ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​រត់​ចូល​ផ្ទះ​ទៅ​ឱប​កូន​២​នាក់​ចេញ​ក្រៅ ខណៈ​ភ្លើង​កំពុង​ឆាបឆេះ​ផ្ទះ​យ៉ាង​សន្ធោសន្ធៅ

5 ខែ មុន
  • កំពង់ចាម

លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​មួយ​ខ្នង ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​យ៉ាង​សន្ធោសន្ធៅ ដោយ​មាន​ផ្សែងហុយ​ឡើង​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពី​សំណាក់​ប្រជាពលរដ្ឋ​

ខេត្តកំពង់ចាម ៖ លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​មួយ​ខ្នង ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​យ៉ាង​សន្ធោសន្ធៅ ដោយ​មាន​ផ្សែងហុយ​ឡើង​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពី​សំណាក់​ប្រជាពលរដ្ឋ​កាលពី​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ​២០២៣​ចំណុច​ភូមិ​ប្រ​សំ ស្ថិត​ក្នុង​ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ ជាមួយ​គ្នា​នោះ ក៏​មានការ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង ចុះ​មក​ជួយ​បា​.​ញ់​ពន្លត់ភ្លើង​កុំ​ឲ្យ​ឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​អ្នក​ភូមិ​ផ្សេង​ទៀត​នៅ​ក្បែរ​នោះ​ផង​ដែរ​។

លោក ម៉​ន រ៉េ​ត មេឃុំ​រអាង បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ពេល​ដែល​ភ្លើង​បាន​ឆាបឆេះ​ដំបូង ត្រូវ​បាន​លោក​មេ​ធំ​ប្រសប់ រាយការណ៍​មក​គ្រុប​លោក​។ ក្រោយ​ពី​ទទួល​ព័ត៌មាន​នេះ រូប​លោក​បាន​ប្រញាប់​ចុះ​មក​ដល់​ផ្ទះ​កើត​ខេត្ត ពេល​នោះ​ក៏​ឃើញ​ភ្លើង​បាន​ឆាបឆេះ​យ៉ាង​ពេញបន្ទុក​ទៅ​ហើយ​។ បន្ទាប់​មក ក៏​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​មួយ​គ្រឿង ចុះ​មក​បា​.​ញ់​ទឹក​ពន្លត់ និង​រថយន្ត​២​គ្រឿង​ទៀត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​មក​បន្តបន្ទាប់​។

លោក​មេឃុំ​រអាង បន្ត​ឲ្យ​ដឹង​ទៀត​ថា បុរស​ជា​ម្ចាស់ផ្ទះ នៅ​ពេល​ដែល​ភ្លើង​កំពុង​តែ​ឆាបឆេះ​នោះ បាន​រត់​ចូល​ទៅ​ក្នុងផ្ទះ ដើម្បី​ឱប​បីកូន​តូច​ៗ​ចំនួន​២​នាក់​ពី​ក្នុង​បន្ទប់​ក្រោមផ្ទះ​យក​មក​ដាក់​នៅ​ខាងក្រៅ​ផ្ទះ​វិញ ដែល​ជា​កន្លែង​សុវត្ថិភាព​។ បន្ទាប់​មក​បុរស​ម្ចាស់ផ្ទះ​ក៏​រត់​ស្ទុះ​ទៅ​បណ្ដើរ​ម៉ូតូ​ចេញ​មក​ក្រៅ ប៉ុន្តែ​ចៃដន្យ​ត្រូវ​ភ្លើង​ធ្លាក់​ពីលើ​មក បណ្ដាល​ឱ្យ​រលាក​ខ្នង​តែ​ម្ដង​។ ហើយ​នៅ​ក្នុង​ហេតុការណ៍​នេះ​ដែរ កម្លាំង​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​បាន​យកចិត្តទុកដាក់ ដោយ​ប្រើប្រាស់​រថយន្ត​ចំនួន​៣​គ្រឿង​បា​.​ញ់​ទឹក​ពន្លត់ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​អ្នក​ភូមិ​នៅ​ក្បែរ​ខាង​នោះ​ទេ​។

ចំណែក​សមត្ថកិច្ច​វិញ បាន​ឲ្យ​ដឹង​ដែរ​ថា ផ្ទះ​កើតហេតុ​ខាងលើ​នេះ គឺជា​កម្មសិទ្ធិ​របស់​ឈ្មោះ ឆាន លឹ​ម​ហេ​ន អាយុ​៣៧​ឆ្នាំ ភេទ​ប្រុស ជា​ជនជាតិ​ខ្មែរ និង​មាន​ប្រពន្ធ​ឈ្មោះ ហាស ឡូត អាយុ​៤២​ឆ្នាំ ជា​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ប្រ​សំ ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។

សមត្ថកិច្ច​បន្ត​ថា គ្រោះ​អគ្គិភ័យ​កើតឡើង​ខាងលើ បាន​បណ្ដាល​ឱ្យ​បា​.​ត់ប​.​ង់ និង​ខូចខាត​សម្ភារៈ​មាន​ដូច​ជា ៖ ផ្ទះ​ឈើ​ប្រក់​ក្បឿង មាន​ទំហំ​ទទឹង​៦​ម៉ែត្រ​x១០​ម៉ែត្រ​, របួស​មនុស្ស​ម្នាក់ (​ម្ចាស់ផ្ទះ​) រលាក​ខ្នង​កម្រិត​ស្រាល​, ថវិកា​២០០​ដុល្លារ​, មាស​ទម្ងន់​៥​ជី និង​បា​.​ត់ប​.​ង់​សម្ភារៈ ព្រមទាំង​ឯកសារ​មួយ​ចំនួន​ទៀត​ផង​។

សមត្ថកិច្ច​បន្ត​ទៀត​ថា អគ្គិភ័យ​នេះ មិន​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​នោះ​ឡើយ ហើយ​ចំពោះ​មូលហេតុ គឺ​បណ្ដា​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​។

ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​ករណី​អគ្គិភ័យ​ភ្លាម​នោះ លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​នគរ​បាល​ខេត្តកំពង់ចាម បញ្ជា​ដោយ​ផ្ទាល់ និង​ចង្អុលបង្ហាញ​ដល់​លោក​វរ​សរ​នី​យ៍​ឯក យ៉​ន ឌី​ន នាយការិយាល័យ​អគ្គិភ័យ និង​លោក​វរសេនីយ៍ឯក ឯក ប៉ាន់​ដ​ន អធិការ​នគរបាល​ស្រុក​កំពង់សៀម បាន​ដឹកនាំ​កម្លាំង​ជំនាញ និង​កម្លាំង​អន្តរាគមន៍​របស់​ស្នងការ​នគរបាល​ខេត្តកំពង់ចាម និង​ស្រុក​កំពង់សៀម សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រអាង ចុះ​ធ្វើការ​អន្តរាគមន៍​ផ្ទាល់ និង​បាន​ពន្លត់​អគ្គិភ័យ​ឱ្យ​រលត់​ជា​ស្ថាពរ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពង់ចាម ចំនួន​២​គ្រឿង និង​ឡាន​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ចំនួន​១​គ្រឿង ចំនួន​សរុប​៣​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​៣​រថយន្ត​។

ជាមួយ​គ្នា​នោះ អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជាក់​បន្ថែម​ថា នេះ​ជា​រដូវ​ធ្លាក់​ខ្យល់​ពី​ទិស​ខាងជើង ដូច្នេះ​សូម​បងប្អូន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ព្រោះ​ងាយ​បង្ក​ឱ្យ​ក្លាយជា​អគ្គិភ័យ​កើតឡើង​ណាស់ ប្រសិនបើ​យើង​មានការ​ធ្វេសប្រហែស ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ