ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្លា.ប់កើនដល់​៧​នាក់ ក្នុងគ្រោះអកុសលត្រឡប់​មកពីហែរ​កឋិន​​នៅ​លើ​ខ្នងភ្នំ​គូលែន

7 ខែ មុន
  • សៀមរាប

​ខេត្ត​សៀម​រា​ប ៖ ប្រជាពលរដ្ឋ ចាស់ ក្មេង ស្រី ប្រុស បាន​មូលមតិ​គ្នាធ្វើ​អង្គ​កឋិន​ទាន​ ហែ​​ទៅអាស្រម​

​ខេត្ត​សៀម​រា​ប ៖ ប្រជាពលរដ្ឋ ចាស់ ក្មេង ស្រី ប្រុស បាន​មូលមតិ​គ្នាធ្វើ​អង្គ​កឋិន​ទាន​ ហែ​​ទៅអាស្រម​ថ្ម​ជ្រួញ លើ​ខ្នងភ្នំ​គូលែន ​លុះ​ត្រឡប់​មក​ផ្ទះ​វិញ ​ស្រាប់តែ​រថយន្ត​ធ្លាក់​​ចេញពីផ្លូវ​ចំណោតខ្លាំង បណ្តាល​ឱ្យ​ស្លា.ប់​៦ នាក់ (​ស្រី​២​នាក់​) នៅ​​នឹង​​កន្លែង និង​ម្នាក់​ទៀតស្លា.ប់ ពេល​ដែល​បញ្ជូនទៅសង្គ្រោះ​​ដល់​ពាក់កណ្តាលផ្លូវ និង​របួ​សធ្ងន់​ស្រាល​១៥​នាក់ ក្នុ​ងចំណោ​ម២៦​នាក់ (ស្រី​១២​នាក់​) ។ ចំណែក​អ្នក​បើក​រថយន្ត​បានរត់​គេចខ្លួន​បាត់​។​ 

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​ទឹក​រុន ក្នុងភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

លោក អៀង ពិសិដ្ឋ អភិបាលស្រុក​ស្វាយ​លើ និង ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ស្វាយ​លើ បានឱ្យ​ដឹង​កាលពី​វេលា​ម៉ោង៨និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ដ៏រន្ធ.ត់​មួយបានកើតឡើង​ ​ខណៈ​មានបងប្អូន​ប្រជាពលរដ្ឋ ចាស់ ក្មេង ស្រី ប្រុស បាន​មូលមតិ​គ្នា ធ្វើ​កឋិនទាន ​ដោយ​បាន​ជួល​រថយន្ត​ហែរ​ទៅ​អាស្រម​ថ្ម​ជ្រួញ លើ​ខ្នងភ្នំ​គូលែន ដើម្បី​សុំ​សេចក្តីចំរើន ប៉ុន្តែខណ​:​ត្រឡប់​មក​ផ្ទះ​វិញ ​ស្រាប់តែ​រថយន្ត​ធ្លាក់​​ចេញពីផ្លូវចំណោតខ្លាំង បណ្តាល​ឱ្យ​ស្លា.ប់មនុស្ស​ចំនួន៦​នាក់ (​ស្រី​២​នាក់​) នៅ​នឹង​កន្លែង ​ចំណែក​​ម្នាក់​ទៀត​​បានស្លា.ប់ នៅ​ពេល​ដែល​បញ្ជូនទៅសង្គ្រោះ​​ដល់​ពាក់កណ្តាលផ្លូវ និងមានអ្នក​របួស​ធ្ងន់​ស្រាល​សរុប​​ចំនួន​១៥​នាក់ ក្នុង​ចំណោ​ម២៦​នាក់ (ស្រី​១២​នាក់​) ចំណែក​អ្នក​បើករថយន្តបានរត់គេច​ខ្លួន​បាត់​។

​លោកអភិបាលស្រុកបានបន្ថែម ថា មូលហេតុ គឺបណ្តាលមកពី​រថយន្ត​បង្កគ្រោះថ្នាក់​ដោយ​ខ្លួន​ឯង ដោយសារ​ម្ចាស់​រថយន្តដែលជាអ្នក​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ខណៈ​ពេល​ដល់​កន្លែង​ចំណោត​ខ្លាំង រថយន្ត​បាន​ធ្លាក់​​ពីលើ​ចំណោត​ផ្លូវ លើ​ខ្នងភ្នំ​គូលែន ស្ថិត​នៅ​ភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

លោក​អភិបាល​ស្រុកបាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​កើតហេតុខាងលើ មាន​រថយន្តមួយគ្រឿង​ម៉ាក TOYOTA TACOMA  ពណ៌​ស ពាក់​ស្លាក​លេខ​ សៀមរាប 2B-4740  បើកបរ​ដោយ​ឈ្មោះ ជាម ជុច ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ រស់នៅ​ភូមិស្រ​ណា​ល ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បាន​បើកបររថយន្ត ​ត្រឡប់​ពី​បុណ្យ​កឋិ​ន​នៅ​អាស្រម​ថ្ម​ជ្រួញ ភូមិ​ថ្ម​ជ្រួញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ក្នុង​ទិស​ដៅ​ពីលើ​ខ្នងភ្នំ (​ពី​លិចទៅ​កើត )​ដោយ​មិន​ស្គាល់​ស្ថានភាព​ផ្លូវ ដែល​ផ្ទុក​ទៅ​ដោយ​ក្រុម​ឆៃយ៉ាំ មិន​បាន​ប្រុង​ប្រយ័ត្ន បាន​ធ្លាក់​ចេញពី​ផ្លូវចំណោតខ្លាំង នៅ​ចំណុច​ទឹក​រុន ស្ថិត​នៅ​ភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ​  បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លា.ប់​និង​របួស​ជា​ច្រើន​នាក់ ។ ក្រោយ​ពេល​គ្រោះថ្នាក់ អ្នកបើកបរ​រថយន្ត បាន​រត់គេច​ខ្លួន​បាត់​ពី​កន្លែង​កើតហេតុ ។

តាម​ការ​បញ្ជាក់​ពី​លោក​អធិការ​នគរបាល​ស្រុក​ស្វាយ​លើ បានឱ្យ​ដឹង​ថា នៅ​ក្នុង​រថយន្ត​នោះ មាន​ផ្ទុក​មនុស្ស​សរុបចំនួន​២៦​នាក់ (ស្រី​១២​នាក់) ហើយ​អ្នកជិះ​ក្នុង​រថយន្ត​នោះ​រស់នៅ​ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់​ខេត្តសៀមរាប បាន​ចេញពី​បុណ្យ​កឋិនទាន ទាំងអស់​គ្នា ។ នៅ​ក្នុង​ករណី​នេះមានមនុស្ស ស្លា.ប់​នៅ​នឹង​កន្លែងចំនួន៦នាក់ ក្នុង​នោះ​ស្រី​២​នាក់ ចំណែក​អ្នក​រង​របួសធ្ងន់ ស្រាលចំនួន១៦នាក់ នឹង​ដឹក​តាម​រថយន្ត​សង្គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បាន​ស្លា.ប់​ម្នាក់​ទៀត ។

លោកបាន​បញ្ជាក់​ថា ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បណ្តាលមក​ពី​អ្នកបើកប​រថយន្ត​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​មិន​ស្គាល់​ស្ថានភាព​ផ្លូវ ដោយសារ​​ផ្លូវ​ចុះ​ពី​ភ្នំ​គូ​លែននៅ​ផ្នែក​ខាងកើត មានស​ភាព​​ចោទខ្លាំង​ហើយ​បត់​កែង​ទៀត​ផង ។

ចំពោះ​សាកស.ព​ជន​រង​គ្រោះទាំង​​​៧នាក់ខាងលើ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច និងក្រុម​គ្រូពេទ្យ បាន​​ដឹក​យក​ទៅ​ប្រគល់​​ជូន​​ក្រុម​គ្រួសារ​នៅឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប អស់ហើយ​ ។ ​ចំពោះ​រថយន្ត​ត្រូវ​បាន​កម្លាំង​ជំនាញ​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​រង់​ចាំ​ការ​​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ។ បច្ចុប្បន្ន​ជន​រង​គ្រោះដែល​មាន​របួសធ្ងន់​កំពុង​សម្រាកនៅ​ក្នុង​មន្ទីរ ពេទ្យ​បង្អែក​ខេត្តសៀមរាប ។ ​ចំណែកជន​រង​គ្រោះស្រាល កំពុង​សម្រាក​ព្យា​ល​បាលនៅ​មណ្ឌល​សុខភាព​ក្រឡាញ់ ៕

ទិដ្ឋភាពក្នុងពិធីបុណ្យសពនៅ​​ស្រុកក្រឡាញ់ ខេត្តសៀមរាប
អ្នករងរបួសធ្ងន់ស្រាលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​
អ្នករងរបួសធ្ងន់ស្រាលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ