ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​បន្ទប់ទឹក បង្គន់​អនាម័យ​ជិត​៦០០​បន្ទប់ និង​កម្លាំង​ជាង​៣០០​នាក់ ក្នុងពិធីបុណ្យអុំទូក

5 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹ្ជ​ញ្ជូ​ន​រាជធានី​ភ្នំពេញ បាន​លើក​

រាជធានី​ភ្នំពេញ​៖ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹ្ជ​ញ្ជូ​ន​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា មក​ដល់​ពេល​នេះ រាជ​ធានី​ភ្នំពេញ បាន​តុបតែង​កែ​លម្អរ សម្រេច​បាន​ជាង​៩០​ភាគរយ​ហើយ ក្នុង​នោះ​ត្រៀមកំលាំង​តុបតែង​ភ្លើង ត្រៀមកម្លាំង​បោសសំអាត​ជាង​៣០០​នាក់ ដោយ​ចាប់ពី​ម៉ោង​១១​យប់ ដល់​៦​ព្រឹក បាន​រៀបចំ​បន្ទប់ទឹក​បង្គន់​អនាម័យ​៥៦៧​បន្ទប់ ទាំង​បង្គន់​សាធារណៈ​និង​សម្រាប់​កីឡាករ សម្រាប់​ទទួល​បងប្អូន​ប្រជាពលរដ្ឋ​មក​កម្សាន្ត​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​បុណ្យអុំទូក​ឆាប់​ៗ​នេះ ។

លោក សាំ ពិសិដ្ឋ បាន​លើក​ឡើ​ក​បែប​នេះ នៅ​ក្នុង​កិច្ចប្រជុំ​ត្រៀមលក្ខណៈ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រ​ទី​ព និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​សាលារ​ជ​ធានី​ភ្នំពេញ​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកា​២០២៣​នេះ ស្ថិត​ក្នុង​អធិបតីភាព លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ពាក់​ព​ន្ធ័​សំខាន់​ៗ​ក្រោម​ឱ​វ៉ា​ទ​ជា​ច្រើន​រូប​ទៀត ។

តាម​គម្រោង​ព្រះរាជ​ពិធី​ឆ្នាំ​នេះ​នឹង​មាន ទូក ង ចូលរួម​ប្រណាំង​ប្រមាណ​ជាង​៣០០​ទូក ក្នុង​នោះ​រាជធានី​ភ្នំពេញ​មាន​ប្រមាណ​ជាង​៤០​ទូក មាន​កីឡាករ កីឡាការិនី​ចំណុះ​ទូក​ប្រមាណ​ជិត​២​ម៉ឺន​នាក់​និង​មាន​ប្រ​ទី​ព​ចូលរួម​ប្រមាណ​ជាង​៣០​ប្រ​ទី​ព​។

ចំពោះ​ទីតាំង​សម្រាប់​ការ​ស្នាក់​នៅ​របស់​កីឡាករ​ចំណុះ​ទូក ត្រូវ​បាន​បែងចែក​ជា​២​ទីតាំង ក្នុង​នោះ នៅ​អតីតៈ​ឃ្លាំង​សាំង​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​មួយ​ទីតាំង និង​នៅ​ខាងកើត​ទន្លេសាប​ក្នុង​ដី​អភិវឌ្ឍន៍​OCIC​ខាងជើង​រង្វង់​មូល​នាង​មច្ឆា ខណ្ឌ​ជ្រោយចង្វា​មួយ​ទីតាំង​ទៀត ហើយ​ទីតាំង​ទាំង​២​នេះ​នឹង​ការ​រៀបចំ​បណ្តាញទឹក ភ្លើង​និង​បង្គន់​អនាម័យ​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ