ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​បន្ត​នៅ​អឺរ៉ុប​គាំទ្រ​ប៉ា​ឡេ​ស្ទី​ន​ និង​ទាមទារ​ឱ្យ​មាន​បទ​ឈប់​បា.ញ់

5 ខែ មុន

សង្គ្រាម​អី​ុ​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ បាតុកម្ម​ទាមទារ​ឲ្យ​មាន​បទ​ឈប់​បា.ញ់​គ្នា​ជា​បន្ទាន់​នៅ​ហ្គា​ហ្សា

សង្គ្រាម​អី​ុ​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ បាតុកម្ម​ទាមទារ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់​នៅ​ហ្គា​ហ្សា កាលពី​ថ្ងៃ​ទី​១៨​វិច្ឆិកា​ប្រមូលផ្ដុំ​មនុស្ស​ច្រើន​ពាន់​នាក់​នៅ​ប្រទេស​បារាំង​។ ពួក​បាតុករ​បាន​ស្នើ​ឲ្យ​បារាំង​ជួយ​ថែម​ទៀត​ដល់​ប៉ា​ឡេ​ស្ទី​ន​ដើម្បី​ដោះស្រាយ​ជម្លោះ​។

បន្ទាប់​ពី​ការ​ហាមឃាត់​ដំបូង​ដោយ​រដ្ឋអំណាច ពួក​បាតុកម្ម​ស្និទ្ធ​ប៉ា​ឡេ​ស្ទី​ន​បាន​លើកគ្នា​ច្រើន​ពាន់​នាក់ ហែ​ក្បួន​ជា​ថ្មី​នា​ចុង​ស​ប្ដា​ហ៍​ទី​៣​ជាប់​គ្នា​។ នៅ​ក្រុងប៉ារីស​តាម​ប៉ូលិស​ថា​មាន​បាតុករ​៧០០០​នាក់ តែ​ពួក​អ្នក​រៀបចំ​ថា​មាន​ដល់​៦០.០០០​នាក់ ហើយ​នៅ​ទូ​ទាំង​ប្រទេស​បារាំង​មាន​បាតុករ​ដល់​១០០.០០០​នាក់ ។ នៅ​អឺរ៉ុប​បាតុកម្ម​គាំទ្រ​ប៉ា​ឡេ​ស្ទី​ន​មិនមែន​មាន​តែ​នៅ​បារាំង តែ​មនុស្ស​ច្រើន​ពាន់​នាក់​លើកគ្នា​ហែ​ក្បួន​នៅ​ក្រុង​លី​ស្បោ​ន នៅ​ក្រុង​វ៉ា​សូ​វី​និង​អាំង​ស្ទ័​រ​ដាម​។ នៅ​រដ្ឋធានី​ហូ​ឡង់​ក៏​មាន​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ដោះ​លែង​ចំណាប់ខ្មាំង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ