្លាំង​សណ្តាប់ធ្នាប់​ក៏​មិន​បាន​ចុះ​ទៅ​ដេញ​ពួក​គេ​នោះ​ដែរ គឺ​គ្រាន់តែ​ចុះ​ទៅ​ណែនាំ និង​ត្រួតពិនិត្យ ដើម្បី​រាយការណ៍​ជូន​ថ្នាក់លើ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ពេល​នោះ ស្រាប់តែ​ពួក​គេ​ដក​ទូរស័ព្ទ​មក​ថត​កម្លាំង​សណ្តាប់ធ្នាប់ និង​បាន​ច្រឡោត​ស្រែក​ខ្លាំង​ៗ ព្រមទាំង​បាន​ស្ទុះ​ទៅ​ប្រវា​.​យ​ប្រតប់ បណ្តាល​ឲ្យ​កម្លាំង​របស់​គាត់​ម្នាក់​រង​របួស​រលាត់​ដៃជើង​ទៀត​ផង​»​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន ក៏​បាន​នាំ​ខ្លួន​ភាគី​ទាំង​ពីរ ទៅ​កាន់​ប៉ុស្តិ៍​នរ​គ​បាល​រដ្ឋបាល​គោក​ឃ្លាង ដើម្បី​ធ្វើការ​សាកសួរ និង​ដោះស្រាយ​គ្នា​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ