ឧត្ដមសេនីយរុស្ស៊ីម្នាក់ និងភរិយា ស្លា.ប់ដោយអាថ៌កំបាំង
ប្រទេសរុស្ស៊ី ៖ នៅរុស្ស៊ីមានមនុស្ស២នាក់ថ្មីទៀតហើយស្លា.ប់ដោយអាថ៌កំបាំង នោះជាអតីតឧត្ដម
ប្រទេសរុស្ស៊ី ៖ នៅរុស្ស៊ីមានមនុស្ស២នាក់ថ្មីទៀតហើយស្លា.ប់ដោយអាថ៌កំបាំង នោះជាអតីតឧត្ដម
ប្រទេសរុស្ស៊ី ៖ នៅរុស្ស៊ីមានមនុស្ស២នាក់ថ្មីទៀតហើយស្លាប់ដោយអាថ៌កំបាំង នោះជាអតីតឧត្ដមសេនីយម្នាក់របស់កងទ័ពរុស្ស៊ី និងភរិយា ដែលត្រូវបានរកឃើញស្លាប់ដោយអាថ៌កំបាំង។ នេះជាសេចក្ដីរាយការណ័នាថ្ងៃទី១៧វិច្ឆិការបស់កាសែតញូវយ៉កប៉ុស្តិ៍។
តាមទូរទស្សន៍តេឡេក្រាមរុស្ស៊ី BAZA ដកស្រង់ផ្សាយដោយកាសែតញូវយ៉កប៉ុស្តិ៍ថា លោកវ្ល៉ាឌីមៀរស្វីរីដូវអាយុ៦៨ឆ្នាំ អតីតប្រមុខកងទ័ពអាកាសរុស្ស៊ីដែលជាអ្នកតែងរិះគន់កងទ័ពរុស្ស៊ី ត្រូវបានរកឃើញស្លាប់នៅលើគ្រែលោកតាំងពីថ្ងៃទី១៥វិច្ឆិកាមក ក្នុងផ្ទះលោកនៅតំបន់ស្តាវរ៉ូប៉ូលជាប់ជើងភ្នំកូកាស់។ ភរិយាលោកគឹលោកស្រីតាទីយ៉ាណាអាយុ៧២ឆ្នាំ ត្រូវបានរកឃើញស្លាប់ក្នុងស្ថានភាពដូចគ្នា។
ពុំមានសញ្ញាណាមួយនៃការប្រើអំពើហិង្សាលើអ្នកទាំង២ឡើយ។ មូលហេតុនៃការស្លាប់របស់អ្នកទាំង២នៅមិនដឹង។ ក៏ប៉ុន្តែការត្រួតពិនិត្យលើប្រព័ន្ធឧស្ម័នដែលប្រើប្រាស់ក្នុងផ្ទះជនរងគ្រោះទាំង២នាក់ បង្ហាញពីវ៉ាល់់ឧស្ម័នមួយមិនដំណើរការក្រោយការដាច់ភ្លើងក្នុងភូមិកាលពី១សប្ដាហ៍មុន។ ភាពមិនប្រក្រតីនោះនាំឲ្យមានការសន្និដ្ឋានថា ប្ដីប្រពន្ធមួយគូនេះអាចស្លា.ប់ពេលកំពុងដេកលង់លក់់ដោយសារស្ទះដង្ហើម មកពីការសាយភាយនៃសារធាតុម៉ូណូស៊ីតដឹកាបោន។ អាជ្ញាធម៍រុស្ស៊ីប្រកាសពីការស៊ើបអង្កេតមួយ៕
ចែករំលែកព័តមាននេះ