ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​អាច​បា.ញ់​បង្ហោះ​ផ្កាយ​រណប​សើ​ុ​ប​ការណ៍​យោធា​ឆាប់​ៗ

5 ខែ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ កាលពី​ថ្ងៃ​ទី​១៩​វិច្ឆិកា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង លោក​SHIN WON

ប្រទេស​កូរ៉េ​ខាងជើង ៖ កាលពី​ថ្ងៃ​ទី​១៩​វិច្ឆិកា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង លោក​SHIN WON SIK​បាន​លើក​ឡើង​ថា កូរ៉េ​ខាងជើង​អាច​បាញ់​បង្ហោះ​ផ្កាយ​រណប​ស៊ើប​ការណ៍​យោធា​នា​ស​ប្ដា​ហ៍​ខាង​មុខ ។ លោក​បាន​លើក​ពី​ព័ត៌មាន​នានា​ទាក់ទិន​នឹង​ការ​រៀបចំ​បាញ់​បញ្ជូន​ផ្កាយ​រណប​នោះ​។

រដ្ឋមន្ត្រី​រូប​នេះ​បន្ត​ថា ការ​បាញ់​បង្ហោះ​អាច​មាន​មុន​កូរ៉េ​ខាងត្បូង​បាញ់​បង្ហោះ​ផ្កាយ​រណប​ស៊ើប​ការណ៍​របស់​ខ្លួន​ដោយ​កាំជ្រួច​FALCON 9 ជា​កាំជ្រួច​មាន​២​ជាន់​របស់​ក្រុមហ៊ុន​SPACEX​អា​មេ​រិ​ក ចេញពី​មូលដ្ឋាន​អវកាស​VANDENBERG រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​នា​ថ្ងៃ​ទី​៣០​វិច្ឆិកា​។ កូរ៉េ​ខាងត្បូង​និង​សហ​រដ្ឋអាមេរិក​កំពុង​តាមដាន​យ៉ាង​ប្រកិត​ចលនា​របស់​កូរ៉េ​ខាងជើង​។ លោក​SHIN WON SIK ក្នុង​បទ​សម្ភាសន៍​មួយ​ចេញផ្សាយ​នា​ពេល​មុន​នេះ​ដោយ​ទូរទស្សន៍​KBS ថ្លែង​ថា ការ​រៀបចំ​របស់​កូរ៉េ​ខាងជើង​កំពុង​ធ្វើ យ៉ាងណា​ឲ្យ​ការ​បាញ់​បង្ហោះ​អាច​ធ្វើ​នា​ស​ប្ដា​ហ៍​ខាង​មុខ​។

កូរ៉េ​ខាងជើង​បាន​ទទួល​បរាជ័យ​២​លើក​រួច​ហើយ​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ស៊ើប​ការណ៍​យោធា​របស់​ខ្លួន​ទៅ​កាន់​តារាវិថី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ