ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ ៖ ករណី​សិស្ស​និ​ន្ទេ​ស A,B,C ជាប់​គ្រូបង្រៀន​ដោយ​ស្វ័យប្រវត្តិ ក្រសួង​កំពុង​ពិចារណា

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា ករណី​បេក្ខជន​ប្រឡង​ជាប់​សញ្ញា​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ឆ្នាំ​២០២៣​នេះ ជាប់​គ្រូបង្រៀន​ដោយ​ស្វ័​យ​ប្រ​វិត្ត​នោះ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា ករណី​បេក្ខជន​ប្រឡង​ជាប់​សញ្ញា​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ឆ្នាំ​២០២៣​នេះ ជាប់​គ្រូបង្រៀន​ដោយ​ស្វ័​យ​ប្រ​វិត្ត​នោះ ក្រសួង​អប់រំ កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា ។

លោក កាន់ ពុ​ទ្ធី អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា យ៉ាង​ដូច្នេះ​ថា ៖ «​ជា​រួម យើង​មិន​ទាន់​មាន​ប្រកាស​ថា ជាប់​គ្រូ​ដោយ​ស្វ័យប្រវត្តិ​នោះ​ទេ គឺ​យើង​គ្រាន់តែ​ពិចារណា ទៅ​តាម​បេក្ខជន​។ ឧ​ទារ​ហណ៍ ៖ បើ​រាជរដ្ឋាភិបាល អនុញ្ញាត​ឲ្យ​រើស​មួយ​ឆ្នាំ​១​ពាន់​នាក់ តែ​ដល់​បេក្ខជន​ជាប់​ដល់​ជិត​៥​ពាន់​នាក់ ដូច្នេះ​យើង​មិន​គិត​ជាប់​ទាំង​អស់នោះ​ទេ​។ អ៊ីចឹង​យើង​គិត​ទៅ​តាម​លំដាប់​ពិន្ទុ គឺ​កំពុង​ស្ថិត​ក្នុង​ការ​គិតពិចារណា នៅឡើយ​ទេ​» ។

អ្នកនាំពាក្យ បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​ដែរ​ក្រសួង​អប់រំ គិត​ថា អាច​នឹង​អនុវត្ត​បាន ក្រសួង នឹង​ដាក់​សំណើរ​ទៅ​កាន់​សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី សម្រេច​! ហើយ​ក្រសួង​នឹង​ដំណើរការ ។

សូម​ជម្រាប​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​មធ្យមសិក្សា​ប​ត្រ​ទុតិយភូមិ (​បាក់​ឌុ​ប​) ឆ្នាំ​២០២៣ មាន​អ្នក​ជាប់​សរុប ៧២.៨៩​ភាគរយ ក្នុង​នោះ​បេក្ខជន​ជាប់​និ​ន្ទេ​ស A ចំនួន ១,៦៧៣​នាក់​, និទ្ទេស B ចំនួន ៦,៩៦៤​នាក់​, និទ្ទេស C ចំនួន ១៨,៣០៨​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ