ខេត្តកំពង់ឆ្នាំង ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងឲ្យដឹងថា ទៅថ្ងៃអនាគត កម្ពុជានឹងសាងសង់ផ្លូវដែកមួយខ្សែទៀត ដោយនឹងតភ្ជាប់ពីរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីជំរុញការដឹកជញ្ជូនកាន់តែច្រើន និងកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញ ។
ការថ្លែងបែបនេះរបស់សម្ដេចធិបតី ធ្វើឡើងក្នុងឱកាសសម្ពោធដាក់ឱ្យ ប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមរហូតដល់ខេត្តបាត់ដំបង ជាមួយនឹងការបើកការដ្ឋានសាងសង់ផ្លូវ ពីសិរីសោភ័ណទៅកាន់ប៉ោយប៉ែត នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ក្រៅពីផ្លូវថ្នល់ យើងនឹងពង្រឹងផ្លូវដែកបន្ថែមទៀត ចំពោះផ្លូវដែក ដែលនឹងត្រូវធ្វើអទិភាពសំខាន់បំផុត គឺត្រូវពង្រឹងផ្លូវដែកខាងជើង និងខាងត្បូង។ ក្នុងនោះខ្សែផ្លូវដែក មានចំនួន២ខ្សែ ដោយខ្សែទី១ស្ថិតនៅខាងជើង ចាប់ពីប៉ោយប៉ែតកាត់ទៅភ្នំពេញ ពោសាត់ធ៍ បាត់ដឹង និងបាត់ដំបង។ ចំណែក ខ្សែខាងត្បូង ចាប់ពីភ្នំពេញ តាកែវ កំពត និងខេត្តព្រះសីហនុ ។
សម្ដេចមហាបវរធិបតី បានថ្លែងបញ្ជាក់ថា ដើម្បីពង្រឹងអ្វី ដែលមានស្រាប់ និងជំរុញការដឹកជញ្ជូនបានស្រួល និងលឿនកាត់បន្ថយចំណាយ កម្ពុជាចាំបាច់ត្រូវធ្វើផ្លូវដែកមួយទៀត ដើម្បីសម្រួលការដឹកជញ្ជូន កាត់បន្ថយ នៃតម្លៃដឹកជញ្ជូន។ បច្ចុប្បន្ននេះកម្ពុជា បានធ្វើផ្លូវល្បឿនលឿនរួចរាល់ និងបានជួយសម្រួលយ៉ាងសំខាន់ ក្នុងការធ្វើដំណើរ អ្វីដែលត្រូវពង្រឹងបន្ថែមទៀត គឺគម្រោងធ្វើផ្លូវដែក ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា ៖ «គម្រោងធ្វើផ្លូវដែក ចាំបាច់ត្រូវតែធ្វើ តាមគម្រោង នឹងធ្វើភ្ជាប់ពីខាងកើតទន្លេ ភ្ជាប់ពីប៉ោយប៉ែត សៀមរាប ភ្នំពេញ ចំណែកផ្លូវរថភ្លើងល្បឿនលឿន នឹងរៀបចំតាមក្រោយ នាពេលខាងមុខ ចំពោះពេលនេះ ត្រូវពង្រឹងអ្វី ដែលមានស្រាប់ មិនចំណាយច្រើន លឿន និងបម្រើទៅលើការដឹកជញ្ជូន ពិសេសដឹកជញ្ជូនទំនិញ ព្រមទាំងកាត់បន្ថយថ្លៃដឹកទំនិញ» ។
សម្តេចបញ្ជាក់ថា ៖ «បើធ្វើផ្លូវល្បឿនលឿន ទោះបីជាមិនដូចផ្លូវល្បឿនលឿនកំពង់សោមក្តី តែផ្លូវជាតិលេខ៥នេះ ក៏ផ្លូវមួយលឿនដែរ ដែលជួយសម្រួលដល់ការដឹកទំនិញបានច្រើន ហើយកាត់បន្ថយនូវតម្លៃដឹកជញ្ជូន។ អ៊ីចឹងផ្លូវដែក អាចនឹងធ្វើមួយទៀត ដែលគម្រោងអាចភ្ជាប់នៅខាងកើតទន្លេ តភ្ជាប់ភ្នំពេញ ប៉ោយប៉ែត សៀមរាប» ។
សម្តេចនាយករដ្ឋមន្ត្រី ថា អ្វីដែលមានស្រាប គឺយើងធ្វើ ព្រោះវាលឿន មិនអស់ច្រើន ហើយបម្រើដល់ការដឹកជញ្ជូន នឹងកាត់បន្ថយនូវថ្លៃដឹកទំនិញ ។
សូមជម្រាបថា ប្រទេសកម្ពុជា មានផ្លូវដែក ចំនួន២ខ្សែ ដោយខ្សែទី១ ចេញពីភ្នំពេញទៅ អូរាំងឪ កាត់ខេត្ត និងរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ មានប្រវែង ៣៨៥គូឡូម៉ែត្រ។ ចំណែក ខ្សែទី២ ចេញពីភ្នំពេញ ទៅក្រុងព្រះ សីហនុកាត់ ភ្នំពេញ កណ្តាល តាកែវ កំពត កែប និងក្រុងព្រះសីហនុ ប្រវែង២៦៦គីឡូម៉ែត្រ ៕
ចែករំលែកព័តមាននេះ