ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា​.​ប់​៦​នាក់ និង​របួស​ជាង​១០​នាក់ ដោយសារ​រថយន្ត​ធ្លាក់​ពីលើ​ភ្នំ​គូលែន

5 ខែ មុន
  • សៀមរាប

មន្ត្រី​៦​នាក់​បាន​ស្លា​.​ប់ និង​ជាង​១០​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ និងស្រាល​ នៅ​ក្នុង​ហេតុ​ការណ៍​មួយ នៃ​ការ​ធ្លាក់​រថយន្ត​ពីលើ​ភ្នំ​គូលែន

ខេត្តសៀមរាប ៖ មន្ត្រី​៦​នាក់​បាន​ស្លា​.​ប់ និង​ជាង​១០​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ និងស្រាល​ នៅ​ក្នុង​ហេតុ​ការណ៍​មួយ នៃ​ការ​ធ្លាក់​រថយន្ត​ពីលើ​ភ្នំ​គូលែន ខណៈ​មនុស្ស​ជិះ​នៅ​ក្នុង​រថយន្ត​នោះ​មាន​ចំនួន​២៤​នាក់ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៣​។

មន្ត្រី​ប៉ូលិស​មូលដ្ឋាន បាន​ប្រាប់​ឱ្យ​ដឹង​ថា រថយន្ត​នោះ​បាន​ធ្លាក់​នៅ​ពេល​ធ្វើ​ដំណើរ​លើ​ផ្លូវ ដែល​ចោ​.​ទ​ខ្លាំង ហើយ​អ្នកបើកបរ​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​។ ហេតុការណ៍​នេះ បាន​កើតឡើង ស្ថិត​នៅ​ក្នុងភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ត្រង់​ចំណុច​ទឹក​រុន ដែល​បង្ក​ឡើង​ដោយ​ខ្លួនឯង បណ្តាល​អោយ​មនុស្ស​៦​នាក់​បាន​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ជាង​១០​នាក់​​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់ និងស្រាល។

រថយន្ត​ជួប​គ្រោះថ្នាក់​ខាងលើ​នេះ ម៉ាក TOYOTA TACOMA PICK UP ពណ៌​ស ផ្លា​ក​លេខ សៀមរាប​2B-4740 បើកបរ​ដោយ​ឈ្មោះ ជាម ជុច ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ស្រ​ណា​ល ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។

ករណី​នេះ ជា​ហេតុការណ៍​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ឱកាស​បុណ្យអុំទូក ដែល​ប្រជាជន​កម្ពុជា សម្រាក​ពី​ការងារ និង​រកស៊ី ដើម្បី​ដើរ​លេង​កម្សាន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ