ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្សេង​គ្នា ឆ​.​ក់​យក​ជី​វិ​.​ត​មនុស្ស​២​នាក់

4 ខែ មុន
  • កំពង់ចាម

មនុស្ស​ចំនួន​២​នាក់​បាន​ស្លា​.​ប់​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​២​កន្លែង​ផ្សេង​គ្នា ក្នុង​នោះ​មាននៅ​ស្រុក​កងមាស និង​មួយ​ករណី​ទៀត​នៅ​ស្រុក​ជើងព្រៃ​

ខេត្តកំពង់ចាម ៖ មនុស្ស​ចំនួន​២​នាក់​បាន​ស្លា​.​ប់​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​២​កន្លែង​ផ្សេង​គ្នា ក្នុង​នោះ​មាននៅ​ស្រុក​កងមាស និង​មួយ​ករណី​ទៀត​នៅ​ស្រុក​ជើងព្រៃ​។ ដោយ​ករណី​ទី​១ គ្រោះថ្នាក់​រវាង​ម៉ូតូ និង​អ្នក​ថ្មើរជើង ចំណែក​មួយ​ករណី​ទៀត គ្រោះថ្នាក់​រវាង​ម៉ូតូ និង​រថយន្ត​បែន​ដឹក​ដី​។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន ប្រាប់​បាន​ឲ្យ​ដឹង​ថា ចំពោះ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ករណី​ទី​១ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​លើ​ផ្លូវ​លេខ​២៧០ ចំណុច​មុខ​ផ្ទះ​ឈ្មោះ ហេង ណា​ន ភេទ​ប្រុស ស្ថិត​ក្នុងភូមិ​សំបួរមាស​(​ក​) ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្តកំពង់ចាម​។

សមត្ថកិច្ច​បន្ត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បាន​កើតឡើង​រវាង​អ្នក​ថ្មើរជើង ជាមួយនឹង​ម៉ូតូ (​ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា​)​។ ដោយ​ឈ្មោះ សូ យ៉ា​ន ភេទ​ស្រី អាយុ​៧៥​ឆ្នាំ ជា​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​សំបួរមាស​(​ក​) ស្ថិត​ក្នុង​ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្តកំពង់ចាម បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើ​ជើង​ចេញពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង ក៏​ស្រាប់តែ​ត្រូវ​ម៉ូតូ​១​គ្រឿង​ម៉ាក​យ៉ា​ម៉ា​ហា អ៊ិ​ច​ស៊ិ​ន​ធ័​រ ពណ៌​ខៀវ បើកបរ​ដោយ​ឈ្មោះ ហ៊ា​ង ដេ​វីត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ជនជាតិ​ខ្មែរ (​ពាក់មួក​សុវត្ថិ​ភាព​) បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត បាន​បុ​.​ក​ពេញទំហឹង​តែ​ម្ដង បណ្ដាល​ឱ្យ​ជន​រង​គ្រោះជា​អ្នក​ថ្មើរជើង​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​មូលហេតុ គឺ​មក​ពី​អ្នក​ថ្មើរជើង​ដើរ​ឆ្លង​ទ្រូងផ្លូវ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន រីឯ​អ្នកបើកបរ​ម៉ូតូ​ប្រើប្រាស់​ល្បឿន​លឿន​ទៀត ទើប​បណ្ដាល​ឱ្យឈ្មោះ សូ យ៉ា​ន (​អ្នក​ថ្មើរជើង​) ស្លា​.​ប់​នៅ​កន្លែង​កើតហេតុ ចំណែក​ឈ្មោះ ហ៊ា​ង ដេ​វីត (​អ្នកបើកបរ​) រង​របួស​ធ្ងន់ធ្ងរ​។

ក្រោយ​ពេល​កើតហេតុ​ស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​អ្នក​រង​របួស​វិញ ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ចំណែក​ម៉ូតូ​១​គ្រឿង​វិញ រង​ការ​ខូចខាត​កម្រិត​ស្រាល ។​ចំពោះ​វត្ថុ​តាង​មធ្យោបាយ​ម៉ូតូ​១​គ្រឿង​នោះ ត្រូវ​បាន​កម្លាំង​ជំនាញ​យក​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​អធិការ​ដ្នា​ន​នគរបាល​ស្រុក​កងមាស ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​នៃ​ច្បាប់​។

សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ទៀត​ថា ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទី​២ វិញ គឺ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​លើ​ផ្លូវជាតិ​លេខ​៦​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩១-៩២ ស្ថិត​ក្នុងភូមិ​សំពង​ជ័យ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម រវាង​ម៉ូតូ​និង​រថយន្ត ដោយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល​1W.9517 បើកបរ​ដោយ​ឈ្មោះ ខាន ជាលី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​បាគង ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ (​ពាក់មួក​សុវត្ថិភាព​) ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បាន​បុ​.​ក​រថយន្ត​ម៉ាក SCANIA ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​3F.7132 អ្នកបើកបរ​មិន​ស្គាល់​អត្តសញាណ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​បញ្ច្រាសទិស​គ្នា​។

សមត្ថកិច្ច​បន្ត​ថា ចំពោះ​មូលហេតុ គឺ​ម៉ូតូ​បើកបរ​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ បណ្ដាល​ឱ្យ​ស្លា​.​ប់​មនុស្ស​ប្រុស​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ​នៅ​នឹង​កន្លែង ព្រមទាំង​ម៉ូតូ​១​គ្រឿង​ខូចខាត​ធ្ងន់ធ្ងរ ចំណែក​រថយន្ត​វិញ រង​ការ​ខូចខាត​ស្រាល​។

ក្រោយ​ពេល​កើតហេតុ វត្ថុ​តាង​ទាំង​០២​គ្រឿង​ខាងលើ​នេះ ត្រូវ​បាន​ជំនាញ​នគរបាល​ចរាចរណ៍ បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ